បុក​ពោះ​អ្វី​ម្ល៉េះ​! ​សោភា​ទេពី ​មុន​ជាប់​ឡើង​ដ​ល់វគ្គ ​Live Show​ ចង់​យំព្រោះ​មេ​ប្រយោគ​ធ្វើបាប​ពេក​!

60

រាជធានីភ្នំពេញ ៖ ក្រោយ​ប្រឡង​ចម្រៀង​មួយ​បទ​ជា​ភាសា​អង់គ្លេស ​ញាក់​កន្ត្រាក់​អារម្មណ៍​ សោភា ទេពី ត្រូវ​បាន​រៀបចំ​ខ្លួន​មក​ស្តាប់​ល​ទ្ឋ​ផល​ដែល​ខ្លួន​រៀបចំ​បាន​កម្រិត​ប៉ុណ្ណា​ នៅ​ពេល​សម្តែង​ចំពោះ​មុខ​មហាជន​។ ​ជា​ការ​សម្គាល់ ​សោភា ទេពី ​ដែល​មហាជន​កត់​សម្គាល់ថា​ជា​អ្នក​ខ្លាំង​ដែរ​នោះ ​ពេល​ច្រៀង​វិញ្ញាសា​ញាក់​គឺ ​រាំ​ម៉ា​អេ​ម​លោត​ហក់​តែ​ម្តង ​ឯការ​ស្លៀកពាក់​វិញ​ទាក់ទាញ​សមចិត្ត​អ្នក​មើល​ហើយ ​ទាញ​ភ្នែក​គណៈ​ក​ម្មា​ការ​តាម​សម្គាល់​រហូត​គ្រូ​ជំនាញ​ទាំង​៤​រូប​ខ្លះ ​ទប់ខ្លួន​មិនជា​ប់រាំ​តា​មក៍​មាន​។

ក្នុង​ជំនួប​ទទួល​ ល​ទ្ឋ​ផល​ពី​គណៈ​ក​ម្មា​ការ​ទាំង​៤ ​សោភា ទេពី​ កាន់តែ​ភ័យ​ស្លន់ស្លោ​តែ​ម្តង​ ក្រោយ​ពេល​ដៃគូ​ម្នាក់​ទៀត​គណៈ​ក​ម្មា​ការ​រិះគន់​កែ​លំអ​រហើយ ​ចុង​ក្រោយ​សម្រេច​មិន​អាច​ទៅ​វគ្គ​បន្ត​បាន​។ ​នៅ​សល់​តែ​នាង​ម្នាក់ឯង ​ស្រាប់តែ​គ្រូ​ជំនាញ​បបួល​គ្នា​រិះគន់​ចំនុច​ខ្វះខាត​ទឹកមុខ​ម្នាក់​ៗ​មាំ​ហើយ​ថា​ នាង​រាំ​ល្អ​តែ​ជ្រុល​ភ្លេច​ច្រៀង​អោយ​បាន​ពិ​រោះ ​​ចំណែក​ការ​ស្លៀកពាក់​សម​រូបរាង​ស្អាត ​និង​ក្លាហាន​ស្តាយ​តែ​ម្យ៉ាង​គឺ​ច្រៀង​រាំ​ហួសពេក​។​ ម្ល៉ោះហើយ​ ទេពី ​ដឹង​ច្បាស់​ថា​ ច្បាស់​ជា​មិន​អាច​ទៅ​វគ្គ​ថ្មី​ទេ​បើ​មេ​ប្រយោគ​ថា​ខ្លាំង​បែប​នេះ​ តែ​ចុង​ក្រោយ​សម្រេច​យក​នាង​ទៅ​វគ្គ​បន្ត​ធ្វើ​អោយ ​សោភា ​ទេពី ​រំភើប​ចង់​ហោះ​ទាំង​ស្មាន​មិន​ដល់​។

តារាចម្រៀង និង​ជា​បេ​ក្ខ​ភាព​កម្មវិធី Cambodia Idol កញ្ញា ញឹ​ម សោភា​ទេពី ហៅ សោភា ទេពី បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ​នៅ​ពេល​នាង​បាន​ឆ្លង​ចូល​វគ្គ Live Show ក្នុង​កម្មវិធី​នេះ​។ កញ្ញា​បាន​លើក​ឡើង​ថា ៖ ”​ខ្ញុំ​ពិតជា​សប្បាយ​មែនទែន​បង សប្បាយឆ្លង​ដល់​វគ្គ​នេះ​។ ខ្ញុំ​មិន​នឹក​ស្មានថា​អាច​ឆ្លង​ផុត​ដល់​វគ្គ​នេះ​ទេ​។ វា​គឺជា​ក្ដី​សុ​បិ​ន្ត​មួយ​សម្រាប់​ខ្ញុំ​”​។ យ៉ាងណាមិញ​គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នាង​នឹង​បន្ត​ឆ្លង​ដល់​ស​ប្ដា​ហ៍​ទី​ប៉ុន្មាន​ក្នុង​វគ្គ Live Show នោះ​ទេ ក្នុង​ពេល​ដែល​គូប្រកួត​របស់​នាង​ក៏​សុទ្ធតែ​មាន​សមត្ថភាព​ពិបាក​ស្មាន​៕