ជ័យ សុ​វ៉ា​ត ខឹង​សង្សា​ចោល​ខ្លួន ទៅ​ស្រលាញ់​អ្នក​ជិះឡាន​ទំនើប

91

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​វ័យក្មេង លោក ជ័យ សុ​វ៉ា​ត ថ្មី​ៗ​នេះ​បាន​ដិះ​ដៀល​នារី​ម្នាក់​ដែល​សង្ស័យ​ជាស​ង្សា​ខ្លូ​ន ថា​ចោល​រូប​លោក​ដែល​ជិះ​ត្រឹម​ម៉ូតូ​ទៅ​ស្រលាញ់​បុរស​មុខ​ចាស់​ជាង​ឪ ដោយសារ​តែ​ឡាន​ទំនើប​។

យ៉ាងណាមិញ នេះ​គ្រាន់តែ​ជា​ឃ្លាឃ្លោង​ខ្លះ​ៗ​សម្រាប់​បទ​ចម្រៀង​របស់​លោក​ដែល​មាន​ចំណងជើង​ថា «​សង្សារ​ឡប​ល់យ​អី​» របស់​ផលិតកម្ម​ក្នុងស្រុក​មួយ ។ កន្លង​មក​តារាចម្រៀង​ប្រុស​រូប​នេះ​ធ្លាប់​ទទួល​បានការ​គាំទ្រ​ច្រើន តាម​រយៈ​បទ «​ក្រចេះ​ស្នេហ៍​បង​» ។

ចង់​ដឹង​ថា​លោក​មាន​ទឹកដម​សម្លេង​ពិ​រោះ​យ៉ាងណា តោះ​ទៅ​ស្តាប់​ទាំងអស់​គ្នា​សម្រាប់​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​សង្សារ​ឡប​ល់យ​អី​» ថា​តើ​វា​អាច​ទាក់ចិត្ត​យុវវ័យ នៅ​តាម​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេ​ស​ប៊ុ​ក​ដែល​ឬទេ?