ញាក់សាច់​ ហ៊ុយ យ៉ា​ឡេ​ង រឿង​ថ្មី​តម្រូវ​អោយ​ស៊ីកណ្តុរ​រស់ ម្ជុលចាក់​សាច់​និង​បង្អត់អាហារ

90

ពិតជា​អ្នក​សម្តែង​ដែល​មានការ​លះបង់​ខ្ពស់​តែ​ម្តង​ដោយ​ដឹង​ថា​ត្រៀម​ថត​រឿង​ថ្មី​ផលិតករ​និង​ជា​តួ​សម្តែង​លោក​ហ៊ុយ យ៉ា​ឡេ​ង​ ម្តងនេះ​សម្រេច​ធ្វើ​រឿង​បូជា​មិនធម្មតា​ឡើយ​ក្នុង​មួយ​តួខ្លួន​របស់​គាត់​។​ ក្នុង​រឿង​ថ្មី​ទើបតែ​ក្រុង​ពលី​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៨​នេះ​តារា​ពូកែ​ចូល​តួ​ម្នាក់​នេះ​ត្រៀម​បង្ហាញ​ឈុត​ឆាក​កម្រ​មាន​ឃើញ​ដូច​ជា​សុីសត្វ​កណ្តុរ​រស់ អត់​អាហារ​អោយ​ស្គមស្គាំង​តាម​សាច់​រឿង​តម្រូវ​។

ស្នាដៃ​ភាពយន្ត​ថ្មី​នេះ ​ជា​វណ្ណ​កម្ម​ថ្មី​មួយ​ដែល​សហការ​គ្នា​ចំនួន​២​ផលិតកម្ម​ដោយ​​មានអ្នកនាង ​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ហើយ​និង​លោក ​យ៉ា​ឡេ​ង​​។ ​ក្នុង​ពេល​ឃើញ​ពី​សមត្ថភាព​រៀង​ៗ​ខ្លួន​ច​ន ច័ន្ទ​ល​ក្ខិ​ណា​និង​លោក​ហ៊ុយ យ៉ា​ឡេ​ង​បាន​ចាប់​ដៃគូ​ថ្មី​នាំ​គ្នា​កសាង​ស្នាដៃ​រឿង​ថ្មីស្រឡាង​ដើម្បី​បំបែក​ទីផ្សារ​ភាពយន្ត​ខ្មែរ​អោយ​កក្រើក​មិន​ចាញ់​រឿង​មុន​ៗ​។

លោក​ហ៊ុយ យ៉ា​ឡេ​ង​ដែល​ជា​តួអង្គ​សំខាន់​ក្នុង​រឿង​ថ្មី​បាន​ថ្លែង​ថា​រឿងនេះ​ជា​សាច់​រឿង​និយាយ​ខ្លះ​ៗ​សម័យ​ប៉ុ​ល​ពត​។​ លោក​ថត​រឿង​នេះ​ដើម្បី​បង្ហាញ​ភាព​ឈឺចាប់​ដែល​ខ្មែរក្រហម​ធ្វើបាប​ប្រជារាស្ត្រ​កម្ពុជា​អោយ​វេទនា​ទំ​រាំ​រួច​ផុត​មាន​ពន្លឺ​បែប​នេះ​។​ លោក​ថា​ចំនុច​សំខាន់​៣​ដែល​លោក​គិត​ថា​ពិបាក​និង​ពិសេស​ជាង​មុន​ហើយ​លះបង់​ប្តូរ​សាច់​ប្តូរ​ឈាម​គឺ​លោក​ត្រូវ​សម្តែង​ពី​របៀប​មនុស្ស​អត់ឃ្លាន​ហេ​វ​ខ្លាំង​ ដើម្បីបាន​ឆ្អែត​សាច់​កណ្តុ​រស់ក៍​លោក​ត្រូវ​តែ​ចាប់​សុី​ព្រោះ​សម័យ​ប៉ុ​ល​ពត​អោយ​តែ​ឃ្លាន​អី​សុីហ្នឹង​។ ​លោក​ថា​លើស​ពី​នេះ​ពេល​គេ​ចាប់​បាន​ធ្វើ​ទោស​ដោយ​យក ​ម្ជុលចាក់​លើ​សាច់​របស់​លោក​ពិត​ៗ​មិន​បន្លំ​ឡើយ​ព្រមទាំង​ត្រូវ​បង្អត់អាហារ​អោយ​ស្គម​សម​មនុស្ស​សម័យ​ប៉ុ​ល​ពត​ទើប​យល់​ថា​លំបាក​។​ មក​ដល់​ពេល​នេះ​លោក​មាន​ទម្ងន់​ជាង​៨០​គីឡូ​ហោច​ណាស់​អោយ​ស្រក​ជាង​២០​គីឡូ​ទើប​ថត​សម​។​ អុីចឹ​ង​ហើយ​ទើប​យល់​ថា​នេះ​ជា​ផល​លំបាក​មួយ​ដែល​ត្រូវធ្វើ​អោយ​បាន​ក្នុង​នាម​តួ​សម្តែង​បម្រើ​សិល្បៈ​។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​ដែល​បាន​សហការ​ថត​រឿង​ជាមួយ​លោក​យ៉ា​ឡេ​ង បាន​បញ្ជាក់​ដែរ​ថា​អ្នក​នាង​ចាប់អារម្មណ៍​លើ​លោក​យ៉ា​ឡេ​ង​តាំងពី​ឃើញ​ការសម្តែងរបស់លោកកន្លងមក ​ថា​ជា​បុគ្គល​មាន​ទេព​កោសល្យ​ចេះ​ផលិត​កុន​ដែល​លាក់​សាច់​រឿង​អោយ​អ្នក​ទស្សនា​ចង់​ដឹង​។​ ខុស​ប្លែក​រឿង​ខ្លះ​បង្ហាញ​មក​គឺ​ចង់​និយាយ​ពី​អ្វី​។