ជិតដល់​ថ្ងៃ​សម្រាល​ ឆាយ​ វីរៈ​យុទ្ធ​ កាន់តែ​ថ្នាក់ថ្នម​ និង​ផ្អែមល្ហែម​បំផុត​ចំពោះ​ភរិយា

1

ថ្មី​ៗនេះ​តារាចម្រៀង​លោក​ ឆាយ​ វីរៈ​យុទ្ធ​ បាន​បង្ហាញ​នូវ​ក្តី​ស្រលាញ់​ដ៏​ជ្រៀល​ជ្រៅ​បំផុត​ចំពោះ​ភរិយា​ និង​កូន​ក្នុង​ផ្ទៃ​ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​នៅ​ជិតដល់​ថ្ងៃ​សម្រាល​នៅក្នុង​កញ្ញា​នេះ​លោក​បាន​ថតរូប​ទុកជា​អនុស្សាវរីយ​ជាមួយ​ភរិយា​ក្នុង​ពេល​ដែល​ពោះ​កាន់តែ​រីក​ធំ​ ។

គេ​បានឃើញ​កាយ​វិ​កា​របស់​តារាចម្រៀង​រូប​នេះ​ហាក់​ផ្តល់​នូវ​ការ​ថ្នាក់ថ្នម​ចំពោះ​ភរិយា​ខ្លាំង​ណាស់​ ព្រមទាំង​បង្ហាញ​ពី​អារម្មណ៍​ចង់​ឃើញ​មុខ​កូន​ក្នុង​ពេល​ឆាប់​ៗថែមទៀត​ផង​ ។ មិនថា​ពេលណា​ទេ​គឺ​គ្រប់ពេល​តែម្តង​លោក​ ឆាយ​ វីរៈ​យុទ្ធ​ តែងតែ​ផ្តល់​នូវ​ភាព​ផ្អែមល្ហែម​ជានិច្ច​ចំពោះ​ភរិយា​ជាទី​ស្រលាញ់​របស់​លោក​ ។

ជាមួយគ្នា​នេះ​ផង​ដែរ​ កន្លងមក​តាមរយៈ​បណ្តាញ​សង្គម​គេ​សង្កេតឃើញ​ថា​ ខណៈ​ពេល​ដែល​ភរិយា​កំពុងតែ​ពពោះ​កូន​ដំបូង​នេះ​ លោក​ ឆាយ​ វីរៈ​យុទ្ធ​ តែងតែ​នាំ​នាង​ធ្វើដំណើរ​កម្សាន្ត​ជាច្រើន​កន្លែង​ប្រកបដោយ​ភាព​រីករាយ​ ផ្អែមល្ហែម​ និង​កក់ក្តៅ​បំផុត​ ៕