COVID-19 ឆ្លង​ដល់​កំពូល​តារា​ភាព​យន្ត​​ឥណ្ឌា​ ជា​អតីត​បវរកញ្ញា​ពិភព​លោក

9

ប្រទេស​ឥណ្ឌា ៖ កំពូល​តារាភាពយន្ត​របស់​ក្រុមហ៊ុន​ភាពយន្ត​បូ​លី​វូ​ត ឥណ្ឌា និង​ជា​កំពូល​តារា​ម៉ូ​ដែល ​ព្រមទាំង​ជា​អតីត​បវរកញ្ញា​ពិភពលោក នាង AISHWARYA RAI អាយុ​៤៦​ឆ្នាំ ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស COVID-19 ។ នេះជា​ការ​អះអាង​នា​ថ្ងៃ​ទី​១២ កក្កដា របស់​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​នៃ​ទីក្រុង​បុ​ម​បៃ ។

តារា​រូប​នោះ​រក​ឃើញ​ឆ្លង​វីរុស​ក្រោយ​ការ​ប្រកាស​ថា ឪពុក​ក្មេង​នាង​ជា​មនុស្ស​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ខ្សែភាពយន្ត​ឥណ្ឌា លោក AMITABH BACHCHAN ឆ្លង​វីរុស​នោះ ។ កូនស្រី
នាង AISHWARYA RAI កុមារី AARADHYA អាយុ​៨​ឆ្នាំ​ក៏​រក​ឃើញ​ឆ្លង​វីរុស​ដែរ ។

នាង AISHWARYA RAI បាន​ជាប់​ជា​បវរកញ្ញា​ពិភពលោក​ក្នុង​ឆ្នាំ​១៩៨៤ និង​ចាប់ផ្ដើម​ធ្វើ
ជា​តារាភាពយន្ត​ពី​ដំណាច់​ទស​វត្ស​ឆ្នាំ​១៩៩០​មក ។

នាង​បាន​លេចមុខ​លើ​កម្រាលព្រំ​ក្រហម​នៃ​ម​ហោស្រព​ខ្សែ​ភាព​ក្រុង​កាន​ជា​ញឹកញាប់ ហើយ​ក្លាយជា​កំពូល​តារាភាពយន្ត​របស់​ក្រុមហ៊ុន​បូ​លី​វូ​ត មានឈ្មោះ​ល្បីល្បាញ​លើ​ពិភពលោក​មួយ​រូប។

ឥណ្ឌា​ជា​ប្រទេស​ទី​៣​លើ​ពិភពលោក​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដោយសារ​វីរុស ជាមួយ​អ្នក​ឆ្លង​៨២០.៩១៦​នាក់​និង​អ្នក​ស្លាប់​២២.១៩៣​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែ​សម្រួល​ដោយ ៖ បុប្ផា​)