អ្នក​ណា​ទៅ​ដឹង​ថា គង់ ចាន់​ស្រី​មុំ និង​ស្វាមី ជះ​លុយ​ទៅ​ធ្វើ​រឿង​អស់ទាំង​នេះ

4

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា​ពិធី​ការី​ដ៏​មាន​ប្រជាប្រិយភាព​ខ្លាំង​ទៅ​លើ​ការ​បង្ហោះ​រូបថត​នៅ​កន្លែង​ដើរ​លេង​កម្សាន្ត​ស្អាត​ៗ​នោះ អ្នក​នាង គង់ ចាន់​ស្រី​មុំ កំពុង​តែ​ធ្វើ​អោយ​មហាជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​នាង និង​ស្វាមី ជះ​លុយ​ទៅ​ធ្វើ​រឿង​មួយ​ចំនួន​។

កាលពី​ពេល​ថ្មី​នេះ អ្នក​ម្តាយ​វ័យក្មេង និង​ហា​យ​សូ​រូប​នេះ ជាមួយនឹង​ស្វាមី​លោក គឹ​ម សីហា បាន​​ចំណាយ​លុយ​ជា​ច្រើន​ទៅ​លើ​ការ​ធ្វើ​ផ្លា​ក​លេខ​ឡាន​ដាក់​ឈ្មោះ​របស់​ខ្លួនឯង និង​កូនស្រី ដែល​កំពុង​តែ​មានការ​ពេញ​និយម​នា​ពេល​សព្វ​ថ្ងៃនេះ ខណៈ​អ្នកសិល្បៈ​មួយ​ចំនួន​មិន​ទាន់​ឃើញ​ចំណាយ​លុយ​ទៅ​លើ​រឿង​អស់ទាំង​នេះ​នៅឡើយ​ទេ​។ នេះ​បើ​យាង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង គង់ ចាន់​ស្រី មុំ នៅ​ក្នុង​បណ្តាញ​សង្គម Instagram ។

ជា​ការ​ពិត​ណាស់ នេះ​មិនមែន​ជា​រឿង​មួយ​ដែល​ប្លែក​នោះ​ទេ ដែល​អ្នក​នាង គង់ ចាន់​ស្រី​មុំ និង​ស្វាមី ធ្វើ​រឿង​អស់ទាំង​នេះ​នៅ​ក្នុង​សង្គម ដែល​កំពុង​តែ​មានការ​ពេញ​និយម ពីព្រោះ​កន្លង ប្តី​ប្រពន្ធ វ័យក្មេង ទាំង​២​នេះ តែងតែ​ឆក់​បានការ​ចាប់អារម្មណ៍​ពី​មហាជន ទាំង​ចាស់ ទាំង​ក្មេង នៅ​ការ​ធ្វើ​រឿង​អស់ទាំង​នេះ​កន្លង​មក​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ម្តាយ​វ័យក្មេង​រូប​នេះ​កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង ទៅ​លើ​ការ​តុបតែង​ខ្លួន​ស្អាត​ៗ លែង​បែប​ខ្យូ​ត​ៗ តាម​រយៈ​បណ្តាញ​សង្គម Instagram ដែល​ទទួល​បានការ​ទីផ្សារ​សិល្បៈការ​តែ​មាន​ភាព​មមាញឹក​កាន់តែ​ខ្លាំង​ឡើង​នា​បច្ចុប្បន្ន​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)