Wow … ប៉ុន្មានក្បាច់ពី ពេជ្រ ចរណៃ បុរសខូចៗដឹងតែដេកហើយ!

256

រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីមានមុខមាំដែលល្បីល្បាញរឿងក្បាច់ល្បុក្កតោស្រាប់តែបញ្ចេញវីដេអូខ្លីមួយបង្រៀនសុភាពនារីប៉ុន្មានក្បាច់ដើម្បីរំដោះខ្លួន ឬក៏ការពារខ្លួនពីបុរស ឬនរណាម្នាក់ដែលចង់បំពានអ្នក ។



ជាមួយនឹងវីដេអូខ្លីបង្ហាញពីវិធី (ក្បាច់ទាហាន​)​ របៀបដោះឃ្លេ នៅ​ពេលគេចាប់ដៃជាប់ នោះតារាស្រីរូបនេះបានសរសេរសារបង្ហាញថារូបនាងកំពុងថតវីដេអូមួយនេះចេញពីទីតាំងកងពល​តូច​លេខ​ ៧០ ដែលកន្លងមកគេបានដឹងគ្រប់គ្នាថាតារាស្រីស្រស់រូប ព្រមជាមួយតារាស្រីមួយចំនួន បានស្ម័គ្រចិត្តចូលធ្វើជាទាហាន ឬក៏ប៉ូលីស ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ថាស្រីស្អាតសាច់សខ្ចី ដូចបណ្តូលចេក ងាកចេញពីសិល្បៈទៅចូលរួមបម្រើកងទ័ព ។



កញ្ញា ពេជ្រ ចរណៃ បានសរសេរសារថា «ខ្ញុំមិនមែនខ្លាំងពូកែ​ អីទេ​ គ្រាន់តែខ្ញុំបានហាត់រៀន​ ពីសាលាគុនល្បុក្កតោ​ បណ្ដិតសភា​..មានក្បួនខ្នាតត្រឹមត្រូវ​👌 ហើយចង់ចែករំលេកដល់បងប្អូនទាំងអស់គ្នា…» ។



ប្រាកដណាស់តាមរយៈវីដេអូដែលនាងបានថតជាមួយនឹងបុរសកងទ័ពមាឌមាំ សាច់ដុំធំ នោះអ្នកប្រាកដជាគិតថាពិបាកនឹងរំដោះខ្លួនអ្នកពីបុរសដែលមានកម្លាំងខ្លាំងហើយ តែបើសិនអ្នកបានមើលវីដេអូនេះ និងហាត់រៀនក្បាច់ការពារខ្លួនដែលកញ្ញាពេជ្រ ចរណៃ បង្ហាញនោះប្រាកដណាស់ថា អ្នកអាចយករួចខ្លួនបាន ហើយនឹងអាចមានលទ្ធភាពឲ្យបុរសខូចនោះដេកស្តូកលើដីបាន។


សូមរម្លឹកថាមុនចូលទៅបម្រើកងទ័ព តារាសម្ដែងស្រី កញ្ញា ពេជ្រ ចរណៃ ធ្លាប់បានចំណាយពេលហាត់រៀនក្បាច់ល្បុក្កតោអស់ជាច្រើនខែ សម្រាប់ការថតខ្សែភាពយន្ត ។ តារាស្រីរូបនេះ ក៏ធ្លាប់បានធ្វើឲ្យទស្សនិកជន ស្លុងអារម្មណ៍ជាមួយរូបនាងយ៉ាងខ្លាំង ដោយសារតែស្រីស្អាតរូបនេះនាងបានស្លៀកឈុតចោមពុង បង្ហាញនូវសាច់សខ្ចី ដៃជើងយ៉ាងស្រឡូន ធ្វើឲ្យទស្សនិកជន ជាពិសេសបុរសៗមើលហើយ ព្រឺព្រួចគ្រប់គ្នាតែម្ដង។



ងាកទៅរូបសម្រស់វិញ កញ្ញា ពេជ្រ ចរណៃ ធ្វើឲ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ ថាមានរូបរាងស្រស់ស្អាតខ្លាំង និងមានភាពរឹងមាំ ដែលអាចចាត់ទុកជាស្រីស្អាតលេចធ្លោមួយដួងក្នុងជួរកងទ័ពជាពេលបច្ចុប្បន្ននេះ ព្រោះទោះបីជានាង​ចូលបម្រើកងទ័ពក៏នាងនៅតែមានរូបសម្រស់ស្រស់ស្អាតដដែល ។



តោះចូលមើលវីដេអូទាំងអស់គ្នាពីរបៀបដែលអ្នកអាចរៀនហាត់ការពារខ្លួនអ្នក៖

#តរពីវីដេអូមុន​ ​ កងពល​តូច​លេខ​ ៧០🇰🇭(ក្បាច់ទាហាន​)​ របៀបដោះឃ្លេ នៅ​ពេលគេចាប់ដៃជាប់..ខ្ញុំមិនមែនខ្លាំងពូកែ​ អីទេ​ គ្រាន់តែខ្ញុំបានហាត់រៀន​ ពីបណ្ដិតសភា​..មានក្បួនខ្នាតត្រឹមត្រូវ​👌ហេីយចង់ចែករំលេកដល់បងប្អូនទាំងអស់គ្នា…

បាន​បង្ហោះ​ដោយ ពេជ្រ ចរណៃ នៅ អង្គារ 21 មេសា 2020