ម៉ា​ដូ​ណា​តាម​ចាប់​ប្តី​កំពុង​មាន​…​ដល់​ពេល​ចុង​ក្រោយ​ហួស​និយាយ (មានវីដេអូ)

1993

តារា​កំប្លែង​លោក​ម៉ា​ដូ​ណា​បាន​ចេញ​វិ​ដេ​អូ​មួយ​កាលពី​យប់មិញ​ម៉ោង​ជិត​ភ្លឺ​ជុំវិញ​រឿង​បុរស​វ័យក្មេង​ជា​គូស្នេហ៍​ម្នាក់​ដែល​ដូ​ណា​ស្រឡាញ់​ផ្កាប់មុខ​ហើយ​បើកចំហរ​បែរជា​បែកគំនិត​លេង​មួយ​ក្បាច់​ដាក់​តារា​ជំនាញ​កំប្លែង​រូប​នេះ​អោយ​វិលមុខ​វិល​អ្នក​តាមដាន​។​លុះ​ក្រោយ​ពេល​មាន​ឈុត​ឆាក​ស្តីបន្ទោស​ប្រើ​ហឹ​ង្សា​ទះកំផ្លៀង​ដាក់​គ្នា​ទៀត​ផង​។

គណនី​ហ្វេ​ស​បុក ផ្លូវការ​របស់​ម៉ា ដូ​ណា បាន​បង្ហោះ​រូបភាព បែប​ផ្អែមល្ហែម ជាមួយ​គ្នា ដែល​ធ្វើ​ឲ្យ​មាន​ភ្ញាក់ផ្អើល យ៉ាង​ខ្លាំង នៅ​លើ​បណ្ដេញ សង្គម​ហ្វេ​ស​បុក​។ ហើយ​វា​ជា​លើក​ដំបូង​ហើយ ដែល​ឃើញ​លោក បង្ហាញមុខ​គូស្នេហ៍​បែប​នេះ​៕ ​បន្ទាប់​ពី​ហ្នឹង​គូស្នេហ៍​មួយគូ​នេះ​ស្រាប់តែ​លេង​មួយ​ក្បាច់​ដាច់​ផ្ងារ​ផឹ​ង​តែ​ម្តង​ស្មាន​តែ​ពួក​គេ​បែកបាក់​គ្នា​ក្រោយ​បុរស​វ័យក្មេង​ជា​ប្តី​របស់​ម៉ា​ដូ​ណា​កំពុង​តែ​ឡើងឋានសួគ៌​ហើយ​ត្រូវ​ម៉ា​ដូ​ណា​តាម​ទាន់​ដល់​បន្ទប់​គេង​ផ្អើល​ពេញ​ហ្នឹង​។​

នៅ​ទីបំផុត​នោះ​គ្រាន់តែ​ឈុត​ឆាក​សម្តែង​ប៉ុន្មាន​នាទី​ធ្វើ​អោយ​ឃ្លី​ប​វិ​ដេ​អូ​នេះ​មើល​ហើយ​ហួសចិត្ត​ស្មាន​តែ​ម៉ា​ដូ​ណា​ឈឺចិត្ត​ខូច​ស្នេហ៍​ព្រោះ​ប្តី​ក្មេង​តែ​សភាព​ពិតជា​ការ​សម្តែង​ដាស់តឿន​គូស្នេហ៍​គូជីវិត​ទាំងអស់​កុំ​ក្បត់គ្នា​ត្រូវ​ជឿជាក់​លើ​គ្នា​។

ម៉ា​ដូ​ណា​ថា​បើសិនជា​ការណ៍​ពិត​បែប​នេះ​មែន​អាច​នៅ​សាហាវ​ជាង​នេះ​អារម្មណ៍​គឺ​ឆាបឆេះ​ខ្លាំង​ណាស់​បើ​មានកាំបិត​ក្នុង​ដៃ​នឹង​ចាក់​បើ​មាន​កាំភ្លើង​ជិត​ហ្នឹង​គឺ​បាញ់​មិន​ខាន​។ ​យ៉ាងណាមិញ​លោក​ម៉ា​ដូ​ណា​សំណូម​ដល់​អ្នកមាន​ស្នេហា​មេត្តា​ស្មោះស្ម័គ្រ​គ្នា​ហើយ​បើ​វិ​ដេ​អូ​នេះ​មិនល្អ​សូម​អធ្យាស្រ័យ​អភ័យទោស​ផង​។
លោក ម៉ា ដូ​ណា ជាតា​រា​ពហុ​ជំនាញ ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង នា​ពេល​ថ្មី​ៗ​នេះ បន្ទាប់​ពី​រូប​លោក បាន​ងាក​មក​ចាប់​អាជីព​ជា អ្នកចម្រៀង​។​លោក​នៅ​តែ​នាំមុខ​តារា​ភេទ​ទី​៣​លេចធ្លោ​ដដែល​បើ​ទោះជា​មាន​អ្នក​ថ្មី​ៗ​ឡើង​មក​ក៍ដោយ​ក៍​លោក​ម៉ា​ដូ​ណា​រំលេច​អ្វី​ប្លែក​ៗ​គួរ​អោយ​ទាក់ទាញ​រហូត​ល្បីឈ្មោះ​។

ម៉ោង4:00ជិតភ្លឺខ្ញុំដេកមិនលក់ចំពោះរូបភាពបែបនេះ តើអ្នកទាំងអស់គ្នាយល់យ៉ាងណាជាមួយនឹងវិឌេអូមួយនេះ សូមជួយចែករំលែកផង????

បាន​បង្ហោះ​ដោយ Madona Cutee នៅ 16 ឧសភា 2018