ភ្ញាក់ផ្អើល​ពេល​មិត្ត​ស្រី​របស់​ គ្រី​ស្ទី​ណូ​ រ៉ូ​ណា​ល់​ដូ​ ដោះ​សម្លៀកបំពាក់​ចេញ​ !

90

 មិត្ត​ស្រី​របស់​កំពូល​កីឡាករបាល់ទាត់​ Cristiano​ Ronaldo​ គឺ​នាង​ Georgina​ Rodriguez​ បាន​ដោះ​សំលៀកបំពាក់​របស់​នាង​ចេញ​នៅក្នុង​យុទ្ធនាការ​ថ្មី​មួយ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ។ នាង​មិន​ដែល​ខ្មាស់​អៀន​ចំពោះ​ឥរិយាបទ​អស្ចារ្យ​របស់​នាង​ទេ​ ហើយ​ Georgina​ Rodriguez​ មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​ណាស់​នៅពេល​ដែល​នាង​ចេញ​យុទ្ធនាការ​ថ្មី​មួយ​ដែល​មាន​យីហោ​ Yamamay​ ។

ស្ថិត​ក្នុង​អាយុ​ ២៥​ ឆ្នាំ​មើលទៅ​ពិតជា​អស្ចារ្យ​ណាស់​នៅពេល​ដែល​នាង​ស្លៀកខោ​ និង​អាវទ្រនាប់​ដែល​ផ្តល់​នូវ​រូបរាង​ព្រមទាំង​ពណ៌​យ៉ាង​ស្រស់​ស្អាត​ ហើយ​បាន​បង្ហាញ​ពី​ភាព​ស្រើបស្រាល​របស់​នាង​ ។ ក្រៅពី​នេះ​ Georgina​ បាន​បង្ហាញ​ក្បាច់​រាំ​របស់​នាង​ខណៈ​ពេល​ដែល​ស្លៀកពាក់​ខោ​ និង​អាវទ្រនាប់​ពណ៌ខ្មៅ​ដ៏​ទាក់ទាញ​ថែមទៀត​ផង​ ។

សូម​រំឭក​ថា​ អតីត​ជំនួយការ​ហាង​នាង​ Georgina​ បាន​ចាប់ផ្តើម​ណាត់ជួប​កំពូល​កីឡាករ​បាល់ទាត់​ Cristiano​ ក្នុង​ឆ្នាំ​ ២០១៦​ ហើយ​ក្រោយមក​ពួកគេ​បាន​ក្លាយជា​ឪពុក​ម្តាយ​របស់​កូនស្រី​ឈ្មោះ​ Alana​ Martina​ ដែល​មាន​អាយុ​ ១២​ ខែ​ ។

កាលពីមុន​នាង​ Georgina​ បាន​និយាយប្រាប់​ទស្សនាវដ្តី​ ELLE​ របស់​អ៊ីតាលី​អំពី​ទំនាក់ទំនង​របស់​នាង​ជាមួយ​កីឡាករ​បាល់ទាត់​ព័រ​ទុយ​ហ្កាល់​រូប​នេះ​ដោយ​ពន្យល់​ថា​ពួកគេ​បាន​ជួបគ្នា​លើកដំបូង​នៅ​ឯហាង​ Gucci​ កន្លែង​ដែល​នាង​ធ្វើការ​ ។

នាង​បាន​និយាយ​ថា​៖ «ការ​ជួបគ្នា​ដំបូង​ជាមួយ​ រ៉ូ​ណា​ល់​ដូ​ គឺ​នៅ​ឯ Gucci​ ជា​កន្លែង​ដែល​ខ្ញុំ​ធ្វើការ​ជា​ជំនួយការ​ផ្នែក​លក់​ ។ ប៉ុន្មាន​ថ្ងៃក្រោយ​មក​យើង​បាន​ជួបគ្នា​ម្តង​ទៀត​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយផ្សេងទៀត​របស់​យីហោ​នេះ​ ។ នៅពេល​នោះ​យើង​អាច​ជជែកគ្នា​លេង​ក្នុង​បរិយាកាស​រីករាយ​ក្រៅ​បរិយាកាស​ការងារ​របស់ខ្ញុំ​ ។ វា​ជា​ក្តី​ស្រឡាញ់​នៅពេល​សំឡឹង​មុខ​គ្នា​ទៅវិញទៅមក​ ។

នាង​ Georgina​ បាន​សារភាព​នៅក្នុង​បទ​សម្ភាស​ជាមួយ​ទស្សនាវដ្តី​អេស្ប៉ាញ​ Hola​ នៅក្នុង​ខែកុម្ភៈ​ថា​ នាង​ចង់​ក្លាយជា​ភរិយា​របស់​តារាបាល់ទាត់​រូប​នេះ​ ប៉ុន្តែ​បាន​ច្រានចោល​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​ពួកគេ​បាន​ភ្ជាប់ពាក្យ​រួចហើយ​ ៕

ប្រភព​៖ Dailymail​