បាត់​មុខ​មួយ​រយៈ​ធំ ស្រាប់តែ​ពេល​នេះ​ប៊ុត សីហា ប្រកាស​ថា​សុខចិត្ត​ស្លាប់ ព្រោះ​នារី​ម្នាក់

268

លោក ប៊ុត សីហា តារាចម្រៀង​និង​ជា​ម្ចាស់​ជ័យ​លា​ភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice Cambodia រដូវ​កាល​ទី ១ ដែល​ធ្លាប់​ពើបប្រទះ​នូវ​រឿង​រសើប​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន តែ​ក្រោយមក​សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់​បាន​ស្នើ​ចិត្ត​មហាជន​ឲ្យ​ទទួល​លោក​ឡើង​វិញ​ក្នុង​វិស័យ​ចម្រៀង​នោះ គឺ​ធ្លាប់​បាន​បង្ហាញខ្លួន​ជាដើម​ឆ្នាំ​រហូត​ពាក់កណ្តាល​ឆ្នាំ ២០១៨ កន្លង​ទៅ និង​បាន​បកស្រាយ​បទ​ចម្រៀង​ជា​ច្រើន​បទ​យ៉ាង​ពិ​រោះ សម្រាប់​ផលិតកម្ម​ក្នុងស្រុក​មួយ ហាក់​ស្ងប់ស្ងាត់​សកម្មភាព​ថត​ចម្រៀង​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ខណៈ​ផលិតកម្ម​ចម្រៀង​ដែល​ធ្លាប់​ថត​បទ​ចម្រៀង​របស់​លោក គឺ​ផលិតកម្ម​មរកត មេ​ឌៀ កំពុង​សម្រុក​ថត​បទ​ប្រពៃណី​សម្រាប់​ស​ង្ក្រា​ន​ឆ្នាំ​ថ្មី ឆ្នាំ ២០១៩ ដែល​នឹង​ចូល​មក​ដល់​នា​ថ្ងៃ​ទី ១៤-១៦ ខែមេសា ឆ្នាំ ២០១៩ ខាង​មុខ​នេះ ។

ក្រ​ឡែក​ទៅ​មើល​ហ្វេ​ស​ប៊ុ​ក​ផេ​ក ផ្លូវការ​របស់ លោក ប៊ុត សីហា គឺ​ឃើញ​មាន​តែ​បទ​ចម្រៀង​ដែល​លោក​ថត​ក្នុង​ឆ្នាំ ២០១៨ ដូច​ជា​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បទ​របស់​លោក​នា​ពេល​នោះ​មាន​ដូច​ជា បទ «​យើង​លែង​ជា​ស្នេហា​», «​គ្មាន​អ្នក​ណា​កែចិត្ត​បង​ទេ​», «​ចិត្ត​ក្លែង​» និង​បទ «​គុណគ្រូ​» ជាដើម​។ ក្នុង​នោះ​ផង​ដែរ ម្ចាស់​ជយលាភី​ក្នុង​កម្មវិធី The Voice Cambodia រដូវ​កាល​ទី​១ ប៊ុត សីហា ក៏​បាន​ច្រៀង Cover នូវ​បទ​ចម្រៀង​ជំនាន់​ដើម​ដែល​មាន​ចំណងជើង​ថា «​ហង្ស​មាស​ចិត្ត​បាប​» ស្តាប់​ទៅ​ពិតជា​អន្លង់​អ​ន្លោ​ច​យ៉ាង​ខ្លាំង ចំណែក​ទឹកដម​សម្លេង​វិញ គឺ​ម្ចាស់​ជ័យ​លា​ភី ដែល​មិន​មាន​វាសនា​ខ្ពស់​បាន​ល្បី​ដូច​ម្ចាស់​ជ័យ​លា​ភី​ជំនាន់​ក្រោយ គឺ​នៅ​តែ​ល្អជា​និច្ច​។

