ហង្ស​មាស បោះបង់ សៅ ឧត្តម ដូច​បាត់​គ្រាប់ពេជ្រ

113

តារាចម្រៀង សៅ ឧត្តម អតីត​បេក្ខភាព ៤ រូប​ចុង​ក្រោយ​នៃ​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក Cambodian idol រដូវ​កាល​ទី​មួយ​នោះ កំពុង​តែ​ទទួល​បាន​នូវ​ការ​គាំទ្រ​ខ្លាំង​នឹង​បទ​ចម្រៀង​ចេញ​ថ្មី​ដែល​លោក​បាន​ថត​ឲ្យ​ផលិតកម្ម​2B ។ ធ្វើ​ឲ្យ​មហាជន​មួយ​ចំនួន​លើក​ឡើង​ថា សំលេង​អ្នក​ស្វាយ​រៀង​​រូប​នេះ​គឺ​ពិតជា​ក្រអួន​ក្រអៅ​មែនហើយ​ពួក​គេ​ក៏​បាន​បង្ហាញ​ការ​សោកស្តាយ​ដែល​ផលិតកម្ម​ហង្ស​មាស​មើល​រំលង​នូវ​សមត្ថភាព​តារាចម្រៀង​រូប​នេះ ។

ចម្រៀង MV ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​មហាជន​ពេញចិត្ត​យ៉ាង​ខ្លាំង​នោះ​គឺ​មាន​ចំណងជើង​ថា «​ប៉ុន្មាន​ខែ​ទៀត​ទើប​អូន​រៀប​ការ​» ស្តាប់​ហើយ​ឡើង​ចង់​ព្រឺ​សំបុរ ព្រោះ​ពិតជា​ពិ​រោះ ថែម​ទាំង​កម្សត់​ទៀត ? ? សម្លេង​របស់​តារាចម្រៀង​រូប​នេះ គឺ​ស្រទន់ ធ្ងន់ និង​មាន​ទឹកដម គាត់​នឹង​មាន​អនាគត​ល្អ​បើ​មាន​ទ្រនំ​ល្អ ។

សូម​បញ្ជាក់​ថា​តារាចម្រៀង សៅ ឧត្តម មក​ពី​ខេត្តស្វាយរៀង​មុន​នឹង​ចូល​ច្រៀង​ឲ្យ​ផលិតកម្ម 2B នា​ដើមឆ្នាំ ២០១៨ នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​រូប​លោក​ពុំ​ត្រូវ​បាន​ខាង​ផលិតកម្ម​ហង្ស​មាស​យកចិត្តទុកដាក់ ដូច​ជា​បេក្ខភាព​ផ្សេង​ៗ​ទៀត​នោះ​ទេ ។ បើ​ទោះបីជា​រូប​លោក​មាន​ទឹកដម​សម្លេង​ល្អ តែ​ក៏​មិនសូវ​បង្ហាញ​វត្តមាន​តាម​រយៈ​ការ​ប្រគំ​តន្ត្រី​ធំ​ៗ​ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​។

តាម​រយៈ​ផលិតកម្ម​2B តារាចម្រៀង​រូប​នេះ បាន​ច្រៀង​នូវ​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បទ ដែល​ខាង​ផលិតកម្ម​រៀបចំ
ជូន​រូប​លោក ដែល​មាន​ដូច​ជា បទ «​អន់ចិត្ត​» «​បែក​» «​ចាកចេញ​ព្រោះ​ក្រ​» និង​បទ​ថ្មី​នេះ «​ប៉ុន្មាន​ខែ​ទៀត​ទើប​អូន​រៀប​ការ​» ។

មុន​ចាក​ចេញពី​ហង្ស​មាស លោក សៅ ឧត្តម ដែល​បាន​ច្រៀង​បទ «​សុំ​ទោស​» ឲ្យ​ផលិតកម្ម​ហង្ស​មាស គឺជា​បទ​ដែល​ផ្ទុះ​ខ្លាំង តែ​ពេល​នេះ​បទ​ចម្រៀង​ថ្មី​នៅ​ផលិតកម្ម​ថ្មី ក៏​កំពុង​តែ​ទាក់ទាញ​អ្នក​ស្តា​ប់ង​ផង​ដែរ ៕

ប៉ុន្មានខែទៀតទើបអូនរៀបការ (Full MV)

ប៉ុន្មានខែទៀតទើបអូនរៀបការ (Full MV) ពិរោះហើយ ថែមទាំងកម្សត់ទៀត ??

បាន​បង្ហោះ​ដោយ បងមិនអីទេ នៅ 13 មិថុនា 2018