លោក សាយ រតនៈ ជាពីធីករល្បីមួយរូបរបស់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ ដែលមានប្រជាប្រិយភាពក្នុងវិស័យសិល្បៈ អស់រយះពេលជាយូរឆ្នាំមកហើយ ក្នុងកម្មវិធីកម្សាន្តមួយចុងសប្តាហ៍ ។ នៅពីក្រោយនៃភាពជោគជ័យ ក្នុងវិស័យសិល្បៈ លោកមានបង្ហាញពីអារម្មណ៍មួយដែល លោកមិនទាន់បានស្គាល់ដូចអ្នកសិល្បៈមួយចំនួននោះទេ ។
កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៨ លោក សាយ រតនៈ បានត្អូញត្អែរនៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោកថា «អ្វីដែលខ្ញុំខ្លាចជាងគេបំផុតក្នុងជីវិត គឺជាប់បំណុលគេ តែឥឡូវ…. តាំងពីចាប់កំណើតរហូតមកដល់ពេលនេះ គឺមិនទាន់ស្គាល់ទេ នូវទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ រហូតដល់រាប់ម៉ឺនដុល្លារ សូម្បីជម្រកដ៏តូចល្មមមួយ ក៏មិនទាន់មានលទ្ធភាពទិញនៅផ្ទាល់ខ្លួនផង ប៉ុន្តែកាតព្វកិច្ចជាកូន ចាំបាច់ដាច់ខាតត្រូវតែទទួលរង ជំនួសនូវអ្វីដែលជាភាពលំបាករបស់លោកអ្នកមានគុណ ទោះទម្ងន់នោះធ្ងន់យ៉ាងណាក៏ដោយ។ “គ្មានគុណណា ស្មើគុណឪពុកម្តាយឡើយ” កូនប្រុសម្នាក់នេះ ពិតជាអន់ពេកហើយ ដែលមិនអាចដោះស្រាយក្នុងពេលដ៏ខ្លីបាន!»។
គួររម្លឹកថា លោក សាយ រតនៈ ទើបនឹងបានចេញពីការសម្រាកក្នុងមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញអស់មួយរយៈ ដោយសារតែជំងឺបាក់ទឹកចិត្ត ព្រោះតែលោកទទួលរងនូវសម្ពាធផ្លូវចិត្តច្រើន ដែលពេលនេះមិនទាន់សន្មត់បានថា ជាសះស្បើយនៅឡើយនោះទេ៕
Picture Source : Say Ratanak top