Sunday, November 18, 2018
Tel: 023​ 987 118
សារអេឡិចត្រូនិក info@kspg.co
គេហទំព័រកោះតារា ( kohdara.com ) ជាគេហទំព័រនាំមកជូនលោកអ្នកនូវព័ត៌មានអំពីតារា ទាំងក្នុង​ និងក្រៅស្រុក។ សម្រាប់ការផ្សាយពាណិជ្ជកម្មសូមទំនាក់ទំនង ៖ 023​ 987 118
36,832FansLike
13FollowersFollow
6,828SubscribersSubscribe

ឈុតបំផុសល្ខោនខោលរបស់តារាចម្រៀង១ដួង កំពុងកក្រើក (មានវីដេអូ)

ទើបតែ​ចេញ​ក្ដៅ​ប៉ុណ្ណោះ MV បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា ​«​តួ​ចិត្តអាក្រក់​»​...

កូន​ខ្មែរ​ជាប់​The Voice kids Canada ២០១៦​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​ម្តាយ​ជា​តារាចម្រៀង​ល្បី​ចេញពី​ស្រុក​ខ្មែរ

ពិតជា​មាន​មោទនភាព​បំផុត​ដែល​យុវជន​មួយ​រូប​មាន​ឈាមជ័រ​ជា​កូន​ខ្មែរ​បែរជា​អាច​ធ្វើ​ឲ្យមហាជន​ស្គាល់​កាន់តែ​ច្រើន​ឡើង​ពិសេស​ប្រទេស​កា​ណា​ដា​ទាំងមូល​។​ យុវជន​រូប​នោះ​បាន​ចូលរួម​ប្រកួត​ការ​ប្រឡង​ចម្រៀង​The Voice Kids...

ស្រី​ស្អាត​ល្បី​កប់​នឹង​បទ​ជំនាន់​ដើម «​មេម៉ាយ​សប្បាយចិត្ត​» លាតត្រដាង​រឿង «​ស្វាមី​»?

ក្រោយ​ពី​ជាប់​រហ័ស​នាម​ជា​ស្រី​ស្អាត «​មេម៉ាយ​សប្បាយចិត្ត​» ក្រោយ​ការ​បកស្រាយ​បទ​ជំនាន់​ដើម​ឲ្យ​ល្បី​កក្រើក​ឡើង​វិញ​នោះ ស្រី​ស្អាត...

ជំនួប​ដ៍​កម្រ​បែក​គ្នា​ជាង​២០​ឆ្នាំ​! អតីត​តារាភាពយន្ត​៥​ដួង​បង្ហាញ​ការ​ជុំ​គ្នា​ដោយ​ភាព​នឹករលឹក

ទស្សនិកជន​ភាគច្រើន​ប្រាកដជា​នៅ​ចាំ ឈ្មោះ​រូប​សម្រស់ របស់​តារា​ប្រុស​ស្រី ៥​ដួង...

មកដឹងពីមូលហេតុដែលធ្វើអោយ តារា ពេជ្រ មាន​ទឹកដម​សំឡេង​ល្អ​យ៉ាងនេះ

តារាចម្រៀង​តារា ពេជ្រ ទើបតែ​សាង​បាន​ភាព​លេចធ្លោ​មួយ​ប្រាវ​ចុង​ក្រោយ​នេះ​ទេ​ក្រោយ​ពេល​វាយ​បំបែក​ការ​ចាប់អារម្មណ៍​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The...
Advertisment

អត្ថបទពេញនិយម

ស្រី​ស្អាត​ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​ក្នុង​បទ «​មេម៉ាយ​សប្បាយចិត្ត​» មាន​ប្រវត្តិ​តស៊ូ​ដល់​ម្លឹ​ង​!

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​កំពុង​តែ​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម ក្រោយ​ពី​បកស្រាយ​បទ​ពី​ជំនាន់​ដើម មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជា​សំនៀង​ដើម​របស់​អ្នកស្រី​ប៉ែន រ៉​ន គឺ​បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ជិត ២០ ឆ្នាំ​មក​ហើយ ។ ភ្លាម​ៗ​បន្ទាប់​ពី​ការ​ផ្ទុះ​នូវ​ភាព​ល្បីល្បាញ​នឹក​ស្មាន​មិន​ដល់ មហាជន​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ថា​ស្រី​ស្អាត រ័​ត្ន រចនា មានស្រុក​កំណើត​នៅ​ទីណា ប្រ​ឡួ​ក​ក្នុង​វិស័យ​ចម្រៀង​តាំងពី​ពេល​ណា និង​មាន​ប្រវត្តិ​តស៊ូ​យ៉ាងណា​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ។ ឆ្លើយឆ្លង​ជាមួយនឹង​កោះ​តារា ស្រី​ស្អាត​មាន​រូបរាង​ទ្រលុកទ្រលន់ សាច់​សខ្ចី និង​មាន​ភាព​រួសរាយ​រាក់ទាក់​បាន​ឲ្យ​ដឹង​ថា កញ្ញា រ័​ត្ន...

