គីម​ លី​ហ្សា​ លាត់​អាវ​បង្ហាញ​ក្បាលពោះ​ខណៈ​កូន​ក្នុង​ផ្ទៃ​មាន​អាយុ​ ៣០​ សប្តាហ៍

1

កាលពី​ពេល​ថ្មី​ៗមកនេះ​អតីត​តារាចម្រៀង​ គីម​ លី​ហ្សា​ បាន​ចែករំលែក​រូបថត​ថត​ចំនួន​បួន​សន្លឹក​នៅក្នុង​បណ្តាញ​សង្គម​ Instagram​ ដោយ​នាង​បាន​លាត់​អាវ​បង្ហាញ​ក្បាលពោះ​ដ៏​ធំ​ដែល​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​របស់​នាង​មាន​អាយុ​ ៣០​ សប្តាហ៍​ហើយ​ ។

គីម​ លី​ហ្សា​ បាន​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​កាលពី​កំឡុង​ឆ្នាំ​ ២០១៤​ ជាមួយ​ស្វាមី​ ហើយ​បង្កើត​បានកូន​ប្រុស​ម្នាក់​រួចមក​ហើយ​ ។ ដោយឡែក​កូន​ទីពីរ​នៅក្នុង​ផ្ទៃ​សព្វថ្ងៃ​នេះ​គឺជា​កូនប្រុស​ទៀត​ដែល​មាន​អាយុ​ ៣០​ សប្តាហ៍​ ។

សូម​រំឭក​ផង​ដែរ​ថា​ លី​ហ្សា​ ធ្លាប់​ជា​អ្នកចម្រៀង​ និង​សម្តែង​ម្នាក់​ដែល​លេចធ្លោ​ផង​ដែរ​កាលពីមុន​ ហើយ​នាង​បាន​បញ្ចប់ជីវិត​សិល្បៈ​បន្ទាប់ពី​ទៅ​រស់នៅ​ជាមួយ​ស្វាមី​ ។ អ្វី​ដែលគេ​ចាប់អារម្មណ៍​នោះ​គឺ​សម្រស់​របស់​នាង​នៅតែ​ស្រស់​ស្អាត​ ហើយ​នាង​ថែមទាំង​រស់នៅ​ជាមួយ​ស្វាមី​យ៉ាង​មាន​សុភមង្គល​ថែមទៀត​ផង​ ៕