ស្ងាត់​ៗ ឡេ​ង មុនី​រចនា បន្ត​ជាប់​តំណែង​​ប៉ូលិស​ក្រប​ខណ្ឌ​ហើយ

21

រាជធានី​ភ្នំពេញ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ តារាចម្រៀង​ជើង​ចាស់ ឡេ​ង មុនី​រចនា បាន​ទទួល​សិទ្ធិ​ពេញលេញ​ជា​ប៉ូលិស​ក្រប​ខណ្ឌ​រដ្ឋ​ហើយ​។ ការ​បង្ហាញ​នេះ​ធ្វើ​ឱ្យ​គ ចាប់អារម្មណ៍ និង​មិន​នឹក​ថា នាង​មាន​ចំណូលចិត្ត​បែប​នេះ តាំងពី​ពេល​ណា​នោះ​ទេ​។ យ៉ាងណា តំណែង​មួយ​នេះ ធ្វើ​ឱ្យ ឡេ​ង មុនី​រចនា សម្តែង​ក្តី​អំណរ ក្រោយ​ពេល​បំណង​ខំ​ពុះពារ ដើរ​ដល់​ចំណុច​ចង់បាន​។

បើ​មើលទៅ​លើ​រូបរាង​របស់ ឡេ​ង មុនី​រចនា ឃើញ​ថា មាន​ភាព​ប្រែប្រួល ដោយ​កាត់សក់​ខ្លី​ឱ្យ​ស៊ី​ជាមួយ​តំណែង​ថ្មី​នេះ​។ ការងារ​ថ្មី​ដែល​ក្តាប់​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសា ទាំងមូល មាន​ឪពុក​នាង និង​បងប្អូន​បាន​មក​ចូលរួម​អបអរ​លើកទឹកចិត្ត​។ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ដល់ នាង​បាន​អាក់ខាន​វត្តមាន​ម្តាយ​ជាទី​ស្រឡាញ់​របស់​នាង​មិន​បាន​ចូលរួម ព្រោះតែ​បាន​បាត់បង់​ជីវិត កាលពី​ច្រើន​ខែ​មុន​។

មក​ទល់​ពេល​នេះ ឡេ​ង មុនី​រចនា ស្ថិត​ក្នុង​ភាព​មេម៉ាយ ដោយ​បរាជ័យ​ស្នេហា មិន​សមប្រកប​ម្តង​ហើយ​ម្តងទៀត ដែល​អាច​ជា​ផ្ទាំង​ខ្មៅ​មួយ​ធ្វើ​ឱ្យ ឡេ​ង មុនី​រចនា ឆ្អែតចិត្ត រហូត​លែង​ចង់​ភ្លក់​រសជាតិ​នេះ​នាំ​តែ​ចម្បែង​កាយ​។

ធ្លាប់តែ​ជា​តារាចម្រៀង​យេ​រ​ៗ​លេចធ្លោ​កាលពី​ច្រើន​ឆ្នាំ​មុន ពេល​នេះ រចនា ហាក់​ស្ងប់​ឈឹង​តែ​ម្តង លើ​អាជីព​មួយ​នេះ ទោះជា​នាង​នៅ​តែ​ប្រកាន់​ភ្ជាប់​តួនាទី​មិន​ចោល​សិល្បៈ នៅ​តែ​មាន​កម្រិត​ខុស​ពី​អតីតកាល ដែល​លាន់​ឭ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)