ខ្យូ​តណាស់​ ! Taylor​ Swift​ ពាក់អាវ​ជាប់​ខោ​ពណ៌ខ្មៅ​ផ្សព្វផ្សាយ​អាល់ប៊ុម​ចម្រៀង​ថ្មី​ (មាន​វីដេអូ​)

11

កំពូល​តារាចម្រៀង​ពិភពលោក​ល្បីឈ្មោះ​នាង​ Taylor​ Swift​ ដែល​បាន​បញ្ចេញ​អាល់ប៊ុម​ស្ទូឌីយោ​ចុងក្រោយ​របស់​នាង​ឈ្មោះ​ Lover​ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ត្រូវ​បាន​គេ​ប្រទះឃើញ​នៅ​ឯ Brooklyn​ ក្នុង​ទីក្រុង​ New​ York​ កាលពី​ថ្ងៃសុក្រ​នៅមុខ​ផ្ទាំង​រូបភាព​ពណ៌​ផ្កាឈូក​ និង​ពណ៌ខៀវ​ដ៏​ធំ​មួយ​សម្រាប់​ពិធី​ចេញផ្សាយ​អាល់ប៊ុម​ថ្មីនេះ​ ។

កំពូល​តារាចម្រៀង​ប៉ុប​វ័យ​ ២៩​ ឆ្នាំ​រូប​នេះ​ត្រូវ​បាន​ស្វាគមន៍​ដោយ​អ្នកគាំទ្រ​នៅ​ទីតាំង​នោះ​ និង​បាន​ថតរូប​ជាមួយ​តារាចម្រៀង​បម្រុង​របស់​នាង​ ។ នាង​ Taylor​ Swift​ មើលទៅ​ពិតជា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​ណាស់​នៅក្នុង​ឈុត​សម្លៀកបំពាក់​អាវ​ជាប់​ខោ​ពណ៌ខ្មៅ​ដែល​មាន​អុជ​តូច​ៗដោយ​ពណ៌​ចម្រុះ​ដែល​មាន​អាវដៃវែង​ហើយ​មូរ​ត្រឹម​កែងដៃ​ ហើយ​ខោ​ត្រូវ​បាន​ច្រឹប​នៅ​ពាក់កណ្តាល​កំភួនជើង​ ។

មុខមាត់​របស់​នាង​ពិតជា​ស្រស់​ស្អាត​ ហើយ​នៅ​ចង្កេះ​ត្រូវ​បាន​រឹប​ដោយ​ខ្សែ​ក្រ​វ៉ាត់​ដ៏​ធំ​មួយ​ ស្បែកជើង​ដ៏​ទាក់ទាញ​ ។ ផ្ទាំង​រូបភាព​នេះ​បាន​បង្ហាញ​ពី​ចំណងជើង​បទចម្រៀង​ថ្មី​មួយ​ដែល​មាន​ចំណងជើង​ថា​ “Angels​ roll​ their​ eyes​” ។ សូម​រំឭក​ផង​ដែរ​ថា​កាលពី​ខែមេសា​កន្លងមក​ Taylor​ Swift​ បាន​ចេញ​អាល់ប៊ុម​ដែល​មាន​ចំណងជើង​ថា​ “Me​!” ៕

ប្រភព​៖ Dailymail​