តារាចម្រៀង​រ័​ត្ន រចនា ប្រាប់​ភ្ញៀវ​ទៅ​ពិធីការ​របស់​នាង​ថា បើ​បាន​ហូប​ស្រវឹង​អី​នែ កុំ​ភ្លេច​ចងដៃ បើ​មិន​អ​ញ្ចឹ​ង​ទេ​នឹង​ជួប​រឿង​ហួសចិត្ត​ម្យ៉ាង​ជា​មិន​ខាន​!

177

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​ស្រី សាច់​សខ្ចី និង​ល្បីល្បាញ​ខ្លាំង​ក្រោយ​បកស្រាយ​បទ​ពី​ជំនាន់​ដើម «​មេម៉ាយ​សប្បាយចិត្ត​» គឺ​ពេល​នេះ​កំពុង​តែ​ជាប់ដៃ​សម្តែង​នៅ​ក្រៅប្រទេស តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ កញ្ញា បាន​ស្នើ​ដល់​ចិត្ត​មហាជន​ដែល​អញ្ជើញ​ទៅ​ចូលរួម​ពិធី​មង្គលការ​របស់​នាង «​កុំ​ភ្លេច​ចងដៃ​» ព្រោះ​ជា​រឿង​សំខាន់​បំផុត​ដែល​ភ្ញៀវ​ត្រូវ​តែ​ជួយ​ដល់​រូប​នាង ។

កញ្ញា​បាន​ពោល​ថា​«​ថ្ងៃនេះ​ការ​ខ្ញុំ​ហើយ ភ្ញៀវ​ទាំងឡាយ​អើយ កុំ​ភ្លេច​ចងដៃ ។ បាន​ហូប​ស្រវឹង​អី​នែក កុំ​ភ្លេច​ចងដៃ ។ ចង​ឲ្យ​ច្រើន​ៗ​រាប់​គ្នា​នោះ​អី កុំ​ឲ្យ​ខ្ញុំ​ស្ពៃ ការ​ហើយ​សងបំណុល​គេ​» ។ បន្ថែម​ពី​លើក​នេះ កញ្ញា ក៏​បាន​ផ្តាំផ្ញើ​ភ្ញៀវ​កិត្តិយស​ទាំងអស់ នៅ​ថ្ងៃ​ការ​របស់​នាង ទោះបីជា​រវល់​យ៉ាងណា ក៏​ត្រូវ​រិះរេ ប្រញាប់​ឲ្យ​ទាន់ ឲ្យ​បាន​ជួបជុំ​នឹង​គេ កុំមក​យឺត​ពេក​អត់​សប្បាយ​ទេ ម្ហូប​បន្តិច​នែ កាត់ក្តី​អន់ចិត្ត​មួរ​ហ្មង​!» ។

មាន​ទៅ​ណ​យ​អី សម្តី​ខាងលើ​របស់​តារាចម្រៀង​សម្បូរ​សាច់​ទ្រលុកទ្រលន់ កញ្ញា រ​ត្ន័ រចនា ដែល​មាន​យីអ៊ុន​ឡើង​ក្រឺត ឬ​អាច​ហៅ​ថា​ប្រែប្រួល​សន្ទុះ​គាំទ្រ ១៨០​ដឺ​ក្រេ​ដោយសារ​តែ​បកស្រាយ​បទ​ជំនាន់​ដើម​ដែល​មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» រហូត​មាន​វាសនា​ចេញ​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​និង​មាន​ទីផ្សារ​សិល្បៈ​ហក់​ឡើង​លឿន​ដូចរ​ន្ទៈ ក៏​ទទួល​បានការ​ចាប់អារម្មណ៍​ពី​តារា​សម្តែង​ចាស់វស្សា​ដ៏​ល្បី គឺ​លោក ទេព រិ​ន​ដា​រ៉ូ ដែល​របូតមាត់​សរសើរ​តារាចម្រៀង​ស្រី​ខាងលើ​នេះ ។

ប្រាកដ​ណាស់​ការ​ពិត​អ្វី​ដែល​ពោល​ខាងលើ គឺជា​បា​រ៉ូ​ល​ចម្រៀង​ថ្មី​មួយ​បែប ដែល​បកស្រាយ​ដោយ​កញ្ញា រ​ត្ន័ រចនា មាន​ន័យ​ពិ​រោះ ជា​ពិសេស​នោះ​គឺ​ចាក់​ដោត​ចំ​ៗ​បងប្អូន​មួយ​ចំនួន​ដែល​កំពុង​តែ​រអ៊ូ​រឿង​ចំណងដៃ​ការ ប្រហារ​ប្រាក់ខែ ខណៈ​ម្ចាស់​ដើមការ​ខ្លះ​លើក​ឡើង​ថា​ភ្ញៀវ​ទៅ​ការ​ខ្លះ ឥត​បាន​ចង់ដៃ​សោះ ។

ចំណែក​លោក ទេព រិ​ន​ដា​រ៉ួ បាន​ចែកចាយ​បទ​ចម្រៀង​ដែល​កញ្ញា​បាន​បកស្រាយ​យ៉ាង​ពិ​រោ​រោះ​រណ្តំ​ដោយ​អម​ជាមួយនឹង​សំ​ណេ​រ​កោតសរសើរ​ថា «Wow ពិ​រោះ​ហើយ​មាន​ន័យ​ត្រូវ​ជំនាន់​ទៀត …» ។

ចុះ​បងប្អូន​យើង មាន​អ្នក​ណាខ្លះ​មានបទពិសោធន៍​ទៅ​ចូលរួម​ពិធី​មង្គលការ​ហើយ​ស្រវឹង​ភ្លេច​ចងដៃ ហើយ​ថ្ងៃ​បន្ទាប់​ទើប​ទៅ​ចងដៃ​គូ​ស្វាមី​-​ភរិយា​ថ្មី​ខ្លះ ?

បទ៖ ថ្ងៃនេះការខ្ញុំហើយ ច្រៀដោយ៖ រ័ត្នរចនា ឧបត្ថមដោយ ឆ្នោតមហាសំណាង ទឹកច្រើនឈ្នះច្រើន!( FULL AUDIO )

បទ៖ ថ្ងៃនេះការខ្ញុំហើយ ច្រៀដោយ៖ រ័ត្នរចនា ឧបត្ថមដោយ ឆ្នោតមហាសំណាង ទឹកច្រើនឈ្នះច្រើន!( FULL AUDIO )តោះបងប្អូន! មកស្តាប់កំសាន្តបន្ធូរអារម្មណ៍ទាំងអស់គ្នា! 🤗

បាន​បង្ហោះ​ដោយ KTV Lottery នៅ ព្រហស្បតិ៍ 2 ឧសភា 2019