ក្រោយ​រៀប​ការ​មាន​តំណម​រួមរ័ក ពេល​នេះ​ប្រពន្ធ Justin Bieber ថា​មិន​ទាន់ចង់បាន​កូន

29

ក្រោយ​ពី Justin Bieber តារាចម្រៀង​ជនជាតិ​កា​ណា​ដា ចេញ​មុខ​ទទួលស្គាល់​ថា មិន​ទាន់​បាន​រួមដំណេក​ជាមួយ​នាង Hailey Baldwin ភរិយា​ថ្មីថ្មោង​របស់​ខ្លួន ទីបំផុត​នាង​គូសបញ្ជាក់​ថា​នៅ​មិន​ទាន់​ចង់​មានកូន​ក្នុង​ពេល​បច្ចុប្បន្ន​ទេ ។

Justin Bieber និង Hailey Baldwin ធ្លាប់​បាន​សេពគប់​គ្នា​នៅ​ឆ្នាំ​២០១៥ ដោយ​កាលនោះ អ្វី​ៗ​គ្រប់យ៉ាង​បាន​ដំណើរការ​យ៉ាង​រលូន ប៉ុន្តែ​ជា​ចុង​ក្រោយ​ក្ដី​ស្រឡាញ់​ត្រូវ​បញ្ចប់​ក្នុង​ឆ្នាំ​បន្ទាប់ ។

ក្រោយមក​ក៏​វិល​មក​រក​ភាព​ល្អូកល្អិន​គ្នា​ជា​ថ្មី ហើយ​បាន​ដើរ​កម្សាន្ត​រួម​គ្នា​ជា​ញឹកញាប់ ឈាន​ដល់​ការ​ចុះបញ្ជី​អាពាហ៍ពិពាហ៍ ប៉ុន្តែ​នៅ​មិន​ទាន់​រៀបចំ​ពិធី​ដ៏​ធំ​មួយ​ឲ្យ​មាន​ភាព​អធិកអធម​ជា​ផ្លូវការ​នៅឡើយ ។

Hailey Baldwin គូសបញ្ជាក់​ថា «​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ការ​ពន្យារកំណើត ហើយ​ក៏​មិន​ធ្លាប់​ពី​មុន​មក រហូត​ដល់​ថ្នាក់​បាត់បង់​អ៊័​រ​ម៉ូ​ន និង​ឈឺចាប់​ធ្វើ​ឲ្យ​ពិបាក​ស៊ូទ្រាំ​នៅ​ក្នុង​ខ្លួន​» ៕