ក្រោយបរាជ័យអាពាហ៍ពិពាហ៍លើកទី ១ តារាល្បីទាំងនេះបែរជាជួបរឿងបែបនេះ!

63

រាជធានីភ្នំពេញ៖ មិនថាមនុស្សសាមញ្ញ ឬក៏អ្នកនយោបាយ និងតារាសម្តែងនោះទេ ម្នាក់ៗសុទ្ធតែចង់បានជីវិតគ្រួសារសមប្រកប តែយ៉ាងណាមិញកំពូលតារាៗជួរមុខរបស់ឧស្សាហកម្មភាពយន្តនិងចម្រៀងថៃ ៣ដូងនេះ បែរជាបរាជ័យក្នុងជីវិតគ្រួសារទៅវិញ។

ទោះបីជាអាពាហ៍ពិពាហ៍លើកទី ១បរាជ័យធ្វើឱ្យពួកគាត់ទាំង ៣ខូចចិត្តស្អិតទ្រូងយ៉ាងណាក៏ដោយ តែពួកគាត់មិនដែររាថយក្នុងការកសាងជីវិតស្នេហានិងរៀបអាពាហ៍ពិពាហ៍ជាលើកទី ២ នោះទេ ។ ពេលនេះកំពូលតារាទាំង ៣ ដួងបែរក្លាយជាអ្នកដែលទទួលបានជោគជ័យទាំងការងារនិងស្នេហាផងដែរ ។
១- នាងបូ ចាយ៉ាដា (Bo Chayada)៖ បន្ទាប់ពីលែងលះជាមួយអតីតស្វាមីលោក Fluke Krirkpol នាងបូ ចាយ៉ាដា បានរៀបអាពាហ៍ពិពាហ៍ជាលើកទី២ ជាមួយលោក Bank។

២- នាង ណាត មីយ៉ារ៉ា (Nat Myria) ៖ តារាចម្រៀងលំដាប់ជួរមុខរូបនេះក៏មានវាសនាអភ័ព្វនិងជីវិតអាពាហ៍ពិពាហ៍លើកទី១ ផងដែរ។ តែនាង ណាត មីយ៉ារ៉ា បែរជាធ្វើឱ្យនារីជាច្រើនរូបច្រណែននិងនាងទៅវិញ ដោយសារតែនាងបានរៀបការជាមួយកំពូលតារាសម្តែងប្រុសដ៏ស្រស់សង្ហាគឺលោក អ៊ំ អាទិត្យចាត (Aum Atichart) ។

៣- លោក សាក្រីត យ៉ាមណាម (Shakrit Yamnam)៖ កំពូលតារាសម្តែងប្រុសថៃនេះ ក៏មានប្រវតិ្ត
បរាជ័យស្នេហាលើកទី ១របស់លោកផងដែរ។ លោកបានលែងលះពីតារាសម្តែងនិងបង្ហាញម៉ូដនាង វ៉ូសែន វីរិទ្ធធីផា (Woonsen Virithipa) មួយរយៈមក លោកក៏បានសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍ជាមួយនឹងនារីសាមញ្ញម្នាក់គឺនាង អែន (Ann) ហើយបច្ចុប្បន្នអ្នកទាំង ២ ក៏បង្កើតបានបុត្រម្នាក់ផង
ដែរ៕

ប្រែសម្រួលដោយ៖ ណារ៉េន