ទូច ស្រី​លក្ខណ៍ ​បោះ​ជំ​ហ៊ាន​កាន់តែ​ជោគជ័យ​លើ​ចម្រៀង​

183

រាជធានីភ្នំពេញ ៖ ក្នុង​ពេល​ដែល​តារា​ជា​ច្រើន ​បាន​បោះ​ជំ​ហ៊ាន​ងាក​មក​ផលិត​ចម្រៀង​ស្នាដៃ​កូន​ខ្មែរ​ ឃើញ​ថា​មានការ​ពេញ​និយម​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​គួរ​អោយ​ចាប់អារម្មណ៍​។ ​ម្ល៉ោះហើយ​តារា​ទាំងអស់​ម្នាក់​ៗ​នាំ​គ្នា ​សហការ​ជាមួយ​ក្រុមការងារ​ផលិត​ចម្រៀង ​ឆ្លើយ​តប​ការ​ចង់បាន​របស់​អ្នកគាំទ្រ​។

ថ្មី​ៗ​នេះ​តារាចម្រៀង ​និង​សម្តែង​ ទូច ស្រី​លក្ខណ៍​ បាន​ចេញវីដេអូ​ចម្រៀង​មួយ​បទ​ទៀត​ហើយ ​ដែល​ជា​បទ​ពី​ជំនាន់​មុន​ហើយ​ចងក្រង​ថត​ឡើង​វិញ​។​ យ៉ាងណា​នេះ​ជា​ការ​ចូលរួម​អភិរក្ស​បទ​ចម្រៀង​ពី​ដើម ​របស់​អ្នក​ជំនាន់​ក្រោយ​ដែល​យល់​ពី​សារៈសំខាន់​។​ ទូច ស្រី​លក្ខណ៍ ​ហាក់​ប្រែ​ការ​លេចធ្លោ​បន្ថែម​ទៀត​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយ​ផលិត​ចម្រៀង​ជាមួយ​ក្រុមការងារ ​ចេញ​មក​គឺ​មាន​ការ​ទាក់ទាញ​ធ្វើ​អោយ​អ្នក​នាង​ផ្ទាល់​ភ្ញាក់ផ្អើល​ ហើយ​ប្រឹងរក​ទំនុក​អ្វី​ថ្មី​ទៀត​ជូន​អ្នកគាំទ្រ​។ ​ដូចនេះ​មួយ​បទ​ចុង​ក្រោយ​ដែល ​ទូច ស្រី​លក្ខណ៍​ សម្រាំង​បានក៍​រំពឹង​ថា​ សាយ​ភាព​ល្បី​មួយ​តង់​ទៀត​តាម​ការ​ខិតខំ​ប្រឹងប្រែង​៕