អេ​ឡិច ចិ​ន្ត្រា​ ចាប់​ផ្តើ​ប​ចងចិត្ត​បាន មុនី​ល​ក្ខ័​រំលេច​ស្នាដៃ​ថ្មី​!

162

រាជធានីភ្នំពេញ ៖ ក្នុង​បណ្តាញ​សង្គម​គេ​ឃើញ​ វត្តមាន​បទ​ចម្រៀង​ខូ​វើ​បទ​ពី​ដើម​ៗ​របស់​បាន មុនី​ល​ក្ខ័​ឃើញ​ថា ​មានការ​ទាក់ទាញ​អាច​និយាយ​ថា ​ឈានមុខ​គេ​ក្នុង​ចំណោម​បទ​ដែល​ច្រៀង​យក​មក​បញ្ចូល ​ប​ច្ចេស​ទេស​ភ្លេង​ឡើង​វិញ​។ ​ពេល​នេះ​ប្រុស​ស្អាត​កំពុង​ជោគជ័យ​ជំនួញ​ អេ​ឡិច ចិ​ន្ត្រា​ ស្រាប់តែ​ចាប់​ដៃគូ​ច្រៀង​ជាមួយ ​មុនី ​ល​ក្ខ័​ នូវ​ចង្វាក់​ប្រពៃណី​ខ្មែរ ​​ចម្រៀង​នោះ​កំពុង​តែ​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ឡើង​ៗ​។

គ្រាន់តែ​ឱកាស​ចូល​ឆ្នាំ​ថ្មី​កំពុង​រំកិល​ចូល​មក​បន្តិច​ម្តង​ៗ ​លោក​ អេ​ឡិច​ ​ចិ​ន្ត្រា ​តារា​មានឱកាស​លើសលុប​ច្រៀង​នៅ​នាយ​សមុទ្រ ​ស្រាប់តែ​ចាប់​ដៃគូ​ច្រៀង​ចម្រៀង​ជាចង្វាក់​ប្រពៃណី​ខ្មែរជាមួយ ​តារា​សំឡេង​ផ្អែម​បាន មុនី​ល​ក្ខ័​។ ​ចម្រៀង​ដែល​ចេញ​លើ​សង្គម​យូ​ធូប​នោះ​មានចំណងជើងថា «សារ៉ាវ៉ាន់ឆ្នាំថ្មី» ស្តាប់​ទៅ​ពិតជា​ប្លែក​ពិសេស​ទឹកដម​សំឡេង​របស់ ​អេ​ឡិច ចិ​ន្ត្រា ​នៅ​តែ​រក្សា​បាន​ភាព​ពិ​រោះ​មិន​ថមថយ​។

ការ​ចេញ​ចម្រៀង​ថ្មី​ខូ​វើ​បទ​ពី​ដើម​នេះ​ ក្រៅពី​រក្សា​បទ​មរតក​ដើម​ឲ្យ​គង់វង្ស​ គេ​ក៍​កាន់តែ​មើលឃើញ​ថា ​អេ​ឡិច ចិ​ន្ត្រា​រិ​ត​តែ​ឈោង​ចាប់​ភាព​ត្រដែត​ឡើង​ ​ជា​ពិសេស​លោក​ពិតជា​ទទួល​បាន​ប្រជាប្រិយភាព​មួយ​ក្រឺត​ទៀត ​ព្រោះ​ប៉ះ​ដៃគូ​ជាមួយ ​បាន មុនី​ល​ក្ខ័​ ឃើញ​ថា ​នាង​កំពុង​តែ​ល្បី​ និង​លេចធ្លោ​ចម្រៀង​លើ​យូ​ធូប​ខ្លាំង​ណាស់នា​ពេល​បច្ចុប្បន្ន​ ។ ​លុះ​ប៉ះ​អេ​ឡិច​ដែល​ជា​រៀមច្បង​មានឈ្មោះ​ស្រាប់​ហើយ​នោះ​ កាន់តែ​បំបែក​ទីផ្សារ​មក​ជាន់​ទៀត​នៅ​លើ​សិល្បៈ​៕