ឆាយ វិ​រៈ​យុ​ទ្ឋ​បង្ហោះ​ភាព​ផ្អែមល្ហែម​ក្នុង​ឱកាស​រួមរស់​ជាមួយ​ភរិយា​បាន​១​ឆ្នាំ​និង​ចេញ​បទ​ថ្មី​បែប​ស្នេហា(មានវីដេអូ)

163

បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា​«​ស្រឡាញ់​គ្នា​រហូត ក្លាយ​ជាតា​យាយ​»​ដែល​លោក​ឆាយ វិ​រៈ​យុទ្ធ ទើបតែ​បង្ហោះ​ឡើង​នេះ ត្រូវ​គេ​កត់​សម្គាល់ថា ក​ន្ទ្រា​ក់បាន​ការ​ចាប់អារម្មណ៍​មិនធម្មតា​តែ​ម្ដង ដោយសារ​ទាំង​អត្ថន័យ និង​រូបភាព​សម្ដែង​រវាង​លោក និង​ភរិយា ចុច​ត្រូវ​អារម្មណ៍​អ្នកគាំទ្រ ជា​ពិសេស​អ្នកមាន​គូស្នេហ៍​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មានការ​ចែកចាយ និង​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​បទ​ច​ចម្រៀង​របស់​លោក​យ៉ាង​ខ្លាំង ដោយ​គ្រាន់តែ​បង្ហោះ​មិន​ទាន់​បាន​ប៉ុន្មាន​នាទី​ផង ក្រៅពី​មាន​អ្នក​ទស្សនា​ក្នុង​ចំនួន​ច្រើន​ដង ក៏​មាន​អ្នក​បញ្ចេញមតិ​ត​សរសើរ​ពី​ស្នេហា​របស់​លោក​ច្រើន​មិនធម្មតា​។ ចម្រៀង​មួយ​បទ​នេះ គឺជា​ស្នាដៃ​ថ្មី​របស់​លោក ហើយ​ក៏​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា នឹង​ក្លាយជា​បទ​របស់​គូស្នេហ៍​ភាគច្រើន​ពេញចិត្ត​ចាក់​ស្ដាប់ ដើម្បី​បង្កើន​ភាព​ផ្អែមល្ហែម​អោយ​កាន់តែ​រឹង​មាំ​ផង​ដែរ​។

អ្វី​ដែល​បទ​ចម្រៀង​នេះ កាន់តែ​កន្ត្រាក់​បានការ​ចាប់អារម្មណ៍​តែ​មួយ​ពព្រិច​ភ្នែក​ហួស​ពី​ការ​ស្មាន​នោះ គឺ​ភរិយា​របស់​លោក ជា​តួអង្គ​សម្ដែង ដែល​មិន​ខុស​ពី​ការ​បង្ហាញ​ពី​ផ្អែមល្ហែម អោយ​មហាជន​មើលឃើញ​ភាពរឹងមាំ​នៃ​ស្នេហារ​របស់​អ្នក​ទាំង​ពីរ ស្របគ្នា​ដែល​គេ​ដឹង​។

ថ្ងៃ​ទី​២១ ឧសភា ក្នុង​ឆ្នាំ​២០១៨ ដែល​ជា​ថ្ងៃ​គម្រប់​ខួប​អា​ពា​ហ៏​ពិពាហ៍​មួយ​ឆ្នាំ តើ​តារាចម្រៀង​ល្បីល្បាញ​លោក ឆាយ វិ​រៈ​យុទ្ធ នឹង​មាន​គម្រោង​អ្វីខ្លះ​ជាមួយ​ភរិយា ដើម្បី​អោយ​ភរិយា​សប្បាយចិត្ត​នោះ​ទេ ប៉ុន្តែ​យោង​តាម​វី​ដេ​អូ​ឯកសារ និង​បទ​ចម្រៀង​មួយ​បទ ដែល​លោក​បាន​បង្ហោះ​ដើម្បី​អបអរ​ថ្ងៃ​ខួប​មួយ​ឆ្នាំ​ក្រោយ​រៀប​អា​ពា​ហ៏​ពិពាហ៍​នេះ កំពុង​ធ្វើ​អោយ​គូស្នេហ៍ និង​មហាជន​មិន​តិច​នាក់​លួច​ច្រណែន និង​សរសើរ​ថា​លោក​ពិតជា​កំពូល​តារា​ល្បី ដែល​ផ្ដល់​តម្លៃ​អោយ​នារី​ជា​ភរិយា​ខ្លាំង​។

ស្រលាញ់គ្នារហូតក្លាយជាតាយាយ

ឆាយ​ វីរ:យុទ្ធ & សែ ចាន់ឌីចម្រៀងនិងVideoមួយបទនេះពួកខ្ញុំបានធ្វើឡើងដើម្បីអបអរខួប 1ឆ្នាំ នៃអាពាហ៍ពិពាហ៍របស់ពួកយើង គឺថ្ងៃចន័្ទ ទី21 ខែឧសភា ឆ្នាំ2018 ( 21 ឧសភា 2017 – 21 ឧសភា 2018 ) សូមប្រិយមិត្តទទួលស្តាប់និងទស្សនាដោយរីករាយ សូមអរគុណ។My official YouTube Please Subscribe!https://youtu.be/0Y-cLoWmUBA

បាន​បង្ហោះ​ដោយ ឆាយ វីរៈយុទ្ធ Chhay Virakyuth នៅ 18 ឧសភា 2018