អុិ​ន ចាន់​រតនា ​ស្រឡាញ់​សិល្បៈ​ទោះ​ប្រើ​ពេល​យូរ ​ក៍​សុខចិត្ត​តាម​!

62

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ដែល​ដុះ​ចេញពី ​កម្មវិធី​ផ្កាយ​រះ​ក្នុង​សួន​ លោក​ អុិ​ន ចាន់​រតនា​ បាន​ព្យាយាម​ពុះពារ​ជា​ខ្លាំង ​ក្នុង​វិស័យ​ចម្រៀង​ដើម្បី​ប្រែ​ក្លាយ​ជីវិត ​អោយ​មាន​ភាព​លឹ​ច​ធ្លោ​នៅ​លើ​ដង​វិ​ថី​សិល្បៈ​។ ​ហែល​ឆ្លង​ការ​ព្យាយាម​លោក​ ទើបតែ​ចេញ​បទ​ចម្រៀង​ផ្ទាល់ខ្លួន​ដែល​ជា​បទ​ស្នាដៃ​កូន​ខ្មែរ ​ក្នុង​ក្តី​រំពឹង​មហាជន​ចាប់ចិត្ត​។

លោក​ អុិ​ន រតនា​ បាន​លើក​ឡើង​ថា ​ក្រោយ​ប្រឡង​កម្មវិធី ​”​ផ្កាយ​រះ​ក្នុង​សួន​” ​រដូវ​កាល​ទី​១ ​មក​លោក​បាន​ពុះពារ​ជាមួយ​ អាជីព​សិល្បៈ​ខ្លាំង​ដើម្បី​ពង្រីក​ខ្លួន ​អោយ​កាន់តែ​លេចធ្លោ​ ក្នុង​គោលដៅ​មួយ​ពេញចិត្ត​អាជីព​នេះ​តាំងពី​ក្មេង​។ ​លោក​ថា​ក្រោយ​ជាប់​ឈ្មោះ​ ជា​អ្នកសិល្បៈ​បាន​ចេញ​សម្តែង​គ្រប់​ទិស​ទី​ រាប់​ទាំង​ការងារ​ជួយ​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​បែប​មនុស្សធម៌​ អម​ជាមួយ​តារា​នៅ​ក្នុង​ក្រុម​គ្រួសារ​តារា​កម្ពុជា​ផង​ដែរ​។ ​បើ​ទោះជា​លោក​មានការ​ត្រូវ​តស៊ូ​បែប​ណា​ជា​បន្ត​ទៀត​ ក៍​មិន​ដកថយ​បំណង​ចង់​សាង​ស្នាដៃ​នៅ​លើ​វិ​ថី​សិល្បៈ​អោយ​បាន​ច្រើន​។ ​លើស​ពី​នេះ​សូម​ផ្ញើ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា ​”​កុំ​ចោល​បង​បាន​ទេ​” ​ដែល​ជា​បទ​ថ្មី​ជូន​មិត្ត​ទស្សនិកជន​ស្តាប់​កម្សាន្ ត​ដើម្បី​ចែករំលែក​ការ​កម្សាន្ត​ និង​ជួយ​ដាក់​ពិន្ទុ​បន្ត​ផង​៕

Original Song កុំចោលបងបានទេ ! 4K

ឆ្នាំថ្មី ស្នាដៃថ្មី ហើយនេះក៏ជាបទថ្មីពីខ្ញុំបាទរតនាផងដែល អ្វីដែលខ្ញុំបាទធ្លាប់បានសន្យាជាមួយពុកម៉ែម៉ារមីងបងប្អូនលោកតាលោយាយ ឥឡូវនេះបានមកដល់ហើយ សូម???ជួយ share ម្នាក់ ១ ណាបងប្អូនជាកំលាំង??????ចិត្តដល់ខ្ញុំ ដើម្បីអោយខ្ញុំបាទមានទឹកចិត្តធ្វើបទថ្មីថ្មីទៀតណា(ស្នាដៃកូនខ្មែរ)កុំចោលបងបានទេ !និពន្ធទំនុកច្រៀងថ្មីៈ អុិន ចាន់រតនានិពន្ធបទភ្លេងថ្មីៈ Pheap Sakiច្រៀងដោយៈ អុិន ចាន់រតនារចនាដោយ Pum SavinLink Download https://youtu.be/K5t25Z-9SDE

Posted by In Chanratana_អិុន ចាន់រតនា on 10 មករា 2018