ដឹងច្បាស់ថ្ងៃមង្គលរបស់ ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែ​ផលិតកម្ម​ហង្សមាសហើយ

496

ក្រោយ​ពី​ការបង្ហោះ​រូបថត ​Pre Wedding របស់ខ្លួនមក តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បានធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ។ ទំនាកទំនងរបស់អ្នកទាំងពីរទើបតែធ្លាយ ពេលដែលរូបភាពក្នុងពិធី​​​ ចូលស្តីដណ្តឹងកាលពីខែ មិថុនា កន្លងមក។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មានអ្នកស្និទ្ធជាមួយកញ្ញា បានបង្ហើបឲ្យដឹងថា ថ្ងៃមង្គល រវាងកញ្ញា ឱក សុគន្ធកញ្ញា និងលោក អ៊ឹ​ង សុខ​លី ប្អូនប្រុស​បង្កើត​ថៅកែ​ផលិតកម្ម​ហង្ស​មាស នោះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែឧសភា ខាង​មុខ​នេះ នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ សុខា​ភ្នំពេញ ។

ប្រភព​ដដែល​បញ្ជាក់​ថា ​ពិធីការ ភ្នូ​ង និង​ការ​តុ​ប​តែ​ឆាក និង​ផ្កា ​បាន​រៀបចំ​កក់ និង​ជួល​រួចរាល់ហើយ ដែលនឹងត្រូវចំណាញលុយច្រើន សម្រាប់ឲ្យថ្ងៃពិសេសនេះ ដំណើរទៅដោយរលូន និងល្អឥតខ្ចោះ​ ស្រប​ពេល​ដែល​ភ្ញៀវ​កិត្តិយស​ដែល​គេ​ដឹង​ថា មាន​ទាំង​អ្នកជំនួញ មន្ត្រី​មានមុខមាត់ និង​សិល្បករ​សិល្ប​ការិនី​រាប់​ពាន់​នាក់​នឹង​បង្ហាញ​វត្តមាន​ក្នុង​ពិធី​មង្គលការ​មួយ​នេះ​ផង​ដែរ ៕