អ​ញ្ចឹ​ង​តើ​បានជា​តារា​ថៃ គេ​សំបូរ​ទ្រព្យ ខណៈ​តារា​សម្តែង​ខ្មែរ​យើង​វិញ​មិនដឹង​ថា​ពួក​គេ​មាន​ប្រាក់ខែ​ដែរ​អត់​?

76


នៅ​ពីក្រោយ​ភាព​ហ៊ឺហារ​របស់​តារា​ៗ​នៅ​ប្រទេស​ថៃ នា​សម័យ​បច្ចុប្បន្ន​នេះ មិនមែន​ត្រឹមតែ​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​រឿង​ដែល​ពួក​គេ​សម្តែង​តែ​ប៉ុណ្ណោះ​ទេ តែ​ចំណូល​ដែល​បាន​មក​ពី​ការ​សម្តែង ឬ​ថត​ផ្សាយពាណិជ្ជកម្ម​របស់​ពួក​គេ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ ក៏​ដូច​ជា​មហាជន​ចង់​ដឹង​ចង់​លឺ ថា​តើ​ពួក​គេ​ទទួល​បាន​ចំណូល​តាម​វិធី​ណា ចំណូល​បាន​ប៉ុន្មាន​បានជា​ភាគច្រើន​តារា​សម្តែង ឬ​តារាចម្រៀង​ស្រី​-​ប្រុស​នៅ​ប្រទេស ឡូយឆាយ​ដល់​ម្លឹ​ង ។

រឿង​ពិត​មួយ​ដែល​ទើបត្រូវ​បាន​លាតត្រដាង​ដោយ​តារា​សម្តែង​ប្រុស​ជួរ​មុខ​នៅ​ប្រទេស ក៏​ដូច​ជា​ការ​ទម្លាយ​ឲ្យ​ដឹង​ពី​បណ្តា​ក្រុមហ៊ុន​ពាណិជ្ជកម្ម ឬ​ម្ចាស់​ផលិតផល​ប្រែ​ន​ៗ​ល្បី​នៅ​ទូ​ទាំង​ពិភពលោក បាន​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល ព្រោះ​មិន​នឹក​ស្មានថា​ពួក​គេ​ក្រៅពី​ចំណូល​ពី​ការសម្តែង និង​ចំណូល​ពី​ការ​ថត​ផ្សាយពាណិជ្ជកម្ម​ឲ្យ​បណ្តា​ផលិតផល ឬ​សេវាកម្ម​នានា តែ​ពួក​គេ​ក៏​ទទួល​បាន​ប្រាក់ខែ​ផង​ដែរ ពី​ស្ថានីយ៍ទូរទស្សន៍​ដែល​ពួក​គេ​បាន​ចុះ​កុងត្រា​ជាមួយ បើ​ទោះបីជា​មិន​បាន​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ក៏​ដោយ ។

ពិតមែន ឬ​អត់​ដែល​តារា​សម្តែង​ស្រី​-​ប្រុស ថៃ​ទទួល​បាន​ប្រាក់ខែ​ប្រចាំខែ ទោះ​មិន​ថត​រឿង0x017d7 ប្រាកដ​ណាស់ យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ថៃ ជាមួយនឹង​ការ​ធ្វើ​បទ​សម្ភាសន៍​ជាមួយនឹង​ផលិតករ​រឿង​ភាគ​ទូរទស្សន៍ បាន​បញ្ជាក់​ឲ្យ​សាធារណៈ​ដឹង​ថា ទាំង​តារា​ស្រី និង​តារា​ប្រុស​នៅ​ឧស្សាហកម្ម​ភាពយន្ត​ថៃ គឺ​ពួក​គេ​ទទួល​បាន​ប្រាក់ខែ ពី​បណ្តា​ស្ថានីយ៍​ដែល​ពួក​គេ​បាន​ចុះ​កុងត្រា​ជាមួយ​ពិតមែន ។ ត្រង់​ចំនុច​នេះ​មាន​ន័យ​ថា ទោះបីជា​ពួក​គេ មិន​មានរឿង​ត្រូវ​សម្តែង​ក៏​ដោយ ក៏​ពួក​គេ​នៅ​តែ​ទទួល​បាន​ប្រាក់​បៀរ​វត្ស​ដដែល ។

