ដឹង​តម្លៃ​គ្រឿង​ពេជ្រ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ពាក់​យប់មិញ​ចំហ​រមាត់​«wow»​មិន​ខាន

186

រាជធានី​ភ្នំពេញ ៖ ពិធី​មង្គលការ​កំពូល​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​ហើយ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០១៩​នេះ នា​សណ្ឋាគារ​សុខា​ភ្នំពេញ​ត្រើយម្ខាង​។

ពិធី​មង្គលការ​របស់​ឱ​ក សុគន្ធ​កញ្ញា និង​លោក​អ៊ឹ​ង សុខ​លី អគ្គនាយករង​ស្ថានីយទូរទស្សន៍​ហង្ស​មាស ត្រូវ​បាន​គេ​ដឹង​ថា នឹង​រៀបចំ​យ៉ាង​ពិសេស​ជាមួយនឹង​កម្មវិធី​ប្លែក​ៗ​ជា​ច្រើន ។ ជាមួយ​សម្លៀក​បំពាក់​ពី​សំអាងការ​ល្បីឈ្មោះ​មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ​នោះ ពិធី​មង្គលកា​រឱក សុគន្ធ​កញ្ញា នឹង​មានការ​រៀបចំ​ការ​ច្រៀង​រួម​គ្នា​មួយ​ពី​តារាចម្រៀង​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ផង​ដែរ ។

យោង​តាម​គណនី​ហ្វេ​ស​បុក​ដែល​មានឈ្មោះ Seng Chenda បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​នៅ​គ្រឿងអលង្ការ ដែល​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា បាន​ពាក់​ក្នុង​កម្មវិធី​ជូ​ប​ជុំ​ពិសារ​អាហារ​ពេល​ល្ងាច មាន​តម្លៃ​ជាង ២០​ម៉ឺន​ដុល្លារ ដោយ​គណនី​ខាងលើ​បាន​បញ្ជាក់​ថា ខ្សែ​ក​១​ខ្សែ មាន​តម្លៃ 72,000$ ក្រវិល​១​គូ មាន​តម្លៃ 12,650$ និង​ខ្សែដៃ​១ មាន​តម្លៃ 32,500$ រួមទាំងម្កុដ មានតម្លៃ 63900$ ៕ សូម​ទស្សនា​វី​ដេ​អូ​ខាងក្រោម​៖

រូបភាពទាំងស្រង់ពី OneMemory
រូបភាពទាំងស្រង់ពី OneMemory
រូបភាពទាំងស្រង់ពី OneMemory
រូបភាពទាំងស្រង់ពី OneMemory

រូបភាពទាំងស្រង់ពី OneMemory