ឮថា សុគន្ឋ និសា បិទអ្នកសារព័ត៌មានមិនអោយចូលផ្តិតរូបថ្ងៃសិរីសួស្តី?

127

រាជធានីភ្នំពេញ ៖ មនុស្សមួយចំនួនមានការ​ងឿងឆ្ងល់​តៗគ្នាដោយ​គេ​មិន​នឹក​ស្មានថា តារាចម្រៀង​ត្រូវ​មហាជន​ស្រឡាញ់​លើសលុបនោះ សុ​គ​ន្ឋ និសា បែរជា​មិន​ចង់អោយ​អ្នកកាសែត ចូល​ថតរូប​បន្ត​ចែកចាយ​មិត្ត​អ្នក​ទស្សនា​ឡើយ ។ កិរិយា​បែប​នេះ​បង្ក​ជា​រឿង​មួយ​ទៅ​ជា ច​ម្ង​ល់​ម្តេច​បានជា​បិទ​ បើ​ទោះជា​នាង​គិត​ថា ជា​ជីវិត​ឯកជន​ តែ​មហាជន​ស្គាល់​នាង​គ្រប់​ទ​ង្វើ​ចេញ​ជា​សារ​ធារ​ណៈ ។ ថ្ងៃនេះ​ជា​ថ្ងៃ​សិរី​សួស្តី​ដែល​ និសា​ ចូល​រោង​ជ័យ​ហើយ​ក្លាយជា​ព្រឹត្តិការណ៍​ធំ​មួយ​របស់​សង្គម​សិល្បៈ​ ប៉ុន្តែ​មិន​គួរ​មានការ​ចេញ​បម្រាម​ហាម​ថត​ចឹ​ង​ឡើយ​។ អ្នក​ណា​ក៍​សរសើរ​ដល់​ និសា ​រកបាន​សេចក្តីសុខ​មាន​មែកធាង​ ហើយ​នាង​គួរតែ​ចែកចាយ​រូប​ថ្ងៃ​សំខាន់​ដល់​អ្នកគាំទ្រ ​។ ​ការប្រកាន់​បែប​នេះ​ក្លាយជា​ការ​ស្រងាកចិត្ត​ខុស​ប្លែក​ពី​តារា​ស្រី​មួយ​ចំនួន​ មិន​បិទ​សិ​ទ្ឋិ​ថ្ងៃ​មង្គលការ ​ហើយ​បើក​ចិត្ត​អោយ​សារព័ត៌មាន​ថតរូប​តាម​ចិត្ត​រីករាយ​ ។​យ៉ាងណា​នេះ​ជា​អាថ៌​កំបាំង​របស់​និសា​ដោយ​មិន​ទាន់​ដឹង​ថា​មានរឿង​អ្វី​ពិតប្រាកដ តែទោះជាយ៉ាងយើងសង្កេតឃើញថា មានបណ្តាញមីឌៀរមួយចំនួន បានទៅផ្តិតយកទិដ្ឋភាពផ្ទាល់ និងបានចែកចាយពេញបណ្តាញសង្គម ។ យ៉ាងមិញយើងមិនទាន់បានមូលហេតុច្បាស់នៅឡើយទេ ហេតុបានជាមានមតិបែបនេះកើតឡើង ​៕

សុគន្ឋ និសា បិទអ្នកសារព័ត៌មានមិនអោយចូលផ្តិតរូបថ្ងៃសិរីសួស្តី