ទើប​ឆ្លងកាត់​ព្យុះ​មួយ​រយៈ ចាន់ កែវ​និមល ស្រាប់តែ​ធ្វើ​រឿង​នេះ​ដាក់​កូនស្រី​នៅ​ថ្ងៃ​ខួបកំណើត

47

រាជធានី​ភ្នំពេញ​៖ ពិធី​ការី ពូកែ​វោហា​ស័ព្ទ និង​មាន​ប្រជាប្រិយ​តាម​រយៈ​កម្មវិធី​ធំ​លំដាប់​ៗ​ពិភពលោក របស់​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុក អ្នក​នាង ចាន់ កែវ​និមល កំពុង​ថ្មី​ៗ​នេះ​ហាក់​ជួប​ព្យុះ​រលក​បោកបក់​ខ្លាំង​ក្រោយ​ពី​ត្រូវ​បាន​គេ​រាយការណ៍​ថា​នាង​បាន​បាត់បង់​ដំណែង​ពី​កម្មវិធី​សំខាន់​ៗ​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ​ស្រី​ស្អាត​រាង​ខ្ពស់​ស្រឡៈ​រូប​នេះ​បាន​ធ្វើ​រឿង​មួយ​យ៉ាង​រំភើប​ទៅ​ដល់​កូនស្រី​តែ​មួយ​និង​ជាទី​ស្រ​សាញ់​នៅ​ក្នុង​ថ្ងៃ​ពិសេស​របស់​កូន ដែល​អ្នក​ម្តាយ​មួយ​ចំនួន​កម្ររ​នឹង​ធ្វើ​បែប​នេះ​ណាស់ ។

ពិធី​ការី​ដែល​កាន់​ក្បាល​មេក្រូ​ពោល​ពាក្យ​អត្ថាធិប្បាយ​យ៉ាង​ស្ទាត់ជំនាញ​នៅ​ក្នុង​កម្មវិធី នាង ចាន់ កែវ​និមល ជាមួយនឹង​ស្វាមី​របស់​នាង បាន​បំពេញ​ក្តី​ស្រ​ម៉ៃ​ដ៏​ធំ​ទៅ​ដល់​កូនស្រី​ទោល​របស់​ពួក​គេ ដោយ​ហ៊ាន​ចំណាយ​លុយ​ទិញ​ផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ នៅ​ក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រលាញ់ និង​ផ្តល់​ភាព​កក់​ក្តី​មួយ​យ៉ាង​ជាល​ជ្រៅ​ចំពោះ​កូន ។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​វី​ដេ​អូ​របស់​អ្នក​នាង ចាន់​កែវ និមល​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃ​ទី ២២ ខែមិថុនា ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

រីឯ​កាដូ​ដល់​វិសេសវិសាល​មួយ​នេះ ជា​ការ​សន្យា​មួយ​របស់​អ្នក​នាង និង​ស្វាមី​ក្នុង​ការ​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់​កូន ដោយនៅ​ក្នុង​នោះ​ផង​ដែរ អ្នក​នាង ចាន់ កែវ​និមល ក៏​បាន​សន្យា​មួយទៀត​ចំ​ពោៈ​កូនស្រី​ថា នឹង​យក​កូន​មួយទៀត​សម្រាប់​ជា​ក្តី​ប្រាថ្នា​ទី​៣​របស់​កូនស្រី​ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង ចាន់ កែវ​និមល ហាក់​ស្ងាត់​ពី​រង្វង់​សិល្បៈ​តាម​រយៈ ការ​ធ្វើ​ជា​ពិធី​ការី នៅ​កម្មវិធី​នានា របស់​ស្ថានីយ​ទូរ​ទស្ស​ន៏​ធំ​មួយ​ក្នុងស្រុក បន្ទាប់​ពី​ពើប​ប្រ​ទៈ​នូវ​រឿងរ៉ាវ​ក្តៅ​មួយ​ក្តាំង ព្រោះ គេ​សង្កេត​ឃើញ​ថា ដំណែង​ជា​ពិ​ធិ​ការិនី​សម្រាប់​កម្មវិធី​ធំ​ៗ​សឹង​ទាំងអស់​ដែល​នាង​ធ្លាប់​ធ្វើ​ជាមួយ លោក​ជា វិបុល បែរជា​ឃើញ​អ្នក​នាង គង់ សុ​ជាតិ ដែល​ជា​ភរិយា​លោក​ជា វិបុល កាន់​ជំនួស​ទៅ​វិញ តែ​ទោះបីជា​យ៉ាង​អ្នក​នាង ចាន់ កែវ​និមល​មិន​ទាន់​បាន​បកស្រាយ​ព​ត៌​មាន​មួយ​នេះ​នៅឡើយ​ទេ​៕