ជាមួយ​គ្នា​នោះ​ផង​ដែរ លោក ប៊ុត សីហា ក៏​បាន​ត្រឹម​ស៊ែរ​នូវ​បទ​ចម្រៀង​ជា​ច្រើន​បទ​សម្រាប់​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល ៣​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​ទី ១៤ ដល់​ថ្ងៃ​ទី ១៦ ខែមេសា ខាង​មុខ​នេះ ដែល​បទ​ទាំងនោះ​គឺ​ត្រូវ​បាន​បកស្រាយ​ដោយ​អ្នកចម្រៀង​ជំនាន់​ថ្មី និង​តារាចម្រៀង​ខ្មែរសុរិន្ទ​ផង​ដែរ ។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​តារាចម្រៀង​ប៊ុត សីហា ថ្មី​ៗ​នេះ​បាន​ស្រែក​អង្វរ​ដល់​នារី​ម្នាក់​កុំ​ឲ្យ​ចាកចេញ​ចោល​រូប​លោក ព្រោះ​លោក​ពិតជា​ស្រលាញ់​នារី​ម្នាក់​នោះ​ខ្លាំង​ណាស់ ព្រោះ​លោក​ហ៊ាន​ស្លាប់​ដើម្បី​សេ្ន​ហា​មួយ​នេះ ។ យ៉ាងណាមិញ នោះ​គឺជា​ឃ្លាឃ្លោង​នៃ​បទ​ចម្រៀង​ដែល​លោក​ទើបនឹង​ស៊ែរ បទ​ចម្រៀង​របស់​លោក​មួយ​បទ ផង​ដែរ​កាលពី​ថ្ងៃ​ទី​ដើមខែ ២ នោះ​គឺ​បទ «​យើង​លែង​ជា​ស្នេហា​» ។ អត្ថន័យ​បទ​ចម្រៀង​មួយ​នេះ​គឺ​ពិតជា​ចាក់​ដោត​ក្នុង​បេះដូង​ខ្លាំង​ណាស់ ព្រោះ​ជា​ទំហំ​ក្តី​ស្នេហ៍​ដ៏​ធំធេង ហើយ​ការ​បកស្រាយ​របស់​លោក​ទៀត​សោត សម្រាប់​បទ​ចម្រៀង​មួយ​នេះ​ស្តាប់​ទៅ​គឺ​លោក​ពិតជា​ដាក់​អារម្មណ៍​ចូល​ក្នុង​សាច់​រឿង​តែ​ម្តង ។

ឃ្លាឃ្លោង​នៃ​បទ​ចម្រៀង​មាន​ខ្លឹមសារ​ថារ «​មនុស្ស​ក្នុង​លោក​អ្នក​ណា​ដូច​ខ្ញុំ បោក​ខ្លួន​យំ​ព្រោះ​រឿង​ស្នេហា លើក​ទី​១ ដែល​ខ្ញុំ​ឯការ ព្រាត់​សង្សារ​កំពុង​ស្រា​លាញ់ ។ ទទួលយក​មិន​បាន អូន​ប្រែ​ប្រាណ​បែរខ្នង​ដើរ​ចេញ បេះដូង​ទោម្នេញ ស្ទើរ​ប្រេះ​បែក​» ។

ចំណែក​មួយ​ឃ្លា​ទៀត គឺ​លោក ប៊ុត សីហា ស្រែក​អង្វរ​នារី​ជាទី​ស្រលាញ់​ថា «​ខ្ទប់​ទឹកភ្នែក​លួច​សួរ​ខ្លួនឯង យំ​ក្តែ​ង​ៗ​ដ​ង្ហើ​យ​ហៅរក​ស្រី បេះដូង​បង​វា​លោត​សួរ​ទៅ​រក​រូប​ថ្លៃ សូម​ចរណៃ វិល​វិញ​បាន​ទេ ? ក្តី​សុខ​បង​ផ្ញើ​លើ​អូន ត្រូវការ​ស្ងួន​ថ្នាក់ថ្នម​មើលថែ បែក​អូន​ធ្វើ​មិន​បាន​ទេ ស្លាប់​ព្រោះ​ស្នេហ៍​ក៏​បង​ព្រម​ស្លាប់​» ។ ជាង​នេះ​ទៅ​ទៀត គឺ​បទ​ចម្រៀង​នេះ​តួអង្គ​ប្រុស​បាន​លើក​ជា​សំណួរ​ថា «​តើ​បង​ធ្វើ​ខុស​អ្វី ស្រី​ចាកចេញ​ទាំង​គ្មាន​កំហុស បាត់​អស់​ពាក្យ​ថា​ស្មោះ ធ្លាប់​សន្យា​» ជាដើម​។

បើ​ទោះបីជា​បទ​ចម្រៀង​នេះ​បាន​ថត​យូរ​ខែ ស្តាប់​ទៅ​យ៉ាង​ពិ​រោះ​ជក់ចិត្ត ក៏​ដោយ តែ​នៅ​មិន​ទាន់​ឃើញ​ផលិត​ជា MV នៅឡើយ​ទេ ។ Admin សង្ឃឹមថានឹង​បានឃើញ​បទ​ចម្រៀង​របស់​លោក ប៊ុត សីហា នឹង​ត្រូវ​បាន​យក​មក​ថត MV និង​ទទួល​បានការ​គាំទ្រ​ពី​មហាជន​ជា​ថ្មី​ម្តងទៀត ៕

[Morodok Media] យើងលែងជាស្នេហាហើយ – ប៊ុត​ សីហា

[Morodok Media] យើងលែងជាស្នេហាហើយ – ប៊ុត​ សីហាYouTube: https://www.youtube.com/watch?v=Aw7yl-JsqL8សូមជួយ Like page & Share ផងកុំភ្លេច ចុច Subscribe: https://www.youtube.com/channel/UCGNyuL2pvd2p2jxJMtUwXBQសូមអរគុណ!!!

បាន​បង្ហោះ​ដោយ Morodok Media មរតក មេឌៀ នៅ អាទិត្យ 14 តុលា 2018