ខាត់ សុ​ឃឹម ​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​ចំពោះ​មួយ​ក្រុម ដែល​ចោទប្រកាន់​នាង​លើ​រឿង​មួយ​នេះ

4

រាជធានី​ភ្នំពេញ​ ៖ សិល្បៈ​ការិនី​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ការ​លេង​ឧបករណ៍​ដ​ន្ត្រី​បុរាណ​និង​ច្រៀង​បាន​គ្រប់​ទម្រង់​សិល្បៈ​ទាំងអស់​មិន​ថា​បុរាណ និង​សម័យ អ្នក​នាង ខាត់ សុ​ឃឹម កំពុង​តែ​ក្តៅក្រហាយ​ចិត្ត​ទៅ​លើ​មនុស្ស​មួយ​ក្រុម ដែល​បាន​ចោទ​ចំពោះ​រូប​នាង​ទៅ​លើ​រឿងរ៉ាវ​មួយ​ចំនួន​។

កាលពី​ថ្ងៃ​ទី ១០ ខែកក្កដា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ អ្នកសិល្ប​ការិនី​ពហុ​ជំនាញ​រូប​នេះ បាន​បង្ហោះ​សារ​ខឹងសម្បារ ដែល​បង្ករ​អោយ​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​មហាជន​អោយ​កាន់តែ​ចង់​ដឹង ដោយនៅ​ក្នុង​នោះ អ្នក​នាង ខាត់ សុ​ឃឹម​បាន សរសេរ​សាររ​យ៉ាង​វែង​និង​មាន​ខ្លឹមសារ​ថា « សូម​ផ្តាំ​ទៅ​ពួក​នរក​ស៊ី​ក្បាល​ខ្លះ​ដែល​គិត​រឿង​អាក្រក់​មក​លើ​ខ្ញុំ សឹងតែ​១​ឆ្នាំ​ពេញ​ខ្ញុំ​បាន​ចំណាយ​ពេលវេលា​ជាមួយ​រឿង​ដែល​អាក្រក់​អត់​ប្រ​យោ​ជ៍​បំផុត ដែល​ខ្លួនឯង​សឹងតែ​យោងខ្លួន​មិនកើត​ផង តាម​ជួយ​គេ​ជាង​២​ពាន់​គ្រួសារ ហើយ​ប្រឹងប្រែង​ជួយ​គេ​អស់ទាំង​កិត្តិយស ខាត​ទាំង​ទ្រព្យធន​យ៉ាងច្រើន ចុង​ក្រោយ​បាន​ត្រឹម​ពាក្យ​ក្បត់ នឹង​សង​មក​វិញ​នូវ​ភាព​ឈឺចាប់​បំផុត​ក្នុង​ជីវិត​»​។

ជា​ការ​ពិត​ណាស់ នៅ​ក្នុង​អត្ថន័យ​ចាក់​ដោត​ទាំងនោះ អ្នក​នាង ខាត់ សុ​ឃឹម​បាន​រំលឹក​អំពី​ការ​ចូលរួម​នៅ​ក្នុង​សង្គម​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​ធ្វើ​កន្លង​មក ប៉ុន្តែ​បែរជា​មាន​មនុស្ស​មួយ​ក្រុម​បាន​ចោទប្រកាន់​ទៅ​លើ​រូប​នាង​ទៅ​វិញ ថែម​ទាំង​រូប​នាង​ទទួល​បានការ​ខាតបង់ មនុស្ស​ជាទី​ស្រលាញ់ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ផង​ដែរ​។

យ៉ាងណាមិញ បន្ទាប់​ពី​បង្ហោះ​សារ​ទាំងនោះ​ហើយ នៅ​មិន​ទាន់​បានដឹង​នៅឡើយ​ទេ​ថា អ្នក​នាង ខាត់ សុ​ឃឹម ចង់​សំដៅ​ទៅ​លើ​អ្នក​ណា​អោយ​ប្រាកដ និង​បាន​ន័យ​យ៉ាងណា​អោយ​កាន់តែ​ច្បាស់លាស់​នោះ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​នាង ខាត់ សុ​ឃឹម ពេល​នេះ កំពុង​តែ​ក្លាយជា​ចំណាប់អារម្មណ៍​របស់​មហាជន​ទៅ​លើ​រឿងរ៉ាវ ដែល​បាន​កើតឡើង​នៅ​ពេល​នេះ ជា​ពិសេស រឿងរ៉ាវ ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​អ្នកចំរៀង​អា​យ៉ៃ​រូប​នេះ​៕