គ្រប់យ៉ាង​កាន់តែ​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​រឿង​ដែល​តារា​ៗ​ទទួល​បាន​ប្រាក់ខែ បន្ទាប់​ពី​លោក ជេ​ម ជី​រា​យុ (James Jirayu) តារា​សម្តែង​ប្រុស​ដែល​កំពុង​ក្តោប​បាន​ទីផ្សារ​សម្តែង ថត​ផ្សាយពាណិជ្ជកម្ម​ទាំង​ក្នុង​និង​ក្រៅប្រទេស បាន​បញ្ជាក់​ប្រាប់​ថា​នោះ​ជា​រឿង​ពិត​ដែល​ពួក​គេ​ទទួល​បាន​ប្រាក់ខែ​ពី​ស្ថានីយ៍​ដែល​ពួក​គេ​បាន​ចុះ​កុងត្រា​សម្រាប់​ថត​រឿង​ភាគ ឬ​រឿង​ដុំ​ជាដើម នោះ ។

លោក James Jirayu បាន​ផ្តល់​បទ​សម្ភាសន៍​ថា សម្រាប់​រូប​លោក​ផ្ទាល់​គឺ​ទទួល​បាន​ប្រាក់ខែ ប្រមាណ​ជាង 7,000 បាត ទៅ 8,000 បាត (​ប្រហែល 222-​ដុល្លារ​តែ​ប៉ុណ្ណោះ​) ក្នុង​មួយ​ខែ ខណៈ​កម្រិត​ប្រាក់ខែ​របស់​តារា​ស្រី​-​ប្រុស​ផ្សេង​ទៀត មិន​ទាន់​ត្រូវ​បាន​លាតត្រដាង​នោះ​ទេ ។

បើ​តាម​កម្រិត​ប្រាក់ខែ​ដែល​តារា​សម្តែង​ប្រុស​រូប​នេះ​លាតត្រដាង មិនមែន​ជា​ចំនួន​ច្រើន​ដែល​អាច​ឲ្យ​ជីវិត​ពួក​គេ​មាន​ប្រាក់​ចាយ​ហូរហៀរ​និង​ហ៊ឺហារ ប្រើ​សម្ភារៈ​ប្រែ​ន​ៗ​នោះ​ទេ តែ​ចំណូល​ដែល​ច្រើន​បំផុត​សម្រាប់​ពួក​គេ នោះ​គឺ​តម្លៃ​ខ្លួន​សម្រាប់​ការ​ចូលរួម​កម្ម​វី​ធី ឬ​ថត​ផ្សាយ
ពាណិជ្ជកម្ម​ឯណោះ​ទៅ​វិញ​ទេ ។

អ្នក​នាង Panadda Wongphudee ដែល​ធ្វើ​ការងារ​នៅ​វិស័យ​ឧស្សាហកម្ម​កំសាន្ត​ថៃ និង​ជា​តារា​សម្តែង​ផង ជា​ផលិតករ​ផង បាន​ឲ្យ​ដឹង​ថា តារា​ល្បី​ថៃ​មាន​ទ​ព្យ​សម្បូរ​បែប ប្រសិនបើ​ពួក​គេ​ចូលរួម​ព្រឹត្តិការណ៍​ញឹកញាប់​និង​ចុះហត្ថលេខា​លើ​ម៉ាក​សញ្ញា​ប្រែ​ន​ក្នុងស្រុក និង​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក​ម៉ាក​អន្តរជាតិ (brand ambassadors) ។

ជាក់ស្តែង​តម្លៃ​ខ្លួន​របស់​តារា​ល្បី​សម្រាប់​ការ​ចូលរួម​ព្រឹត្តិការណ៍ ឬ​ក៏​ថត​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា គឺ​ពួក​គេ​ទទួល​បាន​កម្រៃ​មួយ​លើក​ៗ ច​ម្លោះ​ពី 150,000 បាត​ទៅ 400,000 បាត (​ប្រមាណ​ពី 4775.55 ទៅ​12734 ដុល្លារ​សហរដ្ឋអាមេរិក​) ដែល​នេះ​ពិតជា​តម្លៃ​ខ្ពស់​មិនធម្មតា​មែន ។

ចុះ​តារា​សម្តែង​ខ្មែរ​យើង​វិញ ទទួល​បាន​ប្រាក់ខែ​ដែរ អត់ ?
ប្រភព៖ thaiupdate.info