ឃើញ​រាង​របស់​លោក ខេមរៈ សេរី​មន្ត នៅ​កន្លែង​ហាត់ប្រាណ​ដឹង​តែ​ពេញចិត្ត​ហ្មង

167

រាជធានី​ភ្នំពេញ ៖ អ្នក​ណា​មិន​ស្គាល់​ជា​ពិសេស​យុវជន គឺ​កំពូល​តារាចម្រៀង​ប្រុស​លោក ខេមរៈ សេរី​មន្ត ដែល​មាន​ប្រិយភាព​ខ្លាំង​ក្នុង​វិស័យ​ចម្រៀង​បែប​សម័យ ដែល​បាន​សម្រាក​ពី​ការងារ​សិល្បៈ​មួយ​រយៈ​ធំ​កន្លង​ទៅ​នេះ ព្រោះ​លោក​កាន់ទុក្ខ​ប្អូនស្រី​បង្កើត​របស់​លោក គឺ​កញ្ញា ខេមរៈ ស្រី​ពៅ ដែល​បាន​មរណៈភាព​ដោយ​រោគាពាធ ។

ក្នុង​ពេលវេលា​នេះ​លោក​បាន​យក​ពេល​ទៅ​ហាត់ប្រាណ ដើម្បី​សុខភាព​របស់​លោក​ផ្ទាល់ ។ មួយ​ម៉ោង​មុន​នេះ​លោក​ខេមរៈ សេរី​មន្ត បា​នប​ង្កោះ​រូបភាព ដែល​ស្តែង​ពី​សកម្មភាព​នៅ​កន្លែង​ហាត់ប្រាណ និង​បង្ហាញ​ពី​រូបរាង​សង្ហា មាន​សាច់ដុំ​ធំ​ៗ និង​បាន​សរសេរ​ថា «គ្មាន​ភាព​ជោគ​ជ​យ័​ណា​បាន​មក​ងាយ​ៗ​នោះ​ទេ​ការ​ខំប្រឹង​ប៉ុន្មាន​ថ្ងៃ​មកនេះ​បានឃើញ​លទ្ធផល​ខ្លះ​ៗ​ហើយ​💪» ធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ភ្ញាក់ផ្អើល​គ្រប់​គ្នា​។

ក្រោយ​ការ​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​មិន​ទាន់​ប៉ុន្មាន​ផង បណ្តា​អ្នកគាំទ្រ​របស់​លោក ចេញ​មក​សរសើរ ថា « Loy my idol ❤️❤️❤️❤️❤️❤️ » និង​មតិ​ជា​ច្រើន​ទៀត​ដែល​សុទ្ធតែ​សរសើរ​លោក​ជា​ពិសេស ពេល​បានឃើញ រាង​ដែល​មាន​សាច់ដុំ​ធំ​ៗ របស់​លោក​តែ​ម្តង​៕