ប្រឡូក​សិល្បៈ​៦៣​ឆ្នាំ លោកតា​ត្រេកអរ ក្រោយ​ទទួល​បានការ​ផ្គត់ផ្គង់​ពី​មូលនិធិ​ចាស់ជរា(មានវីដេអូ)

56

រាជធានី​ភ្នំពេញ ៖ ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ដែល​លោកតា រិ​ទ្ធិ សារី ប្រ​ឡូក​ក្នុង​វិ​ស័​សិល្បៈ​តាំងពី​ឆ្នាំ ១៩៥៦ មក​ម្ល៉េះ រហូត​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​៦៣​ឆ្នាំ​មក​ហើយ​។ លោកតា រិ​ទ្ធ សារី មាន​ទីលំនៅ​ស្ថិត​ក្នុង​ខេត្ត បាត់ដំបង បច្ចុប្បន្ន​លោកតា​ក៏​ជរា​ណាស់​ហើយ​ដែរ ។

ថ្មី​ៗ​នេះ​លោកតា រិទ្ធិ សារី បាន​ទទួល​ប្រាក់​ឧ​ប​ត្ថ​ម​ពី មូលនិធិសិល្បៈករចាស់ជរា សម្រាប់​សិល្បៈករ​ពេល​ចាស់ជរា មិន​អាច​រក​ចំណូល​បាន ដោយ​លោកតា ផ្ទាល់​ទទួល​បាន​ទឹកប្រាក់​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។ នេះ​បើ​តាម​ប្រភព​របស់​លោក ហេង ឡុ​ង មាន​គណនី​ឈ្មោះ Heng Loong​បាន​បង្ហោះ​វី​ដេ​អូ រួម​ទាំង​ខ្លឹមសារ​ថា «​តារា​សម្ដែង​ជើង​ចាស់​ដ៏​ល្បី គឺ​លោកតា រិ​ទ្ទិ សារី តើ​បងប្អូន​ជឿ​ឬទេ​ថា លោកតា​បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​រយៈពេល​ជាង​៦៣​ឆ្នាំ​មក​ហើយ? ប្រហែលជា​មិន​មាន​សិល្បករ​ជើង​ចាស់​ណា ដែល​បាន​ចូល​ប្រឡូក​វិស័យ​សិល្បៈ​យូរ​ជាង​លោកតា​នោះ​ទេ​បច្ចុប្បន្ន​នេះ​។ លោកតា​ត្រូវ​បាន​ទទួល​ការ​ឧបត្ថម្ភ​ជា​ប្រចាំខែ​ពី “​មូលនិធិ​សិល្បៈ​ចាស់ជរា​”​។ វី​ដេ​អូ​ខាងក្រោម​នេះ គឺ​លោកតា​ថ្លែងអំណរគុណ​ដល់ សម្ដេច​តេ​ជោ ហ៊ុន​សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៉ុន​រ៉ា​នី ដែល​បាន​ឧ​ប​ត្ថ​ម​ដល់​សិល្បករ​ចាស់ជរា​ខ្វះខាត »។

គួរ​បញ្ជាក់​ថា អំណោយ​ជា​ប្រាក់​សម្រាប់​ឧ​ប​ត្ថ​ម​ដល់​សិល្បៈករ​ចាស់ជរា នោះ​មួយ​ផ្នែក​ធំ បាន​ទទួល​ពី​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រា​នី ហ៊ុន​សែន ដែល​បាន​ឧ​ប​ត្ថ​ម​ជា​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​រយៈពេល ៥​ឆ្នាំ ដើម្បី​ទ្រទ្រង់​ដល់​សិល្បៈករ​ចាស់ជរា ផង​ដែរ​។ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

តារាសម្ដែងជើងចាស់ដ៏ល្បីគឺលោកតា រិទ្ទិសារី

តារាសម្ដែងជើងចាស់ដ៏ល្បីគឺលោកតា រិទ្ទិសារី តើបងប្អូនជឿឬទេថា លោកតាបានប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាង៦៣ឆ្នាំមកហើយ? ប្រហែលជាមិនមានសិល្បករជើងចាស់ណា ដែលបានចូលប្រឡូកវិស័យសិល្បៈយូរជាងលោកតានោះទេបច្ចុប្បន្ននេះ។ លោកតាត្រូវបានទទួលការឧបត្ថម្ភជាប្រចាំខែពី "មូលនិធិសិល្បៈចាស់ជរា"។ វីដេអូខាងក្រោមនេះ គឺលោកតាថ្លែងអំណរគុណដល់ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុនរ៉ានី ដែលបានឧបត្ថមដល់សិល្បករចាស់ជរាខ្វះខាត៕

បាន​បង្ហោះ​ដោយ Heng Loong នៅ ច័ន្ទ 1 មេសា 2019