តារា​ K-pop​ ពីរ​ដួង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​នឹងគ្នា​ (មាន​វីដេអូ​)

16

 ​យោង​តាម​ភ្នាក់ងារ​ដែល​តំណាង​ឱ្យ​តារា​ K-pop​ បានឱ្យ​ដឹង​ថា​អតីត​សមាជិក​ក្រុម​ Wanna​ One​ គឺ​លោក​ Kang​ Daniel​ និង​មេដឹកនាំ​របស់​ក្រុម​ TWICE​ ​; នាង​ Park​ Jihyo​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​នឹងគ្នា​

ទីភ្នាក់ងារព័ត៌មាន​ Soompi​ បានឱ្យ​ដឹង​ថា​ផលិតកម្ម​ JYP​ Entertainment​ និង​ KONNECT​ Entertainment​ ដែល​ជា​ផលិតកម្ម​របស់​ Park​ និង​ Kang​ បាន​បញ្ជាក់​ពី​ទំនាក់ទំនង​របស់​តារា​កូរ៉េ​ខាងត្បូង​នេះ​កាលពី​ថ្ងៃ​ច័ន្ទ​ភ្លាម​ៗ បន្ទាប់ពី​មាន​ព័ត៌មាន​លេចឮ​តាម​អ៊ិ​នធឺ​ណេត​អំពី​ការណាត់ជួប​គ្នា​ ។

ផលិតកម្ម​ JYPE​ ត្រូវ​បាន​គេ​ដកស្រង់​សម្តី​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ នាង​ Park​ Jihyo​ និង​លោក​ Kang​ Daniel​ បច្ចុប្បន្ន​កំពុង​ជួបគ្នា​ដោយមាន​អារម្មណ៍ល្អ​ ។

ដោយឡែក​សារព័ត៌មាន​កូរ៉េ​ Dispatch​ បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃច័ន្ទ​នេះ​ថា​ Kang​ និង​ Park​ ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ក្បែរ​វីឡា​ដ៏​ប្រណីត​របស់​ Kang​ Daniel​ នៅក្នុង​សង្កាត់​ Hannam​ នៅ​ទីក្រុង​សេអ៊ូល​កាលពី​ថ្ងៃទី​ ១ ខែសីហា​មកនេះ​ ។

Park​ គឺជា​តារាចម្រៀង​ និង​សម្តែង​ស្រី​ដ៏​សំខាន់​នៃ​ក្រុម​ Twice​ ដ៏​ល្បីល្បាញ​នៅ​លើ​អន្តរជាតិ​ ខណៈ​ពេល​ដែល​លោក​ Kang​ គឺជា​អ្នក​សម្តែង​ទោល​ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​បុរស​ Wanna​ One​ ហើយដែល​បាន​បែកបាក់​ក្រុម​កាលពី​ខែមករា​មកនេះ​។

សារព័ត៌មាន​ AllKPop​ បាន​រាយការណ៍​ថា​អ្នក​ទាំងពីរ​បាន​ជួបគ្នា​កាលពី​ឆ្នាំមុន​តាមរយៈ​មិត្តភក្តិ​ធម្មតា​ម្នាក់​មក​ពី​ឧស្សាហកម្ម​កម្សាន្ត​កូរ៉េ​ ។ ទោះបីជា​មាន​ភាព​មមាញឹក​យ៉ាងណាក៏ដោយ​ពួកគេ​ទាំងពីរ​អាច​រក​ពេលវេលា​ ដើម្បី​ជួបគ្នា​យ៉ាងហោចណាស់​ម្តង​ក្នុង​មួយ​សប្តាហ៍​ហើយ​តែងតែ​ជួបគ្នា​មុន​ពេល​ចាកចេញ​ពី​ប្រទេស​ និង​ភ្លាម​ៗបន្ទាប់ពី​វិលត្រឡប់​ទៅ​ទីក្រុង​សេអ៊ូល​វិញ​ ៕

ប្រភព​៖ nextshark​