មិនធម្មតា​មែន​! ពេជ្រ សោភា បង្ហាញ​ផ្ទះ​​វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ

15

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ចាស់វស្សា​ប្រចាំ​នៅ​ផលិតកម្ម​រស្មី​ហ​ង្សា​មាស​ដែល​នៅ​តែ​ទទួល​បាន ប្រជាប្រិយភាព​ខ្លាំង​ពី​សំណាក់​អ្នកគាំទ្រ បើ​ទោះបីជា​មាន​វ័យ​កាន់តែ​ច្រើន​ទៅ​និង​មាន​អ្នក​ចម្រៀង​ជំនាន់​ក្រោយ​ជា​ច្រើន​រូប​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ច្រើន​យ៉ាងណា​ក៏​ដោយ នាង ពេជ្រ សោភា នៅ​តែ​មាន​ទីផ្សារ​សិល្បៈ​យ៉ាង​សំបូរ​បែប ហើយ​ថ្មី​ៗ​នេះ​ទៀត​សោត​នាង​ហាក់​បង្ហាញ​គម្រោង​ថ្មី​នៅ​ក្នុង​ជីវិត​នាង ។

ចូល​ប្រឡូក​នៅ​ក្នុង​សិល្បៈ​អស់​រយៈពេល​ជាង ១០ ឆ្នាំ​កន្លង​មកនេះ តារាចម្រៀង​ពូកែសម្តី​រូប​នេះ​បាន​បង្ហាញ​ទៅ​ដល់​មហាជន​និង​អ្នកគាំទ្រ​របស់​នាង អោយ​មានការ​ភ្ញាក់ផ្អើល​មួយទៀត​ទៅ​លើ​ជីវិត​​ឯកជន​របស់​នាង ដែល​កំពុង​តែ​មាន​ភាព​រីក​ចម្រើន​និង​ជីវិត​ធូរធារ​នៅ​ក្នុង​រង្វង់​សិល្បៈ​មួយ​នេះ​។

យ៉ាងណាមិញ តារាចម្រៀង​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​បំផុត​ជាមួយ​បទ « Better day» រូប​នេះ ​បាន​បង្ហាញ​ផ្ទះ​វីឡា​យ៉ាង​ធំ​ស្កឹមស្កៃ គួរ​អោយ​ចង់​រស់នៅ ។ វីឡា​ដ៏​ប្រណីត​ដែល​នាង​បាន​បង្ហាញ​​ជូន​អ្នកគាំទ្រ ថ្វីបើ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​ក្តី តែ​នាង​ទទួល​បានការ​សាទរ​ពី​អ្នកគាំទ្រ​យ៉ាងច្រើន ដែល​បាន​កោតសរសើរ​រូប​នាង​ដែល​ចេះ​សន្សំ​សំចៃ រហូត​ក្លាយជា​ម្ចាស់​ទ្រព្យ​យ៉ាង​សម្បើម ជា​ពេល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពេជ្រ សោភា បាន​ក្លាយជា​តារាចម្រៀង​ម្នាក់ ដែល​មាន​រហស្សនាម​ថា កាន់​តែ​ចាស់​កាន់តែ​មាន​ប្រជាប្រិយភាព​កើន​ទ្វេរ​ដង ពីព្រោះ​កន្លង​មកនេះ​មហាជន​តែងតែ​ឃើញ​តារា​ចម្រៀង​រូប​នេះ​កាន់តែ​បង្ហាញ​ភាព​សិច​ស៊ី​ជាង​មុន និង​កំពុង​កាក់កប​ជាមួយនឹង​ជំនួញ​ជា​ច្រើន​មុខ​នៅ​ក្នុង​ដៃ ជា​ពិសេស​រូប​សម្រស់​ក៏​នៅ​តែ​ខ្ញង់ ញញឹម​ស្រស់ និង​កំពុង​មាន​ក្តី​សុខ​ជាមួយ​គូស្នេហ៍​ជា​អ្នកជា​សម្តែង​ដ៏​ស្រស់​សង្ហា​ផង​ដែរ ៕