ពិតជា​នៅ​មិន​សុខ​មែន ម៉ៃ សុគន្ធ ម៉េច​ទៀត​ហើយ​បាន​ក្លាយទៅជា «​មហា​ទើស​» ?

បើ​ទោះបីជា​ត្រូវ​តារាចម្រៀង ខេមរៈ សិរីមន្ត ប្រកា​សថាបាន​ប្តឹង​លោក​ម៉ៃ សុគន្ធ ដោយ​ឲ្យ​មេធាវី​របស់​ខ្លួន​រៀបចំ​សំណុំ​បែបបទ​រួច​អស់ហើយ និង​មាន​បទល្មើស នឹង​ភស្តុ​តាង​មាន​គ្រប់គ្រាន់​អស់​ហើយពី​បទ​ចោទ « ញុះញង់​មាន​ជា​អាទិ៍ និង បទ​ធ្វើ​អោយ​ប៉ះពាល់​សិទ្ធ​នឹង​ផលប្រយោជន៍​បុគ្គល​» យ៉ាងណា​ក៏​ដោយ ក៏​តារាចម្រៀង​រូប​នេះ ហាក់​មិន​ថមថយ​នូវ​ថ្វីមាត់​ក្នុង​ការ​រិះគន់​ទាំង​អ្នក​នៅ​ក្នុង​រង្វង់​សិល្បៈ ក៏​ដូច​ជា​អ្នក​នៅ​ក្រៅ​រង្វង់​សិល្បៈ ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី ៣ ខែកញ្ញា​នេះ​ទៀត​សោត លោក​ម៉ៃ សុគន្ធ ស្រាប់តែ​បង្ហោះ​សារ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បញ្ចេញ​នួ​វ MV ថ្មី​មួយ​ដែល​រូប​លោក​ផ្ទាល់​ជា​អ្នក​ច្រៀង​ដែល​បទចម្រៀង​ដាក់​ចំណងជើង​ឡើង​ឡូយ​កប់...

ក្តៅ​! ក្រសួង​ព័ត៌មាន​ហ៊ា​ម​មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ចម្រៀង «​សល់​តែ​ចិត្ត​ស្មោះ​»

រាជធានី​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន​បាន​បញ្ជារ​ទៅ​កាន់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា «​សល់​តែ​ចិត្ត​ស្មោះ​» ច្រៀង​ដោយ​លោកស្រី កែវ ច័ន្ទ​ស​ម្ជ​ស្ស របស់​ផលិតកម្ម​ខ្មែរ​អមតៈ ។ ការ​បញ្ជារ​ឲ្យ​បញ្ឈប់​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​ខាងលើ គឺ​យោង​តាម​ការ​ស្នើ​សុំ​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ «​ព្រោះ​អត្ថន័យ​បទ​ចម្រៀង​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ការងារ​របស់​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ច្បាប់​ស្តី​ពី​គាំពារ ជា​ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់​ពួក​គាត់​ដែល​បំរើ​ការងារ​តាម​ផ្ទះ​»​។ លិខិត​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃ​ទី ១៧ កញ្ញា ឆ្នាំ​២០១៨ និង​ចុះហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ខៀវ កា​ញា​រិ​ទ្ធ បាន​បញ្ជាក់​ថា «​ដូច្នេះ​ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​អារម្មណ៍ និង​តម្លៃ​របស់​បងប្អូន​អ្នកបំរើ​ការងារ​តាម​ផ្ទះ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​នឹង​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់...

អ្នកស្រុក​ក្រូចឆ្មារ គ្រង​មកុដ Miss Grand Cambodia 2018

ពិតជា​គួរ​ឲ្យ​រំភើប​ខ្លាំង​ណាស់ នៅ​ទីបំផុត​ស្រី​ស្អាត​មួយ​រូប​មក​ពី​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ទទួល​ជ័យ​លា​ភី​ពី​ការ​ប្រកួត​សម្រស់ Miss Grand Cambodia 2018 ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​កាលពី​រាត្រី​ថ្ងៃ ទី ១៣ កញ្ញា ឆ្នាំ​២០១៨ នេះ ។ ចូល​រូ​ម​អបអរសាទរ​ដល់​កញ្ញា ឌី លី​កា (DY LIKA) ដែល​មាន​ដើម​កំណើត​ជា​កូន​អ្នក​ខ្ពប​ក្រោម ស្រុក​ក្រូចឆ្មារ បន្ទាប់​ពី​កញ្ញា​បាន​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ ជាមួយនឹង​ស្រី​ស្អាត​ជា​ច្រើន​រូប​មក​ពី​គ្រប់​ទិស​ទី ។...

ឆៃ​លី​ដា​ឡែ​ន ​ចុះ​ចែក​អំណោយ​ជូន​ពូ​សុីក្លូ​ និង​ម៉ូតូឌុប​ទាំង​យប់​ស្ទើរ​ទប់ទឹក​ភ្នែក​មិន​បាន​!

