តោះ​! ទៅ​ចាប់​ចាប ជាមួយ​នាង​តូច សុខ សុជាតា

101

រាជធានី​ភ្នំពេញ​៖ អតីត​បេ​ក្ខ​នារី​នៃ​កម្ម​វី​ធី The Voice Kids Cambodia សុខ សុជាតា មិនធម្មតា​មែន គ្រាន់តែ​ចេញ MV ផ្លូវការ​នៃ​បទ​ចម្រៀង «​ចាប់​ចាប​» បង្ហោះ​ក្នុង​បណ្តាញ​យូ​ធូ កាលពី​ថ្ងៃ​ទី ៣១ ខែមីនា ឆ្នាំ​២០១៨​នេះ​សោះ ស្រាប់តែ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​បាន​ជាង ៦៦៦ ពាន់​ដង គិត​ត្រឹម​ថ្ងៃ​ទី ០៣ ខែមីនា​នេះ ។

មិន​ត្រឹមតែ​ជា​នាង​តូច​មានមុខមាត់​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ នាង​តូច សុខ សុជាតា ពិតជា​មាន​កាយវិការ​ក្រ​ម៉ិច​ក្រ​មើម​គួរ​ឲ្យ​ខ្នាន់​ខ្នា​ញ់​និង​ស្រលាញ់​មែនទែន ជា​ពិសេស​ក្មេង​វ័យ​ពិតមែន តែ​ពេល​តុបតែង​កាយ​ជា​មនុស្ស​ចាស់​ទៀត​នោះ ។

តោះ​! ទៅ​ចាប់​ចាប ជាមួយ​នាង​តូច សុខ សុជាតា​ទាំងអស់​គ្នា ថា​តើ​វា​អាច​រំលឹក​អ្នក​ពី​វ័យ​កុមារភាព​ឬ​យ៉ាងណា​ដែរ?