ស្រី​ស្អាត​ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​ក្នុង​បទ «​មេម៉ាយ​សប្បាយចិត្ត​» មាន​ប្រវត្តិ​តស៊ូ​ដល់​ម្លឹ​ង​!

29324

រាជធានីភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​កំពុង​តែ​ល្បីល្បាញ​យ៉ាង​ខ្លាំង​ក្នុង​បណ្តាញ​សង្គម ក្រោយ​ពី​បកស្រាយ​បទ​ពី​ជំនាន់​ដើម មួយ​បទ​ដែល​មាន​ចំណងជើង​ថា «​មេម៉ាយ​សប្បាយចិត្ត​» ដែល​ជា​សំនៀង​ដើម​របស់​អ្នកស្រី​ប៉ែន រ៉​ន គឺ​បាន​ប្រឡូក​ក្នុង​វិស័យ​ចម្រៀង​ជិត ២០ ឆ្នាំ​មក​ហើយ ។

ភ្លាម​ៗ​បន្ទាប់​ពី​ការ​ផ្ទុះ​នូវ​ភាព​ល្បីល្បាញ​នឹក​ស្មាន​មិន​ដល់ មហាជន​ពិតជា​ចង់​ដឹង​ខ្លាំង​ណាស់​ថា​ស្រី​ស្អាត រ័​ត្ន រចនា មានស្រុក​កំណើត​នៅ​ទីណា ប្រ​ឡួ​ក​ក្នុង​វិស័យ​ចម្រៀង​តាំងពី​ពេល​ណា និង​មាន​ប្រវត្តិ​តស៊ូ​យ៉ាងណា​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង ។

ឆ្លើយឆ្លង​ជាមួយនឹង​កោះ​តារា ស្រី​ស្អាត​មាន​រូបរាង​ទ្រលុកទ្រលន់ សាច់​សខ្ចី និង​មាន​ភាព​រួសរាយ​រាក់ទាក់​បាន​ឲ្យ​ដឹង​ថា កញ្ញា រ័​ត្ន រចនា បាន​ឲ្យ​ដឹង​ថា «​ប្រវត្តិ​ត​ស៌ូ​របស់​ប្អូន​គឺ​ធ្លាប់​ដើរ​សុំ​គេ​ច្រៀង​កាល​ណោះ​ប្អូន​នៅ​ក្មេង​អាយុ​ដប់​ឆ្នាំ​ប៉ុណ្ណោះ តែ​ដោយសារ​ជីវភាព​ក៏​បង្ខំចិត្ត​ឈប់​ច្រៀង​ពីរ​នាក់​ម្តាយ​និង​កូន​។ ម៉ាក់​ខ្ញុំ​គាត់​ជិះ​កង់​ដើរ​សុំ​គេ​អោយ​ខ្ញុំ​ច្រៀង​បែកញើស​ជោគ​ខ្លួន​ខ្ញុំ​អាណិតម្តាយ​ខ្ញុំ​ណាស់​បង​តែ​ពេល​នេះ​ខ្ញុំ​បាន​បំពេញ​បំណង​ម្តាយ​ខ្ញុំ​ហើយ​គឺ​គាត់​ចង់​ឃើញ​កូន​ឡើង​ទូរទស្សន៍ ចង់អោយ​កូន​មាន​គេ​ស្គាល់​ច្រើន ខ្ញុំ​សប្បាយចិត្ត​ណាស់​បង​សូ​ម្បី​តែ​គិត​ក៏​មិន​ដែល​ដែរ​ថា​មាន​បងប្អូន​គាត់​លើកទឹកចិត្ត​និង​គាំទ្រ​បែប​នេះ​» ។

ប្អូនស្រី​បាន​បន្ត​ទៀត​ថា រាល់ថ្ងៃ​ប្អូន​ច្រៀង​នៅ singnature caffe &pub ប្អូន​ជា​កូន​ទី​បួន​ក្នុង​ចំណោម​បងប្អូន​6​នាក់ ។ តារាចម្រៀង​ស្រី​ដែល​បាន​ជួយ​ឲ្យ​បទ​ជំនាន់​ដើម​ល្បី​កក្រើក​ឡើង​វិញ បាន​ឲ្យ​ដឹង​បន្ថែម​ទ​ផត​ថា ប្អូន​ចាប់​អាជីព​ច្រៀង​ជឹ​ត​ម្ភៃ​ឆ្នាំ​ហើយ ហើយ​ប្អូន​មានស្រុក​កំណើត នៅ​ភ្នំពេញ និង​មាន​វ័យ ៣០ ឆ្នាំ ។

នៅ​ពេល​សួរ​ថា​ប្អូន​មាន​អារម្មណ៍​យ៉ាងណា​ដែល​បទ​ចម្រៀង​មួយ​នេះ​ធ្វើ​ឲ្យ​រូប​ប្អូនស្រី​ល្បី​ឡើង​កប់​បែប​នេះ តារាចម្រៀង​ស្រី​ដែល​តស៊ូ​ក្នុង​ជីវិត​និង​អាជីព​ចម្រៀង​រូប​នេះ​បន្ត​ថា «​ប្អូន​ពិតជា​រំភើប​និង​សប្បាយចិត្ត​ណាស់​ព្រោះ​មិន​ដែល​នឹក​ស្មានថា​ខ្លួនអែង​មាន​បងប្អូន​គាំទ្រ​និង​លើកទឹកចិត្ត​ដល់​ថ្នាក់​នេះ​ទេ ព្រោះ​ច្រៀង​យូរ​ឆ្នាំ​មក​ហើយ​ពិតជា​អគុណ​ដល់​ពួក​គាត់​ខ្លាំង​ណាស់ ចា​ប្អូន​ចូល​ចិត្ត​បទ​ពី​ដើម​ណាស់​តែ​បទ​សម័យ​ក៏​អាច​ច្រៀង​បាន​ខ្លះ​ខ្លះ​ដែរ​»​។

ស្រី​ស្អាត រ័​ត្ន រចនា ធ្លាប់​ថត​បទ​ជំនាន់​ដើម​និង​បទ​សម័យ​ទំនើប​ជា​ច្រើន​បទ​អោយ​ផលិតកម្ម​ក្រៅ​ស្រុក​ផង​ដែរ ។

Admin កោះ​តារា​ចូលរួម​ត្រេកអរ​និង​លើកទឹកចិត្ត​ប្អូនស្រី​ឲ្យ​បន្ត​គាស់កកាយ​បទ​ជំនាន់​ដើម​យក​មក​ច្រៀង​បំពេរ​អារម្មណ៍​បងប្អូន​យើង​បន្ត​ទៀត ៕