ចូលរួម​សោកស្តាយ វីរ​សិល្បៈករ​មួយ​រូប​បាន​ទទួលមរណៈភាព ហាក់​គ្មាន​អ្នកសិល្បៈ​ណា​បានដឹង​ឡើយ​!

213

លោកគ្រូ ម៉​ម ប៊ុ​ណ្ណា​រ៉ា​យ ដែល​ជា​វីរ​សិល្បៈករ​មួយ​រូប​បាន​ទទួលមរណៈភាព​ហើយ​កាលពី​ពេល​ថ្មី​ៗ​នេះ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​តារាចម្រៀង​ស្រី ទៀង មុំ​សុធា​វី បាន​បង្ហោះ​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​កញ្ញា​កាលពី​រាត្រី​ថ្ងៃ ច័ន្ទ ទី ៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ។

កញ្ញា ទៀង មុំ​សុធា​វី ដែល​ជា​តារាចម្រៀង​ស្រី​និយម​ច្រៀង​បទ​ជំនាន់​ដើម បាន​សរសេរ​សារ​ដែល​មាន​ខ្លឹមសារ​ថា «​ពេល​នេះ​លោកគ្រូ​របស់ខ្ញុំ​បាន​ទទួលមរណៈភាព​ហើយ ? ? ? លោកគ្រូ​បាន​បង្រៀន​ខ្ញុំ​តាំងពី​អាយុ​១០​ឆ្នាំ​។ មុន​និង​ស្លាប់​លោកគ្រូ​បាន​បន្សល់​បទ​ចំរៀង​ជូន​ដល់​ខ្ញុំ​ជា​ច្រេ​ី​នប​ទ ? ? ? ។ សូម​អោយ​វិញ្ញាណក្ខន្ធ​លោកគ្រូ​បាន​ទៅ​ដល់​ឋាន​សុគតិភព កុំបី​ឃ្លាត​ឡេ​ី​យ … ?? ?? ??» ។

អម​ជាមួយនឹង​សារ​បង្ហាញ​ពី​ក្តី​សោកសៅ​នៃ​ការ​ចាកចេញ​របស់​វីរ​សិល្បករ​ដែល​ជា​អ្នកនិពន្ធ​ចម្រៀង​និង​បទ​ភ្លេង​ដ៏​ល្បី​នោះ កញ្ញា​ក៏​បាន​បង្ហោះ​រូបថត​របស់​អ្នកសិល្បៈ​ជើង​ចាស់​រូប​នេះ​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​នូវ​ទឹកមុខ​ញញឹម​ស្រស់​និង​ពោរពេញ​ដោយ​ក្តី​មេត្តា​របស់​លោកគ្រូ ម៉​ម ប៊ុ​ន​រ៉ា​យ កាល​លោក​នៅ​មានជីវិត ។

ជាមួយ​គ្នា​នោះ​ផង​ដែរ មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើន​បាន​ខម​មិន​ចូលរួម​រំលែក​ទុក្ខ ផង សោកស្តាយ​ផង​នូវ​ការ​បាត់បង់ វីរ​:​សិល្បករ ជើង​ចាស់ ហើយ​បាន​បួង​សូ​ង​សូម​វិញ្ញាណក្ខន្ធ លោកគ្រូ បាន​ទៅ​កាន់​សុគតិភព ។ ហ្វេ​ន​មួយ​ចំនួន​ទៀត​របស់​តារាចម្រៀង​ស្រី​រូប​នេះ​ក៏​បាន សម្តែង​នូវ​ការ​សោកស្តាយ ជាមួយ​ធា​វី ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង ក៏​ដូច​ជា​ចូលរួម​មរណទុក្ខ​ជាមួយ​គ្រួសារ​សព និង​សិស្សគណ​នៃ​សព ។

នៅ​ថ្ងៃ​អង្គា​រ៍ ទី ៤ កញ្ញា​នេះ​ផង​ដែរ តារាចម្រៀង​ស្រី​រូប​នេះ​បាន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​របស់​សិល្បករ​ជើង​ចាស់​ដោយ​អម​នឹង​សារ​គួរ​ឲ្យ​ស​ង្វេ​កថា «​លោកគ្រូ​លា​ខ្ញុំ​រហូត​ហើយ លា​គ្មាន​ថ្ងៃ​ត្រឡប់ ? ? ? ។ បទ​ចំរៀង​ដែល​នៅ​សល់​ប៉ុន្មាន​បទ​ដែល​លោកគ្រូ​សរសេរ​អោយ​ខ្ញុំ ខ្ញុំ​និង​ប្រឹងប្រែង​ធ្វេ​ី​បន្ត​ទៀត​ដេ​ី​ម្បី​អោយ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​ចង​ចាំ​ស្នាដៃនិពន្ធ​របស់​លោកគ្រូ​ជា​រៀង​រហូត ?? ?? ?? ? »៕