រូបថតបិទកាតរបស់ស្រីស្អាតយ៉ាយ៉ា ហ្វេនៗឃើញហើយដឹងតែលាន់មាត់មិនខាន

192

ថៃ៖ មហាជនថៃក៏ដូចជាហ្វេនៗរបស់តារាស្រីជួរមុខមួយដួងនៅប្រទេសថៃ គឺនាង Yaya Urassaya តែងតែសរសើរពីរូបសម្រស់របស់នាងថាពិតជាស្រស់ស្អាត ដងខ្លួនស្រឡូន និងមានស្នាមញញឹមស្រស់ ជាពិសេសគឺនាងមានទេពកោសល្យនៃការសម្តែងបានគ្រប់ទម្រង់ ។

រូបថតអត្តសញ្ញាប័ណ្ណរបស់នាងយ៉ាយ៉ា

ក៏ប៉ុន្តែមានមនុស្សជាច្រើនបានឃើញពីភាពស្រស់ស្អាតរបស់តារាស្រីរូបនេះពេលទ្រង់គ្រឿងផាត់ម្ស៉ៅសម្រាប់ការថតភាពយន្តភាគ ឬក៏រឿងដុំ ឬក៏ការថតផ្សាយពាណិជ្ជកម្ម តែនពេលលោកអ្នកបានឃើញរូបថតបិទកាតរបស់នាងវិញ លោកអ្នកនឹងកាន់តែកោតសរសើរពីនារីម្នាក់នេះថែមទៀត ។


ថ្មីៗនេះរូបថតបិទកាតសម្គាល់អត្តសញ្ញាណបណ្ណជាច្រើនសម្លឹករបស់ Yaya Urassaya ត្រូវបានម្តាយរបស់នាងយកមកបង្ហោះលើបណ្តាញសង្គមអ៊ីនស្តាក្រាមដែលធ្វើឲ្យហ្វេនៗជាច្រើនចូលខមមិនសរសើរថានាងពិតជាស្រស់ស្អាតបែបធម្មជាតិ ទោះមិនបានលាបក្រែមម្ស៉ៅក៏ដោយ ។

អ្នកស្រី Mae Pla ដែលបានបង្ហោះរូបថតអត្តសញ្ញាណប័ណ្ណរបស់នាង Yaya លើ Instagram បានសរសេរសំណេរអមនឹងរូបថតថា « ពេលខ្ញុំរកឃើញរូបថតអត្តសញ្ញាណ
ប័ណ្ណរបស់នាង ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ នោះហើយជាមូលហេតុដែលខ្ញុំចែករំលែករូបថតទាំងនេះជាមួយអ្នកគាំទ្រទាំងអស់គ្នា»។

ប្រាកដណាស់ នៅក្នុងរូបថតនាងមើលទៅស្រស់ស្អាតខ្លាំងណាស់ជាមួយនឹងសម្រស់ធម្មជាតិពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ អ្នកគាំទ្រខ្លះទុកមតិយោបល់លើរូបថតដើម្បីថ្លែងអំណរគុណដល់អ្នកស្រី Mae Pla ដែលបានចែករំលែករូបថតគួរឱ្យស្រឡាញ់ទាំងនេះ។ ពួកគេក៏បាននិយាយថានាងពិតជាគួរឱ្យស្រលាញ់ណាស់ហើយមុខរបស់នាងមិនបានផ្លាស់ប្តូរទាល់តែសោះ គឺស្រស់ស្អាតពិតៗ ។

តោះអញ្ចឹងចូលមើលរូបថតរបស់នាងជាមួយគ្នាថាស្រស់ស្អាតយ៉ាងណា​៕

នាងយ៉ាយ៉ា ជាមួយម្តាយ