ម៉េច​បានជា​តារាចម្រៀង​ម្នាក់​និយាយ​ថា «​ពូ​សន្តិសុខ​សាហាវ​ណាស់​»​?

120

រាជធានី​ភ្នំពេញ​៖ បុរស​ម្នាក់​នេះ​គឺជា​សន្តិសុខ​មួយ​រូប តែ​មាន​ភាព​ទាក់ទាញ​ណាស់​ធ្វើ​ឱ្យ​ស្ទាវ​មួយ​ចំនួន​ខកចិត្ត​ដោយសារ​តែ​សង្សារ​ទៅ​ស្រលាញ់​ពូ​សន្តិសុខ​ទៅ​វិញ ។ យី​ស​! ពូ​សន្តិសុខ​នេះ​ពិតជា​សាហាវ​មែន​។

យ៉ាងណាមិញ នេះ​គឺជា​ឃ្លាឃ្លោង​នៃ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​សន្តិសុខ​មុខ​គុ​ជ​» ច្រៀង​ដោយ​តារាចម្រៀង​ម្នាក់​របស់ ZearPub Band ។ មិន​ត្រឹមតែ​ពិ​រោះ​នោះ​ទេ តែ​បទ​ចម្រៀង​បទ​មួយ​បទ​នេះ​ក៏​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​និង​ការ​គាំទ្រ​ខ្លាំង​ណាស់​។

ក្រឡេក​ទៅ​មើល​បណ្តាញ​សង្គម​យូ​ធូប បទ​ចម្រៀង​ដែល​និយាយ​រៀបរាប់​ពី​យុវជន​ខក​ស្នេហ៍​ដោយសារ​ស្នាដៃ​ពូ​សន្តិសុខ​វិញ គឺ​បង្ហោះ​ក្នុង​យូ​ធូប​នៅ​ថ្ងៃ​ទី ២០ វិច្ឆិកា ឆ្នាំ​២០១៧ តែ​ចំនួន​អ្នក​ចុច​ចូល​មើល​មាន​ដល់​ទៅ​ជាង ២ លាន​ដង​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ៣០ ខែមករា ឆ្នាំ​២០១៨ នេះ​។

កុំ​រង់ចាំ​យូរ ទៅ​ស្តាប់​ទាំងអស់​គ្នា​ថា​ទាក់ចិត្ត​អ្នក​ស្តាប់​យ៉ាងណា​ខ្លះ​!