តារាសម្តែង ស្វែង សុជាតា កំពុងជួបរឿងឈឺចាប់ជាថ្មី ?

34105

រាជធានីភ្នំពេញ៖ តារាសម្តែងជើងចាស់និងពោរពេញដោយទេពកោសល្យខ្ពស់នៃការ
សម្តែងភាពយន្ត និងរឿងភាគទូរទស្សន៍អ្នកនាង ស្វែង សុជាតា ថ្មីៗនេះបានបង្ហោះសារចម្លែកៗហាក់បង្ហាញថាអ្នកនាងកំពុងជួបវិបត្ត ឬក៏រឿងរ៉ាវសៅហ្មងណាមួយ ធ្វើឲ្យអ្នកគាំទ្រសម្តែងនូវការព្រួយបារម្ភពីសុខទុក្ខរបស់អ្នកនាងជាអនេក ។

ជាក់ស្តែងកាលពីថ្ងៃទី ២១ មេសាកន្លងទៅអ្នកនាងស្វែង សុជាតា បានបង្ហោះសារដែលមានខ្លឹមសារយ៉ាងអាថ៌កំបាំងថា «ទឹកភ្នែកអាចស្រក់ តែគ្មានការឈឺចាប់រឿងដដែលៗទៀតទេសម្រាប់ខ្ញំវិញ(អគុណលោកពុកអ្នកម៉ែ អគុណភពផែនដី អគុណគ្រប់យ៉ាង ដែលផ្តល់នូវថាមពលដ៏រឹងមាំអោយខ្ញុំនៅមានជីវិតដល់ថ្ងៃនេះ »។



ជាងនេះទៅទៀតអ្នកនាងបានបន្ថែមប្រយោគមួយឃ្លាទៀតដោយប្រៀបធៀបខ្លួនអ្នកនាងថា «ខ្ញុំជាផ្កាជរ័គ្មានថ្ងៃរុះរោយរោយឡើយ ទោះបីបាត់បង់សម្រស់តែជីវិតខ្ញុំនៅឈរជានិច្ច» ។ ជាមួយនឹងការបង្ហោះសារប្លែកបែបនេះមានប្រិយមិត្តអ្នកនាងបានបញ្ចេញមតិលើកទឹកចិត្តអ្នកនាងឲ្យតស៊ូទៅមុខជានិច្ច និងខ្លះបានអះអាងថាអ្នកនាងជាអាយដលនៅក្នុងចិត្តរបស់ពួកគេជានិច្ច ហើយអ្នកនាង គឺជាមនុស្សស្រីរឹងមាំតារាសម្ដែងដែលខ្ញុំគាំទ្រកន្លងមក!ខ្ញុំស្រលាញ់ណាស់អ្នកមីងស្វែងសុជាតា♥️ ។



ថ្លែងប្រាប់កោះតារានៅថ្ងៃទី ២៧ ខែមេសានេះ អ្នកនាងស្វែង សុជាតា​ដែលជាតារាភាពយន្តមានសមត្ថភាពខ្ពស់ក្នុងការសម្តែងគ្រប់ចរិកតួអង្គ មិនថាឆ្នាស់ឆ្នើម ឈ្នានីស តួកំសត់ ឬតួហាយសូ ជាដើមនោះ បានបញ្ជាក់ថាអ្វីដែលអ្នកនាងសរសេរនោះគឺមិនមែនជាផ្នែកណាមួយនៃការថតភាពយន្តនោះទេ តែគឺជាការពិតដែលអ្នកនាងកំពុងតែពើបប្រទះ។



អ្នកនាងបាននិយាយថា «បងចង់និយាយពីភាពរឹងមាំរបស់បង មួយរយៈនេះគឺមានសម្ពាធច្រើនពេក។ ចំណែកជំងឺឈឺក្បាលខ្លាំងៗពីមុន វាត្រឡប់មកម្តងទៀត ពេលខ្លះការងារគេមិនយល់ពីយើង បែរជាគិតពីយើងរឿងផ្សេង សូម្បីតែយើងជាអ្នកយោគយល់គេបំផុតក៏ដោយ» ។

យ៉ាងណាមិញសង្ឃឹមថាអ្នកនាងនឹងបន្តរឹងមាំជម្នៈបាននូវរាល់បញ្ហាព្រោះអ្នកនាង​ស្វែង
សុជាតា ត្រូវបានគេចាត់ទុកជាអ្នកសិល្បៈដ៏មានថ្វីដៃសម្តែងដ៏ល្អ និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើន ទាំងការសម្តែងភាពយន្តក្នុងស្រុកនិងផលិតករមកពីក្រៅប្រទេសផងដែរ ៕