ស្តាប់​តារាចម្រៀង​ស្រី សា​សា លាតត្រដាង​រឿង​ពិត​ដែល​នាំ​ឲ្យ​នាង​មាន​បញ្ហា​ពាក់ព័ន្ធ​ការ​កែ​សម្រស់ ឡើង​ស្លុត​តែ​ម្តង​!

114

ថ្មី​ៗ​នេះ​តារាចម្រៀង​ស្រី​ស្រស់​ស្អាត កញ្ញា សា​សា បាន​ធ្វើ​ឲ្យ​ហ្វេ​ន​របស់​នាង​និង​អ្នកសិល្បៈ​ផ្សេង​ៗ​ទៀត​ភ្ញាក់ផ្អើល​និង​បារ​ម្ម​ណ៍​ពី​រូប​នាង​ជា​ខ្លាំង ដោយសារ​នាង​បាន​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​មួយ​របស់​ប្រទេស​ថៃ ពាក់ព័ន្ធ​នឹង​បញ្ហា​កើត​មាន​លើ​ចង្កា​របស់​នាង ។

នៅ​ថ្ងៃ​ទី ១៤ កុ​ម្ភះ​នេះ តារាចម្រៀង​ស្រស់​ស្អាត កញ្ញា សា​សាបាន​បង្ហោះ​សារ​ឲ្យ​មហាជន​បានដឹង​ពី​រឿង​ពិត​មួយ ដែល​បណ្តាល​ឲ្យ​រូប​នាង​ត្រូវ​ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយសារ​តែ​ចង្កា​របស់​នាង​ដែល​បាន​កែកុន​កន្លង​មក បាន​បង្ក​ជា​បញ្ហា​ដល់​រូប​នាង ។

តារាចម្រៀង​ស្រស់​ស្អាត កញ្ញា សា​សា បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​ខ្ញុំ​និយាយ​នេះ​មិន​បាន​ថាអោយ guides នៅ​ប្រទេស​ថៃ​ទាំងអស់​ទេ 🙅🏼♀️guides មាន​ល្អ នឹង​មាន​អាក្រក់ guides ខ្លះ​មិន​បាន​គិត​អំពី សុខភាព​យើង នឹង​សម្រស់​យើង​ទេ 👍🏻​អោយ​តែ​ពួក​គាត់​បាន​ភាគរយ​%​ពី​មន្ទីរពេទ្យ គាត់​មិន​ខ្វល់​ថា clinic នោះ អាច​ធ្វើ​អោយ​ប៉ះពាល់ ដល់​សម្រស់ នឹង សុខភាព​យើង​ក៍ដោយ​» ។

ស្រី​ស្រស់​សាច់​សខ្ចី ដែល​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈពេល​ធំ​បាន​បន្ត​ទៀត​ថា «​នាង​ខ្ញុំ​គ្រាន់តែ​ចង់​ចែករំលែក​ទៅ​អ្នក​ទាំងអស់​គ្នា​👍🏻 អោយ​មានការ​ប្រុង​ប្រយ័ត្ន​តែ​ប៉ុណ្ណោះ មួយវិញទៀត
បើ​មិន​ទាន់​ជួបនឹង​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ពេល​ដែល guides​ទារ​លុយ​កក់​សូមកុំ​កក់​អោយ
សោះ ❌​នេះ​ជា​បទ​ពិសោធន៍​របស់ខ្ញុំ​ផ្ទាល់​😊 អគុណ​ប្អូនស្រី Socheata Lim. ដែល​បាន​ណែនាំ​បង​ទៅ​ពេទ្យ​ដែល​មាន​ស្ដង់ដា​នឹង​ទំនួល​ខុស​ត្រូវ​យ៉ាង​ច្បាស់​🙏🏻 » ។

