អាថ៌កំបាំងនៅពីក្រោយទេព រិនដារ៉ូ ចាប់ដៃគូជាមួយអ្នកនាង ច័ន្ទ តារាទី ឡើងសង្វៀន

589

រាជធានីភ្នំពេញ៖ តារាសម្តែងចាស់វស្សានិងបន្តក្តោបការងារសិល្បៈណែនដៃ លោក ទេព រិនដារ៉ូ ថ្មីៗនេះបានប្រកាសថាលោកបានចាប់ដៃគូជាមួយតារាសម្តែងស្រីចាស់វស្សា អ្នកនាង ច័ន្ទ​ តារាទី ដើម្បីឡើងសង្វៀនមួយកន្លែង ជាពិសេសលោកបានស្នើសុំអ្នកគាំទ្រជូនពររូបលោកឲ្យទទួលបានជ័យជម្នះផងដែរ ។

ក្រោយពីបង្ហោះរូបថតជាមួយអ្នកនាង នាង ច័ន្ទ​ តារាទី លើបណ្តាញសង្គមកាលពីថ្ងៃទី ១៤ ឧសភានោះ តារាសម្តែង​ឈរ​តំណែង​កំពូល​បី​ជំនាន់​លោក ទេព រិនដារ៉ូ ដែលមាន​វ័យហាសិប​ឆ្នាំក្រាស់ ក៏ទទួលបាននូវការជូនពរពីអ្នកគាំទ្រយ៉ាងច្រើនឲ្យលោកទទួលបានជ័យជម្នៈលើភាគីម្យ៉ាងទៀត ។

ងាកទៅសំណេររបស់លោក ទេព រិនដារ៉ូ នោះលោកបានបញ្ជាក់ថាពេលនោះគឺជាពេលវេលាដែលលោកចូលរួមប្រកួតកម្មវិធី​ សង្វៀនម្ហូប​ របស់ស្ថានីយ៌ទូរទស្សន៌ក្នុងស្រុក ហើយលោក សូមការជូនពរម្នាក់មួយមាត់មកប្រីយ៌មិត្ត…! ដៃគូរខ្ញុំជាមួយ​ ច័ន្ទ​ តារាទី​ ប្រកួតជាមួយពួកម៉ាក​ ឡេង​ ប៊ុនណាត​ នឹង​ អូន​ ហ៊ឹម​ សុភី​ ….សូមកុំភ្លេចរង់ចាំទស្សានាទាំងអស់គ្នា​ កម្មវិធីសប្បាយៗ…» ។

បន្ថែមពីលើសំណេររបស់តារាសម្តែងដែលមានប្រជ្រុយចង្កាពោរពេញដោយមន្តស្នេហ៍និងនៅតែមានរូបរាងសង្ហានោះ ក៏មានប្រិយមិត្តផ្សេងទៀតបានបង្ហោះសារចូលហ្វេសប៊ុកលោកទេព រិនដារ៉ូ និងបានពោលពាក្យស្ងើចសរសេរលោកនិងដៃគូលោកថា «គំរូវីរៈសិល្បករដែលគួរអោយគោរពស្ញប់ស្ញែងនឹងគោតសរសើរបំផុត ទាំងទេពកោសល្យនឹងពេលវេលា🙏😍 Idol បង Tep Rindaro Chan Daraty» ។

សូមរម្លឹកថាតារាសម្តែង​ ​លោក ទេព រិនដារ៉ូ មកដល់បច្ចុប្បន្ននេះគឺរស់នៅក្នុងស្ថានភាពជាអ្នក Single តែយ៉ាងណាមិញលោកធ្លាប់បានប្រាប់សាធារណៈឲ្យដឹងថា រូបលោកធ្លាប់រៀបការនិងបាន ​លែងលះ​ជាមួយ​ភរិយាយូរឆ្នាំមកហើយ ។ លោក ទេព រិនដារ៉ូ បាន​ឲ្យ​ដឹង​ថា នៅពេល​និយាយ​ដល់​រឿង​រៀបការ លោក​ពិតជា​មាន​អារម្មណ៍​ខ្លាចរអា​តែ​ម្តង ហេតុដូច្នេះអ្នកគាំទ្ររបស់លោកនៅរង់ចាំមើលថាតើស្រីស្អាតរូបណាដែលអាចអន្ទងចិត្តតារាសម្តែងប្រុសនេះឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍និងចាប់ដៃគ្នាសាងជីវិតគ្រួសារនោះ សូម្បីតែ Admin ក៏ចង់ដឹងដែរ ៕