ស្ងាត់​ៗ! ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ប្រកាស​ដំណឹង​​​​​គួ​រ​ឲ្យ​ភ្ញាក់​ផ្អើល តែ​មិនដឹង​ថា​គូស្នេហ៍​ជា​​​នរណា?

17

រាជធានី​ភ្នំពេញ ៖ មហាជន ជា​ពិសេស​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន ​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ពេល​ដែល​ពួក​គេ​បានឃើញ​តារា​សម្តែង​នាង ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ប្រកាស​ក្តែ​ង​ៗ​ពី​គម្រោង​​​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ ស្រប​ពេល​ដែល​ទស្សនិកជន​កំពុង​រង់ចាំ​មើល​អត្តសញ្ញាណ​គូស្នេហ៍​របស់​ស្រី​ស្អាត​រូប​នេះ ជា​អ្នក​ណា​អោយ​ពិតប្រាកដ​។

ទស្សនិកជន​ជា​ច្រើន​តែងតែ​រង់ចាំ​មើល​ថា តើ​បុរស​រូប​ណា​នឹង​អាច​មានសំណាង​ឆាប​យក​បេះ​ដួង​ស្រី​ស្អាត​ម្នាក់​នេះ​យក​មក​ឃុំគ្រង​បាន? ក្នុង​ពេល​ដែល​តារា​រូប​នេះ ហាក់​មិន​ដែល​បាន​លេចលឺ​ពី​ដំណឹង​ស្នេហា​ជាមួយ​បុរស​រូប​ណា​ឲ្យ​ពិតប្រាកដ បើ​ទោះបីជា​នាង​បាន​ចូល​វ័យ​កាន់តែ​ច្រើន​ក៏​ដោយ​ក្តី​។

យ៉ាងណា​ម៉ិ​ញ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ប្រកាស​ដំណឹង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល​ថ្មី​ៗ​នេះ ដោយ​នាង​បាន​អះអាង​ពី​គម្រោង​រៀប​ការ​នៅ​ឆ្នាំ​ក្រោយ ដោយ​មិន​បញ្ជាក់​ពី​អត្តសញ្ញាណ​គូស្នេហ៍​របស់​នាង​ជា​បុរស​រូប​ណា​នោះ​ឡើយ ។

ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​ស​សេរ​បង្ហោះ​សារ​ជាមួយនឹង​ឈុត​កូនក្រមុំ​យ៉ាង​ស្រស់​ស្អាត​ថា «​ឆ្នាំ​នឹង​អត់​ទាន់​ការ ព្រោះ​កូ​វី​ដ​១៩ ចាំ​ឆ្នាំ​ក្រោយ​» ដែល​ពាក្យ​ឃ្លា​មួយ​នេះ​បាន​ធ្វើ​ឲ្យ​មហា​ជ​នា​មានការ​ភ្ញាក់ផ្អើល​យ៉ាងណា​ខ្លាំង ក្នុង​ពេល​ដែល​ស្ងាត់​ៗ​នាង​បែរជា​បង្ហោះ​សារ​បែប​នេះ​ទៅ​វិញ​។

ជា​ការ​កត់សម្គាល់ បើ​ទោះបីជា​សារ​នោះ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន បាន​សរសេរ​ជា​ការ​លេងសើច​ក៏​ដោយ ប៉ុន្តែ​មហាជន​បាន​ដាក់​ការ​សង្ស័យ​ថា តារា​រូប​នេះ​អាច​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយសារ​តែ​នាង​បាន​ចូល​វ័យ​កាន់រ​តែ​ច្រើន ខណៈ​ពេល​មិត្តភក្តិ​ក្នុង​សិល្បៈ​ស្រករ​នាង​ក៏​បាន​ចូល​រោងការ​ជា​បន្តបន្ទាប់​ហើយ​ដែរ​។

មួយ​រយៈ​ចុង​ក្រោយ​នេះ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ហាក់​រសាត់​ខ្លួន​កាន់តែ​ឆ្ងាយ​ពី​ការងារ​សម្តែង ដោយ​នាង​នៅ​តែ​ការងារ​ជា​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​បា័​យ​ន​តែ​មួយ​មុខ​ប៉ុណ្ណោះ ដែល​ការ​ដកឃ្លា​ពី​ការ​សម្តែង​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា ទំនងជា​គូស្នេហ៍​របស់​នាង​ហាមឃាត់​។

ទោះជា​យ៉ាងណា ជុំវិញ​រឿងរ៉ាវ​នៅ​ពីក្រោយ​ជីវិត​ឯកជន​របស់ ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន រហូត​មក​ទល់​ពេល​នេះ មិន​ត្រូវ​បាន​គេ​ដឹង​យ៉ាង​ទូលំទូលាយ​នោះ​ឡើយ ប៉ុន្តែ​យោង​តាម​រូប​សម្រស់​ដ៏​ស្រស់​សោភា​របស់​នាង គឺ​គ្មាន​អ្នក​ណា​មិនដឹង​ទេ​ថា នាង​ពិតជា​មាន​ម្ចាស់​គ្រង​បេះដូង​រួច​ហើយ​។

ហ៊ិ​ន ច័ន្ទ​នី​រ័​ត្ន ត្រូវ​បាន​គេ​ដឹង​ថា នាង​បាន​ក្លាយជា​តំណាង​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​សម្អាងការ​ដ៏​ធំ​មួយ​ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់​ពី​នាង​បាន​ដកឃ្លា​ពី​ការងារ​សម្តែង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយនៅ​សល់​តែ​ការងារ​ជា​ពិធី​ការិនី​នៅ​ទូរទស្សន៍​បាយ័ន​មួយ​ប៉ុណ្ណោះ​។

បើ​ទោះបីជា នាង​បាន​ខកខាន​ពី​ការ​បង្ហាញមុខ​សម្តែង​ភាពយន្ត​ថ្មី​ក៏​ដោយ ប៉ុន្តែ​ខ្សែជីវិត​ឯកជន​របស់​តារា​រូប​នេះ នៅ​តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ដដែល​ពី​សំណាក់​ទស្សនិកជន ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​រង់ចាំ​មើល​ថា តើ​បុរស​រូប​ណា​ដែល​មានសំណាង​ឆក់​យក​បេះដូង​តារា​ដែល​មាន​រូប​សម្រស់​ស្រស់​ផូរផង់​មួយ​នេះ មក​ថែរក្សា​ផ្តាច់មុខ?