បទ​ចម្រៀង​ទោល​ដំបូង​ របស់​កូនលោក ព្រាប សុ​វ​ត្តិ ស្តាប់​ហើយ​លង់​!

205

រាជធានី​ភ្នំពេញ​៖ ពិតជា​មិន​ធ្វើ​ឱ្យ​ទស្សនិកជន​រង់ចាំ​យូរ​នោះ​ទេ ពេល​នេះ​ផលិតកម្ម​ហង្ស​មាស​បាន​ចេញ​បទ​ចម្រៀង​ទោល​របស់​លោក សុវត្ថិ មុនី​នាគ កូនប្រុស​ម្នាក់​ក្នុង​ចំណោម​កូនប្រុស​៣ រូប​របស់​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា​លោក ព្រាប សុវត្ថិ បាន​ចេញ​ជា​ផ្លូវការ​ហើយ ។

បទ​ចម្រៀង​ទោល​មាន​ចំណងជើង​ថា «​នឹក​រឿង​ខ្លះ​» ជា​បទ​បែប​មនោសញ្ចេតនា ស្តាប់​ទៅ​អន្លង់​អ​ន្លោ​ច​ចិត្ត នឹក​គ្រា​ដែល​កន្លង​មក​មិនបាច់​នោះ​ទេ ។

សូម​បញ្ជាក់​ថា​កូនប្រុស​ទាំង ៣ របស់​លោក​ព្រាប សុវត្ថិ ត្រូវ​បាន​ក្រុមហ៊ុន​ផលិត​ចម្រៀង​លំដាប់​ជួរ​មុខ​ហង្ស​មាស ធ្វើ​ស​ន្និ​សិ​ទ​កាសែត​ពី​ការ​ចូលរួម​ក្នុង​ផលិតកម្ម​ហង្ស​មាស តាំងពីថ្ងៃទី០៨ មករាកន្លងមក ហើយ​ក៏​មានការ​រិះគន់​ខ្លះ​ៗ​ថា​ចូល​តាម​ខ្សែរយៈ ។ តែ​យ៉ាងណាមិញ តំនាង​ក្រុមហ៊ុន​ធ្លាប់​បាន​បញ្ជាក់​ថា​ការ​សម្រេច​ទទួលយក​កូន​ទាំង ៣​របស់​លោក ព្រាប សុ​វ​ត្តិ​គឺ​ដោយសារ​តែ​សមត្ថភាព និង​ទឹកដម​សម្លេង​។

សម្រាប់​កូនប្រុស ២ នាក់​ក្នុង​ចំណោម​កូន​ទាំង ៣ គឺ សុវត្ថិ មុន្នី​វណ្ណ និង​សុវត្ថិ មុន្នី​នាគ ធ្លាប់​ឡើង​ច្រៀង​ជា​ច្រើន​ដង​ពេល​ពួក​គេ​ទាំង ២ នៅ​កុមារភាព​មក​ម្លេះ ។ អ្វី​ដែល​កាន់តែ​ពិសេស​កូន​ៗ​របស់​កំពូល​តារា​ច្រៀង​មាន​សម្លេងក្រអួន​ក្រអៅ ក៏​មាន​សមត្ថភាព​លេង​ហ្គី​តា​និង​ច្រៀង​ជា​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ។

តើ​មានរឿង​ខ្លះទៅ ដែល​ធ្វើ​ឱ្យ​យុវជន​យើង​នឹក​ទៅ​នាំ​ឲ្យ​ឈឺចាប់​នោះ អ៊ីចឹង​ស្ដាប់​បទ​ចម្រៀង​ទោល​ដំបូង​របស់ សុវត្ថិ មុនី​នាគ ទាំងអស់​គ្នា !