សូម​រម្លឹក​ថា​កាលពី​ថ្ងៃ​ប៉ុន្មាន​ថ្ងៃមុន កញ្ញា សា​សា បាន​ឲ្យ​មហាជន​ដឹង​ថា​ស្ថានភាព​ជំងឺ​របស់ នាង​បាន​ធូរស្បើយ​ហើយ​នាង​បង្ហាញ​ការ​អរគុណ​តាម​រយៈ​ការ​បង្ហោះ​សារ​ថា «​អគុណ​អ្នក​ទាំងអស់​គ្នា​ដែល​បារ​ម្ម​ណ៍ អី​ឡូ​វ​ខ្ញុំ​លែង​អី​ហើយ ហើយ​នេះ​ក៏​ជា​បទ​ពិសោធន៍​សំរាប់​ខ្ញុំ អស់​លុយ​ច្រើន​ហើយ​ឈឺ​សាច់​ទៀត​…​ពេល​ដែល​ខ្ញុំ​ធូរ​ជាង​នេះ ខ្ញុំ​នឹង​ប្រាប់​ពី​មូលហេតុ ដែល​ខ្ញុំ​វះ​ចង្កា អគុណ​មនុស្ស​ម្នាក់​ដែល​បារ​ម្ម​ណ៍​ជាង​អ្នក​ណា​ទាំងអស់​”​។

យ៉ាងណាមិញ​កញ្ញា សា​សា​ដែល​ជា​ម្ចាស់​ហាង​កែស​ម្ភ​ស្ស​មួយ​នៅ​ក្រុងភ្នំពេញ​ដែរ​នោះ​បាន​បញ្ជាក់​ថា ដោយសារ​តែ​ការ​ជឿ​ទុកចិត្ត guides ខ្លះ​ទើប​ធ្វើ​ឲ្យ​រូប​នាង​ត្រូវ​បង់ប្រាក់​ហើយ​ឈឺ​សាច់ និង ខាត​ពេលវេលា​ជា​ច្រើន ។ យ៉ាងណា​តារា​ស្រី​រូប​នេះ បាន​ប្រាប់​ថា ថ្លៃ​ចំណាយ​លើ​វះកាត់​ចង្កា​នេះ​គឺ​អស់​ប្រមាណ ១២០០០ ដុល្លារ ។ សា​សា​ក៏​បាន​បង្ហាញ​អារម្មណ៍​ធុញទ្រាន់​ដែល​ត្រូវ​សម្រាក​ពេទ្យ​យូរថ្ងៃ ដោយ​នាង​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​នៅ​ថៃ​ជិត​10​ថ្ងៃ​ឡូ​វហើយ ធុញ​ណាស់​😩 តែ​ក៍​មឹន​អី​ទេ​អោយ​តែ​បាន​មុខ​ដូច​ពីមុខ ហេ​ី​យ​នាង​ខ្ញុំ​សូម​ផ្ដាំ​ទៅ​អ្នក​ទាំងអស់​គ្នា​កុំ​ជឿរ​ទុក​ចឹ​ត្ដ guides នៅ​ប្រទេស​ថៃ​ពេក ដោយសា​តែ​កា​ទុក​ចឹ​ត្ត​ទើប​នាង​ខ្ញុំ​ក្លាយទៅជា​បែប​នេះ ហេ​ី​យក៍​មាន guides មួយ​ចំនួន​បាន​shares រូប​នាង​ខ្ញុំ​យក​ទៅ​ធ្វើការ​ងា​រកស៊ី​បន្ថែម 😩​សូម​ប្រុង​ប្រយ័ត្ន​ផង ខ្ញុំ​មឹន​ចង់អោយ​អ្នក​ទាំងអស់​គ្នា​អស់ទាំង​លុយ​ឈឺ​ទាំង​សាច់​ដូច​នាង​ខ្ញុំ​ទេ​..​បើ​ចង់បាន​ពេទ្យ​ដែល​ល្អ​នឹង guides មាន​ទំនួល​ខុស​ត្រូវ​ខ្ញុំ​អាច​ណែរ​នាំ​បាន​🙏🏻​ហើយ​ខ្ញុំ​នឹង​បង្ហាញ videoclip ចង្កា​នាង​ខ្ញុំ​នៅ​ថ្ងៃ​ទី 20 ខាង​មុខ​នេះ​🙏🏻 ខ្ញុំ​មឹន​បាន​មាន​ជំងឺ​អី​ទេ​បង​បង អគុណ​ដែល​បាន​បារ​ម្ម​ណ៍​🙏🏻🙏🏻🙏🏻» ។

តាម​រយៈ​សារ​របស់​តារាចម្រៀង​ស្រី​កញ្ញា សា​សា បាន​ដាស់តឿន​សុភាព​នារី ឬ​ក៏​សុភាពបុរស​ត្រូវ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ជ្រើសរើស​គ្លីនិក​កែ​សម្រស់ ដើម្បី​កុំ​ឲ្យ​ខាត​ពេល អស់​លុយ ខូច​សម្រស់ ឬ​ក៏​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង​ដែរ ៕