“ស​សៃ​ទាញ​”​ ទើប​ចេញពី​តារាចម្រៀង​ ជួន អ​ម្រិ​ត ​តែ​អ្នក​ស្តាប់​ជក់ចិត្ត​ណាស់

60

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ដែល ​រមែង​ច្រៀង​តែ​បទ​ពី​ដើម​លោក ​ជួន អ​ម្រិ​ត ​បាន​ផ្លាស់​ប្តូរ​ស្ទីល​ច្រៀង​ ដោយ​ងាក​មក​ចេញ​បទ​ថ្មី​ លើ​បណ្តាញ​សង្គម ​បទ​”​ស​សៃ​ទាញ​” ​ដែល​ជា​ប្រភេទ​បទ​ញាក់​ធ្វើ​អោយ​ប្លែក ​ធ្លាប់តែ​ឃើញ​អ​ម្រិ​ត​សុភាព​នៅ​លើ​វេទិកា​ចម្រៀង​។

“​ស​សៃ​ទាញ​”​ ជា​បទ​ញាក់​ដែល​ស្ទីល​ចម្រៀង​វិញ​ គឺ​កន្ត្រាក់​ដូច​កំពុង​រាំ​បទ​ញាក់​បែប​កាលី​ប​នៅ​ក្នុង​ក្លិប​កម្សាន្ត​។ លោក​ជួន អ​ម្រិ​ត ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ដែល​បទ​ចម្រៀង​”​ស​សៃ​ទាញ​” ​របស់​លោក​ត្រូវ​គេ​យក​ទៅ​ស៊ែ​រត​គ្នា ​ក្រោយ​ចេញ​ជា​ផ្លូវការ​កាលពី​យប់​ថ្ងៃ​ទី​ ២៤ មក​រា​ត្រឹម តែ​ប៉ុន្មាន​ម៉ោង​ផ្ទុះ​លើ​បណ្តាញ​សង្គម​បែប​នេះ​។​ ធ្លាប់តែ​ច្រៀង​បទ​បែប​ពី​ដើម​របស់​លោកតា ​សុិ​ន សុី​សា​មុត​ ទើប​មក​ច្រៀង​ញាក់​គេ​ចូល​ចិត្ត​ដែរ​ដោយ​លោក​នៅ​តែ​ខំ​ធ្វើ​បទ​ថ្មី​ តាម​រយៈ​ស្នាដៃ​កូន​ខ្មែរ​។​

អ​ម្រិ​ត​ថា បើ​លោក​ចេះ​ច្រៀង​សម័យ​តែ​ក៍​មិន​ចោល​បទ​ពី​ដើម​ដែរ ​លោក​នៅ​តែ​ដក់ចិត្ត​ស្រលាញ់​ជា​និច្ច ​ព្រោះ​បទ​ពី​ដើម​ជួយ​អោយ​ឈរ​លើ​សិល្បៈ​បាន​យូរ​។ អ​ម្រិ​ត​ធ្លាប់​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ “​មន្ត​ស្នេហ៍​សំនៀង​” ​​”​តន្ត្រី​ស្រុកស្រែ​” “​ប្រជុំ​តារា​តន្ត្រី​” ​របស់​ទូរទស្សន៍ក្នុងស្រុក៕