“​ពុក​ខ្ញុំ​ពិធីករ​” ​​តារាចម្រៀង​ខៀវ ប៊ុ​ន​លាភ នឹង​ត្រៀម​ថត​​រំលឹក​ដល់​លោក​អុិត សេដ្ឋា

75

រាជធានីភ្នំពេញ​៖ ក្នុង​ពេល​ដែល​មហាជន​ជា​ច្រើន​នឹក​ស្តាយ ​ពី​ការ​លាចាក​ទៅ​របស់​កំពូល​ពិធីករ​សម្បូរ​ពាក្យ​ពេ​ជន៍​គ្មាន​ពីរ ​មិន​អាច​វិល​វិញ​បាន​ធ្វើ​អោយ​ទ​ស្សិ​ក​ជន​នៅ​តែ​ចង​ចាំ​។ ​ជាក់ស្តែង​ តារាចម្រៀង​លោក ​ខៀវ ប៊ុ​ន​លាភ ​ត្រៀម​ចងក្រង​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា​ “​ពុក​ខ្ញុំ​ពិធីករ​” ​ជា​ចម្រៀង​ខារ៉ាអូខេ​ក្នុង​ន័យ​រំលឹក​ស្នាដៃ​បុគ្គល​ឆ្នើម​។

បទ​ “​ពុក​ខ្ញុំ​ពិធីករ​” ​បាន​ត្រូវ​គេ​ស្តាប់​ចាប់អារម្មណ៍​នៅ​លើ​បណ្តាញ​សង្គម​ភ្ញាក់ផ្អើល​រួច​ហើយ ​ក្រោម​ទឹកដម​សំ​ឡេវ​របស់​លោក ​ខៀវ ប៊ុ​ន​លាភ​ ដែល​វិវត្តន៍​ខ្លួន​ជា​តារា​សម្តែង​មក​ជា​តារាចម្រៀង​វិញ។

លោក ​ខៀវ ប៊ុ​ន​លាភ​ បាន​ថ្លែង​អោយ​ដឹង​ថា​ កន្លង​មក​បទ​ចម្រៀង ​”​ពុក​ខ្ញុំ​ពិធីករ​” ​នេះ​មានការ​ទាក់ទាញ​នៅ​តាម​បណ្តាញ​សង្គម​ ហើយក៍​ត្រូវ​បាន​បណ្តាសារ​ព័ត៌មាន​មួយ​ចំនួន​យក​ទៅ​ចុះ​ផ្សាយ​ជា​បន្តបន្ទាប់​ ។ ​លោក​ថា​នេះ​ក៍​ជា​ការ​ជួយ​ជម្រុញ​អោយ​មាន​គេ​កាន់តែ​ស្គាល់​លោក​ជា​ តារាចម្រៀង​ក្នុង​ផលិតកម្ម​មួយ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​ខ្ញុំ​ខ្មែរ​។ ​មើលឃើញ​ពី​គុណសម្បត្តិ​ មិន​អាច​កាត់​ថ្ងៃ​បាន​របស់​រៀមច្បង​ពិធីករ​ អុិត សេដ្ឋា​ ដែល​ស្រឡាញ់​ការងារ​ពិធីករ​សុខចិត្ត ​លំបាក​មិន​ខ្លាច​នឿយហត់​ដើម្បី​កូន ​ទោះ​ឈឺ​ក៍​មិន​ត្អូញ​ខំធ្វើការ​ ដល់​នាទី​ចុង​ក្រោយ​គួរ​អោយ​គោរព​។ ​ព្រោះតែ​ក្តី​ស្រឡាញ់​នេះ​ ហើយ​ទើប​លោក​ នឹង​យក​បទ​នេះ​ថត​ជា ​MV ​និយាយ​ពី​ជីវិត​របស់​លោក ​អុិ​ត សេដ្ឋា​ដោយ​មានការ​សម្តែង​របស់​តួអង្គ​មួយ​ចំនួន​ផង​ដែរ​៕