ញ៉ាក់សាច់! លោក អ៊ឹម ជីវ៉ា លែងថាឲ្យថ្នាក់ដឹកនាំមួយរូបថា «អត់ចេះស៊ីនំអោយលុយចឹងហើយ » ទើបជួបរឿងស៊យ

104

រាជធានីភ្នំពេញ៖ មិនមែនជារឿងលែងសើចទេពាក់ព័ន្ធនឹងរឿងស្នេហាក្រៅតម្រា ក៏ដូចអំពើក្បត់ចិត្ត លូចមានស្រីក្រៅផ្ទះ ព្រោះវានឹងធ្វើឲ្យជីវភាពគ្រួសារអាចប្រឈមនឹងការបែកបាក់ ឬក៏ការរស់នៅក្តៅក្រហាយ ។ ជាក់ស្តែងថ្មីៗនេះមានរឿងដែលពាកព័ន្ធនឹងថ្នាក់ដឹកនាំកំពូលនៅខេត្តមួយនៅកម្ពុជា ដែលមាននារីម្នាក់អះអាងថាជាស្រីស្នេហ៍ ចេញមុខតវ៉ាទាមទារឲ្យបុរសម្នាក់ដែលមានឋានៈបុណ្យសក្តិខ្ពង់ខ្ពស់ ផ្អើលអស់បណ្តាញសង្គមនិងអ្នករស់នៅជិតព្រំដែនខ្មែរ-ថៃ រហូតមានព័ត៌មានចុះផ្សាយជាហូរហែរ ដែលនៅទីបំផុតក៏មានសេចក្តីរាយការណ៍មួយដែលបានលើកឡើងថា បុរសដែលមានឋានៈខ្ពស់នៅខេត្តបន្ទាយមានជ័យនោះសុទ្ធចិត្ត បង់លុយដល់ទៅ ២ ម៉ឺនដុល្លារដល់នារីម្នាក់ដែលអះអាងថាជាអតីតស្រីស្នេហ៍របស់ខ្លួន។

អ្វីដែលកាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍បន្ថែមទៀតនោះ គឺថាអ្នកសិល្បៈមួយរូបដែលជាតារាសម្តែងផងជាពិធីករល្បីឈ្មោះមួយរូបផងបានចែកចាយនូវព័ត៌មាននោះកាលពីថ្ងៃទី ៥ ឧសភា អមជាមួយនឹងសំណេរហាក់ចំអកទៅបុរសម្នាក់ដែលធ្វើបាបចិត្តភរិយា លូចមានស្រីក្រៅ រហូតស្រីសេ្នហ៍រូបនោះហែកេរ្តិ៍ខ្ទេចម៉ត់ដូចចិញ្ច្រាំសាច់ជ្រូកអញ្ចឹង។

លោក អ៊ឹម ជីវ៉ា បានបង្ហោះសារថាដែលមានខ្លឹមសារដើមទាំងស្រុងថា «20000$ អោយគេទៅពូអើយ លុយរកបានម៉ាកាគោក , មានប្រពន្ធហើយមិនស្ងប់ ពូឃើញទេប្រពន្ធពូមិនហ៊ានឡូរឡាទេទុកកិត្តិយសអោយប្តី ទីបំផុតស្រីហែកខ្ទិចគ្មានសល់ , ពូយកគេតាំងពីពូនៅក្រអោយគេទៅឆាប់ចប់ នេះចាត់ទុកថាពូអស់ស៊យចុះ ពូអត់ចេះស៊ីនំអោយលុយចឹងហើយ» ។

ងាកទៅអ្នកលេងបណ្តាញសង្គមវិញ គឺថាបានចូលខមមិនលើអ្វីដែលលោកអ៊ឹម ជីវ៉ាបានបង្ហោះដោយភាគច្រើនបង្ហាញការរិះគន់លើបុរសម្នាក់នោះដែលធ្វើបាបចិត្តភរិយា និងធ្វើបាបនារីម្នាក់ទៀត (ស្រីស្នេហ៍) ទើបកម្មតាមទាន់ហន់ ។ អ្នកខ្លះទៀតបានលើកឡើងថា «កម្មទាន់ហន់ប្រុសល្មោភកាម» ខណៈបងប្អូនអ្នកលេងហ្វេសប៊ុកផ្សេងទៀតបាននិយាយថា «មិនមែនស៊ីនំមិនអោយលុយទេមកពីមិនចេះតថ្លៃអោយហើយ ចឹងបានគេតាមទារ$20000ទៀតបង់ផ្តាច់ នំអីថ្លៃម្លេះវ៉េស ខិខិ» ។ ចំណែកអ្នកលេងហ្វេសប៊ុកផ្សេងទៀតដែលបានចូលខមមិននូវអ្វីដែលលោក អ៊ឹម ជីវ៉ាបានចែកចាយនោះ ថា «ថោកខ្លាំង ទាំងស្រីទាំងប្រុស ស្មានតែអភិបាលខេត្ត អត់ចេះក្បត់ប្រពន្ធ ដឹងអីថោកដែរ» ។

យ៉ាងណាមិញ Admin សុំឲ្យរាល់ជីវិតអាពាហ៍ពិពាហ៍មនុស្សគ្រប់រូបបានសមប្រកបនូវប្តី-ប្រពន្ធដែលមានចិត្តសណ្តោសប្រណី គោរពស្រលាញនិងស្មោះស្ម័គ្រឲ្យគ្នាទៅវិញទៅមក ។ បើក្នុងករណីរស់មិនចុះសម្រុងនឹងគ្នាទេ សូមបែកគ្នាតាមសម្រួល ចូរកុំប្រើប្រាស់រូបភាពហឹង្សាណាមួយលើគ្នាទៅវិញទៅមក ៕