ខុស​ប្លែក​ពី​គេ​បន្តិច​អ្នក​នាង​ឆៃ​លី​ដា​ឡែ​ន​និង​ស្វាមី​ព្រមទាំង​សិល្បករ​មួយ​ចំនួន​បាន​សហការ​គ្នា​ចុះ​ចែក​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​ជូន​ដល់​លោក​អ៊ុំ​លោកពូ​ជា​អ្នក​ធាក់​សុីក្លូ​រត់​ម៉ូតូឌុប​ហើយ​សម្រាក​នៅ​តាម​ដង​វិ​ថី​នានា​គ្មាន​ទី​អាស្រ័យ​ត្រឹមត្រូវ​ជ្រក​ឲ្យ​កក់ក្តៅ​។​ មូលហេតុ​នេះ​ហើយ​ក្រោយ​ឃើញ​សភាព​ពិត​ទាំង​ឆៃ​លី​ដា​ឡែ​ន​និង​សហការី​ម្នាក់​ៗ​អួល​ដើម​ក​ដឹង​ពី​ភាព​លំបាក​។ លង់លក់​លើ​ម៉ូតូ​និង​សុីក្លូ​ជា​ពូក​ដ៍​កក់ក្តៅ​រុំ​ដោយ​ក្រ​ម៉ា​កន្សែង​ចាស់​ៗ​របស់​លោកតា​លោក​អ៊ុំ​ជា​អ្នក​រត់​សុីក្លូ​ម៉ូតូឌុប​ដោយ​ពួក​គាត់​យល់​ថា​ប៉ុណ្ណឹង​គឺ​សម​ល្មម​សម្រាប់​អ្នក​អត់​ទោះ​គេ​មើល​មក​មិន​សមរម្យ​ប៉ុន្តែ​នេះ​ជា​ជម្រើស​។ ​ខ្លះ​ទៀត​ដៃ​ឱប​កាយ​គ្មាន​អាវ​រងា​ញ័រញាក់​រិ​ត​តែ​ឃើញ​ហើយ​កាន់តែ​ក្តុល​ក្តួល​មួយទៀត​។ ​មូលហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឲ្យតារាចម្រៀង​ឆៃ​លី​ដា​ឡែ​ន​និង​ក្រុមការងារ​ចង់​យំ​ផង​អរ​រំភើប​ផង​គ្រា​មាន​របស់របរ​ជួយ​សម្រួលការ​លំបាក​ដោយ​ឃើញ​សភាព​ស្តែង​ៗ​ចង់​ខ្លោចចិត្ត​។ អ្នក​នាង​ឆៃ​លី​ដា​ឡែ​ន​បាន​រៀបរាប់​ក្នុង​អារម្មណ៍​មួយ​អាណិត​ដល់​លោក​អ៊ុំ​លោកពូ​ទាំងនោះ​ថា​ពេល​នាង​ចុះ​ទៅ​ចែក​ខោអាវ​ភួយ​ម៉ុង​និង​ថវិកា​តិចតួច​តាម​ដងផ្លូវ​នាង​មាន​អារម្មណ៍​ថា​អាណិត​ពួក​គាត់​ឪពុក​គេ​ឪពុក​យើង​ដើម្បី​សម្រួល​ជីវភាព​សុខចិត្ត​សម្រាក​នៅ​តាម​ដងផ្លូវ​ត្រូវ​ភ្លៀង​ត្រូវ​ខ្យល់​ក្នុង​ពេល​ដែល​បងប្អូន​យើង​ខ្លះ​គាត់​មានផ្ទះ​ជ្រក​នៅ​ដោយ​ធាតុ​ពិត​នៅ​មាន​អ្នក​លំបាក​ច្រើន​។ ​អ្នក​នាង​ថា​ចំនុច​នេះ​សូម​ផ្តាំ​ដល់​បងប្អូន​ខ្លះ​ត្រូវ​តស៊ូ​ពុះពារ​ខំ​ប្រ​យុ​ទ្ឋ​ជាមួយ​ឧបសគ្គ​ដើម្បី​ជីវិត​កុំ​ផ្តេកផ្តួល​តាម​វាសនា​ត្រូវ​រើបម្រះ​កុំ​គិត​ខ្លី​។​ អំណោយ​ដែល​នាង​យក​ទៅ​ជូន​ផ្ទាល់​ដៃដល់​បងប្អូន​យើង​អ្នក​អត់​បាន​មក​ពី​សប្បុរសជន​នានា​ដែល​រាប់អាន​នាង​ខ្លះ​គាត់​ពេញចិត្ត​គាត់​ជួយ​បន្តិច​ម្នាក់​ៗ​ហើយ​នាង​ក៍​សូម​អរគុណ​ចំពោះ​ទឹកចិត្ត​ដ៍​ប្រពៃ​នេះ​។ ​អ្វី​ដែល​សំខាន់​គឺ​ក្រុមការងារ​រីករាយ​បាន​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​ព្រោះ​ឱកាស​បុណ្យ​ដាក់​បិណ្ឌ​ភ្ជុំបិណ្ឌ​ជិត​មក​ដល់​ហើយ​បាន​ធ្វើ​កាយវិការ​ល្អ​បែប​នេះ​ក្នុង​ចិត្ត​វិញ​មាន​ភាព​អំណរ​ណាស់​ក្រោយ​ឃើញ​ស្នាមញញឹម​របស់​ពួក​គាត់​។