បងប្រុស​បេ​នី​យ៉ាំ​ង ត្រូវ​គេ​វាយ​បែកក្បាល ផ្អើល​នៅ​មុខ​ហាង​សាច់​អាំង​មួយ​កន្លែង

32

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​បាន​ស្កាល់​ថា ជា​បងប្រុស​បង្កើត​របស់​តារា​សម្តែង កញ្ញា បេ​នី​យ៉ាំ​ង ត្រូវ​មនុស្ស​មួយ​ក្រុម​បាន​ប្រើប្រាស់​អំពើ​ហឹ​ង្សា​មក​លើ​គាត់ បណ្តាល​ឲ្យ​រង​របួស​ក្បាល ស្ថិត​ក្នុង​ហាង​មួយ​ហី​យោ «​សាច់​អាំង​បែប​ចិន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ ជាប់​រោងចក្រ​បារី នៅ​លើ​ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភពព័ត៌មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នោះ គេ​ឃើ​ញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​ចូល​ផឹកស៊ី នៅ​ក្នុង​ហាង​កើតហេតុ​ខាងលើ ដោយ​បាន​អង្គុយ​នៅ​តុ​ខាងក្នុង បន្ទាប់​មក​គេឃើ​ញ​មាន​បុរស​២​នាក់ និង​នារី​រូប​ស្រស់​ម្នាក់​ទៀត ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​តារា​សម្តែង​កញ្ញា លី ឡា​វិ​ន​ បាន​បើ​ក​រថយន្ត​ស៊េរី​ទំនេើ​ប​មួយ​គ្រឿង ​ម៉ាក Range Rover នាំ​គ្នា​ចូល​មក​ញាំ​អាហារ នៅ​ក្នុង​ហាង​កើ​ត​ហេតុ​នោះ​ដែរ ដោយ​បាន​អង្គុយ​នៅ​តុ​ខាង​មុខ​ហាង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ទៀត ពាក់​ម៉ាស​បិទមុខ បាន​ជិះ​ម៉ូតូ​មិន​ចាំ​ម៉ាក​មួយ​គ្រឿង រួច​ហើយ​មក​និយាយ​ជាមួយ​កញ្ញា លី ឡា​វី​ន បន្ទាប់​មក​ទៀត ស្រាប់តែ​បុរស​ដែល​ពាក់​ម៉ាស​នោះ បាន​កាន់​មួក​សុ​វ​តិ្ថ​ភាព​មួយ​ដើ​រ​សំដៅ​ទៅ​ តុ​ជន​រង​គ្រោះ រួច​ធ្វើ​សកម្មភាព​វាយ​ក្បាល​បុរស​រង​គ្រោះ ដែល​កំពុង​អង្គុយ​ចុច​ទូរស័ព្ទ​ពីក្រោយ​បែក​មួក​ការពារ​សុវត្ថិភាព​ខ្ទេច និង​បណ្ដាល​ឲ្យ​បែកក្បាល​ចេញ​ឈាម ហើ​យ​បុរស​រង​គ្រោះ​ក៏​ស្ទុះ​មក​ប្រតាយប្រតប់​ជាមួយ​បុរស​ដែល​ពាក់​ម៉ាស​នោះ ហើ​យ​ធ្លាក់​ទូរស័ព្ទ​ទៅ​លើ​តុ ។

ភ្លាម​ៗ​នោះ គេ​ឃើ​ញ កញ្ញា លី ឡា​វី​ន បាន​ទាញ​កៅអី​ដែក​មក​វាយ​ចំ​ក្បាល​បុរស​រង​គ្រោះ​ថែម​មួយ​កៅអី​ទៀត ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរ​ឈាម​តែ​ម្ដង ទើប​បុរស​រង​គ្រោះ​ស្ទុះ​រត់​ចូល​ក្នុង​បន្ទប់ទឹក​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ហាង រួច​ហើយ​ភាគី​កញ្ញា លី ឡា​វី​ន និង​បុរស​ពីរ​បី​នាក់​ទៀត បាន​នាំ​គ្នា​ឡើ​ង​លើ​រថយន្ត Ranger Rover បើ​ក​គេច​ចេញពី​កន្លែង​កើ​ត​ហេតុ​បាត់​ស្រមោលតែម្តង ។

ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ហាវ អាយុ​៣០​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​ច្បារ​អំពៅ បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លេើ​ ដើ​ម្ប​ឲ្យ​សមត្ថកិច្ច​ស្វែងរក​ក្រុម​ជន​បង្ក​មិន​ផ្តន្ទាទោស​តាម​ច្បាប់ ៕

បេីគ្មានភ្លេីងក៏គ្មានផ្សែងដែរ! បងប្រុសតារាសម្តែង​ ប៉េនីយ៉ាំង​ ចោទប្រកាន់តារាសម្តែងស្រី​ លី​ ឡាវីន​ ថាបាន​ហៅ​បក្សពួក​​ប្រេី​ប្រាស់អំពេីហិង្សាមកលេីខ្លួនបណ្តាលអោយរបួសក្បាល

បាន​បង្ហោះ​ដោយ FireBuzz នៅ សុក្រ 15 មីនា 2019