គ្រឿង​ពេជ្រ​តម្លៃ​ម៉ឺន​ដុល្លារ ត្រូវ​បាន​លោក​ពាក់​ចូលរួម មង្គលការ​មិត្ត​រួម​អាជីព

201

រាជធានី​ភ្នំពេញ ៖ ដៃ​គូ​ចម្រៀង​ស្និទ្ធស្នាល​មួយគូ​រាល់ពេល​ឡើង​សម្តែង​លើ​ឆាក​ច​ម្រ​ង ដែល​តែង​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​មហាជន ជា​ពិសេស​អ្នកគាំទ្រ​ជា​ច្រើន​បាន​សម្រេចចិត្ត​ថា អ្នក​ទាំង​ពីរ​សម​គ្នា គឺ លោក​ឆ​ន សុវណ្ណ​រាជ និង​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ។

តែ​អ្វី​ៗ​មិន​ដូច​ការ​គិត​របស់​អ្នកគាំទ្រ​នោះ​ទេ ដោយ​ម្សិលមិញ​នេះ​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ត្រូវ​បាន​ចូល​រោង​ជ័យ ជាមួយនឹង​លោក អ៊ឹ​ង សុខ​លី អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស ក្រោម​ការ​រៀបចំ​យ៉ាង​ប្រណិត អម​ជាមួយនឹង​សម្លៀក​បំពាក់​បែប​ប្រពៃណី ដែល​ឃើញ​ហើយ​មិន​សរសើរ​មិន​បាន​ចំពោះ​ការ​រៀប​អាពាហ៍ពិពាហ៍​មួយ​នេះ ។

កាលពី​យប់មិញ ពេល​ទទួលទាន​ភោជនីយ​អាហារ​ពេល​ល្ងាច គេ​សង្កេត​ឃើញ​មាន​ថ្នាក់ដឹកនាំ តារាចម្រៀង និង​សម្តែង​ជា​ច្រើន បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មហោឡារិក​នេះ ។ ចំណែក​ដៃគូ​ចម្រៀង​របស់​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា គឺ​លោក​ឆ​ន សុវណ្ណ​រាជ ក៏​មិន​ឲ្យ​បាត់​មុខ​ក្នុង​កម្មវិធី​ដ៏​ពិសេស​មួយ​នេះ​ដែរ ។ អ្វី​ដែល​ពិសេស​នោះ​គឺ លោក​សុ​ណ្ណ​រាជ បាន​លេងខ្លួន​យ៉ាង​សង្ហា ជាមួយនឹង​គ្រឿង​ពេជ្រ​នៅ​លើ​ខ្លួន​លោក ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា​មាន​តម្លៃ​យ៉ាង​ថ្លៃ​ៗ ដោយ​ខ្សែ​.​កមួយ ខ្សែ​តម្លៃ ២២,៩៩០​ដុល្លារ ចិញ្ចៀនពេជ្រ​ដាំ​ត្បូង​ជា​ច្រើន​គ្រាប់​តម្លៃ ៥,៩០០​ដុល្លារ កន្លាស់​ដាក់​លើ​អាវ​តម្លៃ ២,៥៩០​ដុល្លារ និង​នាឡិកាដៃ​ដាំ​ពេជ្រ​របស់​លោក ក៏​ថ្លៃ​ខ្លាំង​មិនធម្មតា​ដែរ​៕