តារាស្រីល្បីផ្តល់កំណើតកូននៅហុងកុងខណៈកូវីដ-១៩ កំពុងផ្ទុះ

144

ហុងកុង៖ តារាសម្តែងហុងកុងល្បីឈ្មោះគឺនាង Tavia Yeung បានសម្រាលបានកូនស្រីដ៏ទ្រលុកទ្រលន់ម្នាក់កាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២០ ខណៈទីក្រុងហុងកុងនៅបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងនិងរីករាលដាលនៃវីរុសកូវីដ-១៩ ។

យ៉ាងណាក្តីនាង Tavia Yeung វ័យ ៤០ ឆ្នាំដែលបានរៀបការជាមួយតារាសម្តែងប្រុសលោក Him Law បានប្រកាសអំពីដំណឹងដ៏ល្អនេះនៅលើបណ្តាញសង្គមកាលពីថ្ងៃពុធ ទី ២២ មេសា  ថានាងបានផ្តល់កំណើតឱ្យ «ព្រះនាងតូច» របស់នាងហើយបានបង្ហោះរូបថតរបស់ពួកគេទាំងបីនៅក្នុងបណ្តាញសង្គម អ៊ីនស្តាក្រាមផងដែរ ។ នេះបើតាមការចុះផ្សាយរបស់ The Straits Times ថ្ងៃទី ២៣ មេសានេះ ។



នៅក្នុងរូបថតគ្រួសារកក់ក្តៅមួយនេះ អ្នកគាំទ្រតារាសម្តែងទាំងពីរដងបានផ្ញើសារអបអរសារទរ ហើយតាមរយៈរូបថតមួយនេះផងដែរ គឺយើងអាចមើលច្បាស់ថាព្រះនាងតូចនេះកំពុងគេងលក់និងមានសុខភាពល្អ មុខស្រស់ស្អាតគួរឲ្យស្រលាញ់ ។

តារាស្រីរូបនេះក៏បានលាតត្រដាងឲ្យដឹងផងដែរថាកូនស្រីដំបូងរបស់នាងត្រូវបានអ្នកម្តាយក្មេករបស់នាងដាក់ឈ្មោះឱ្យទារកនោះថា គុជខ្យងតូច ។ ចំណែកតារាសម្តែងម្នាក់ប្រុសរូបនេះក៏បានសរសេរថាឲ្យដឹងផងដែរថា វាមិនងាយស្រួលទេសម្រាប់ភរិយារបស់គាត់ក្នុងរយៈពេល ១០ ខែនៃការមានផ្ទៃពោះ ដូច្នេះលោកពិតជាស្រលាញ់នាងទ្វេរដង ៕