ម្ចាស់បទ«អតីត»ចេញបទថ្មីប្រាប់ពីចរិកពិតលោក

104

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ជា​កូន​ខ្មែរ​កាត់​ថៃ​ម្នាក់ លោក ប៉ាវ ផ្ល​យ ដែល​ភាគច្រើន​បាន​ស្គាល់​រូប​លោក តាម​រយៈ​បទ​មួយ​មាន​ចំណងជើង​ថា «​អតីត​» ដែល​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​យុវវ័យ ដោយសារ​បទ​ចម្រៀង​អតីត​នោះ លោក​ច្រៀង​ជា​ភាសា​ខ្មែរ​លាយ​ភាសា​ថៃ​ចូល​គ្នា ។ ហើយ​ចំពោះ​អត្ថន័យ គឺ​បាន​បង្កប់​នូវ​មនោសញ្ចេតនា​ដ៏​រណ្តំ​ចិត្ត ដែល​ធ្វើ​ឱ្យ​មាន​អ្នកគាំទ្រ​ជា​ច្រើន​ពី​សំណាក់​ទស្សនិកជន​ជា​អ្នកគាំទ្រ​រូប​លោក ។

នៅ​ពេល​ថ្មី​ៗ​ទៀត​នេះ​ផង​ដែរ តារាចម្រៀង​លោក​ប៉ាវ ផ្ល​យ ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ទៀត មាន​ចំណងជើង​ថា «​ប៉ាវ​ផ្ល​យ Solo» ដែល​ជា​បទ​Original Song ហើយ​រូប​លោក​ជា​អ្នកនិពន្ធ​ខ្លួនឯង​ផ្ទាល់​ទៀត​ផង ។

សម្រាប់​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ប្លែក និង​គួរ​ឱ្យ​ចាប់អារម្មណ៍​នេះ គឺ​លោក​ប៉ាវ ផ្ល​យ បាន​បកស្រាយ​ដោយ​មាន​អត្ថន័យ​ដែល​បាន​បង្កប់​នូវ​ពាក្យ​ជា​ភាសា​អង់គ្លេស Solo ដែល​មាន​ន័យ​ថា «​ជីវិត Single» ជា​ជីវិត​អត់​ខ្វល់​ពី​អ្វី សប្បាយ​រីករាយ និង​ជីវិត​ឯករាជ្យ ។

លោក​បាន​បញ្ជាក់​ជាមួយ​កោះសន្តិភាព​ថា បទ​ចម្រៀង​នេះ គឺ​លោក​ចង់​បកស្រាយ​ពី​ចរិត​ពិត​របស់​លោក​ផ្ទាល់ ដោយសារ​ជីវិត​សប្បាយ​រីករាយ​អត់​ខ្វល់​ពី​អ្វី​នេះ​ហើយ ទើប​ពេល​ចុង​ក្រោយ អស់​លុយ​ស៊ី​សៀង ។​តោះ​យើង​មក​ស្តាប់​ទាំងអស់​គ្នា ៖